សូមឲ្យទូលបង្គំបានយល់ក្នុងផ្លូវឱវាទរបស់ទ្រង់ យ៉ាងនោះទូលបង្គំនឹងនឹករំពឹងពីការអស្ចារ្យទ្រង់
ទំនុកតម្កើង 105:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរច្រៀងថ្វាយទ្រង់ ចូរច្រៀងសរសើរដល់ទ្រង់ចុះ ឲ្យគិតរំពឹងពីអស់ទាំងការអស្ចារ្យរបស់ទ្រង់ ព្រះគម្ពីរខ្មែរសាកល ចូរច្រៀងទៅកាន់ព្រះអង្គ ចូរច្រៀងសរសើរតម្កើងព្រះអង្គ ចូរសញ្ជឹងគិតអំពីអស់ទាំងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរច្រៀងថ្វាយព្រះអង្គ ចូរច្រៀងសរសើរតម្កើងព្រះអង្គ ចូររៀបរាប់ពីការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះអង្គ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរច្រៀងតម្កើងព្រះអង្គ ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ! ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ! អាល់គីតាប ចូរច្រៀងតម្កើងទ្រង់ ចូរច្រៀង គីតាបសាបូរជូនទ្រង់! ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលទ្រង់បានធ្វើ! |
សូមឲ្យទូលបង្គំបានយល់ក្នុងផ្លូវឱវាទរបស់ទ្រង់ យ៉ាងនោះទូលបង្គំនឹងនឹករំពឹងពីការអស្ចារ្យទ្រង់
ទូលបង្គំនឹងរំពឹងគិតពីគ្រប់ទាំងការរបស់ទ្រង់ ហើយពិចារណាពីកិច្ចដែលទ្រង់ធ្វើទាំងប៉ុន្មាន
ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា ពីព្រោះទ្រង់បានធ្វើការយ៉ាងអស្ចារ្យ ព្រះហស្តស្តាំ នឹងព្រះពាហុដ៏បរិសុទ្ធរបស់ទ្រង់ បាននាំឲ្យទ្រង់មានជ័យជំនះ
រួចដល់ថ្ងៃក្រោយ បើកូនចៅរបស់អ្នករាល់គ្នាសួរថា ការនេះជាអ្វី នោះត្រូវប្រាប់ថា នេះគឺដោយព្រោះព្រះយេហូវ៉ាបាននាំយើងរាល់គ្នាចេញពីផ្ទះបាវបំរើនៅស្រុកអេស៊ីព្ទមក ដោយព្រះហស្តខ្លាំងពូកែ
ហើយនិយាយគ្នាទៅវិញទៅមក ដោយបទទំនុកដំកើង ទំនុកបរិសុទ្ធ នឹងចំរៀងខាងឯវិញ្ញាណ ទាំងច្រៀង ហើយសរសើរដល់ព្រះអម្ចាស់ដោយចិត្ត
ពួកស្តេចអើយ ចូរស្តាប់ ពួកមេត្រួតត្រាអើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ខ្ញុំនឹងច្រៀងសរសើរដល់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល