កាលជនក្នុងស្រុកអេស៊ីព្ទទាំងអស់បានអត់ឃ្លាន ហើយគេស្រែកសូមអាហារពីផារ៉ោន នោះទ្រង់មានបន្ទូលទៅពួកសាសន៍អេស៊ីព្ទទាំងអស់ថា ចូរទៅឯយ៉ូសែបទៅ ហើយធ្វើតាមដែលលោកបង្គាប់ចុះ
ទំនុកតម្កើង 105:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏បានតាំងគាត់ឡើង ឲ្យធ្វើជាម្ចាស់លើដំណាក់ ហើយជាអ្នកគ្រប់គ្រងលើព្រះរាជទ្រព្យទាំងអស់ ព្រះគម្ពីរខ្មែរសាកល ទ្រង់បានតាំងគាត់ជាចៅហ្វាយលើដំណាក់របស់ទ្រង់ ហើយតាំងគាត់ជាមេគ្រប់គ្រងលើអស់ទាំងទ្រព្យកម្មសិទ្ធិរបស់ទ្រង់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចបានតាំងលោក ឲ្យធ្វើជាម្ចាស់លើព្រះដំណាក់ ហើយជាអ្នកគ្រប់គ្រងលើព្រះរាជទ្រព្យ ទាំងអស់របស់ទ្រង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ស្ដេចបានតែងតាំងលោកឲ្យ ត្រួតត្រាលើព្រះរាជវាំង ព្រមទាំងឲ្យលោកមើលខុសត្រូវ លើព្រះរាជ្យទ្រព្យទាំងអស់ទៀតផង។ អាល់គីតាប បន្ទាប់មក ស្ដេចបានតែងតាំងគាត់ឲ្យ ត្រួតត្រាលើរាជវាំង ព្រមទាំងឲ្យគាត់មើលខុសត្រូវ លើរាជ្យទ្រព្យទាំងអស់ទៀតផង។ |
កាលជនក្នុងស្រុកអេស៊ីព្ទទាំងអស់បានអត់ឃ្លាន ហើយគេស្រែកសូមអាហារពីផារ៉ោន នោះទ្រង់មានបន្ទូលទៅពួកសាសន៍អេស៊ីព្ទទាំងអស់ថា ចូរទៅឯយ៉ូសែបទៅ ហើយធ្វើតាមដែលលោកបង្គាប់ចុះ
ក៏ជំរាបថា យ៉ូសែបនៅរស់ទេ គឺវាហើយដែលធ្វើជាចៅហ្វាយលើស្រុកអេស៊ីព្ទទាំងមូល នោះគាត់មានចិត្តភាំងស្លុត ដោយមិនបានជឿទេ
ដូច្នេះ មិនមែនអ្នករាល់គ្នាដែលឲ្យខ្ញុំមកទីនេះទេ គឺជាព្រះវិញទេតើ ទ្រង់បានតាំងខ្ញុំទុកជាឪពុកដល់ផារ៉ោន ជាម្ចាស់លើដំណាក់ទ្រង់ទាំងអស់ ហើយជាចៅហ្វាយត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូលផង