Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 105:2 - អាល់គីតាប

2 ចូរ​ច្រៀង​តម្កើង​ទ្រង់ ចូរ​ច្រៀង គីតាបសាបូរ​ជូន​ទ្រង់! ចូរ​រៀប​រាប់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ចូរ​ច្រៀង​ទៅកាន់​ព្រះអង្គ ចូរ​ច្រៀងសរសើរតម្កើង​ព្រះអង្គ ចូរ​សញ្ជឹងគិត​អំពី​អស់ទាំង​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អង្គ ចូរ​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អង្គ ចូរ​រៀប​រាប់​ពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ចូរ​ច្រៀង​តម្កើង​ព្រះអង្គ ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ! ចូរ​រៀប​រាប់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ចូរ​ច្រៀង​ថ្វាយ​ទ្រង់ ចូរ​ច្រៀង​សរសើរ​ដល់​ទ្រង់​ចុះ ឲ្យ​គិត​រំពឹង​ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 105:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ជួយ​ខ្ញុំ​ឲ្យ​យល់​អំពី​អត្ថ‌ន័យ នៃ​ឱវាទ​របស់​ទ្រង់ ដើម្បី​ឲ្យ​ខ្ញុំ​អាច​សញ្ជឹង​គិត​ពី​ការ​អស្ចារ្យ ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​សំដែង!។


ខ្ញុំ​រិះ‌គិត​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ ខ្ញុំ​ពិចារណា​អំពី​ស្នា‌ដៃ ដ៏​ថ្កុំ‌ថ្កើង​របស់​ទ្រង់។


អុលឡោះ​អើយ មាគ៌ា​របស់​ទ្រង់​ជា​មាគ៌ា​ដ៏‌វិសុទ្ធ គ្មាន​ម្ចាស់​ឯ​ណា​ទៀត​ធំ​ឧត្តុង្គ‌ឧត្ដម ដូច​ទ្រង់​ឡើយ។


ចូរ​ច្រៀង​បទ​ថ្មី​ជូន​អុលឡោះ‌តាអាឡា! ដ្បិត​ទ្រង់​បាន​ធ្វើ​ការ​អស្ចារ្យ ទ្រង់​យក​ជ័យ‌ជំនះ​ដោយ​កម្លាំង និង​អំណាច​ដ៏‌វិសុទ្ធ​របស់​ទ្រង់។


ចូរ​ច្រៀង គីតាបសាបូរ​ជូន​អុលឡោះ‌តាអាឡា ដោយ​ដេញ​ពិណ គឺ​ដេញ​ពិណ​លើក​ទំនុក​យ៉ាង​ពីរោះ


នៅ​ពេល​អនាគត ប្រសិន​បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ? ត្រូវ​ឆ្លើយ​ថា: អុលឡោះ‌តាអាឡា​បាន​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​ពួក​យើង​ជាប់​ជា​ទាសករ។


ចូរ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ប្រើ​ទំនុក‌តម្កើង បទ​សរសើរ​អុលឡោះ និង​បទ​ចំរៀង​មក​ពី​រស‌អុលឡោះ។ ចូរ​ច្រៀង និង​លើក‌តម្កើង​អ៊ីសា‌ជាអម្ចាស់​ឲ្យ​អស់​ពី​ចិត្ដ។


ស្តេច​ទាំង‌ឡាយ​អើយ សូម​ស្តាប់! អ្នក​ដឹក​នាំ​ទាំង‌ឡាយ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់! ខ្ញុំ​នឹង​ច្រៀង​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។ ខ្ញុំ​នឹង​ច្រៀង​ទំនុក​តម្កើង​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម