ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 17:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ណា​ស្តេច​នោះ​បាន​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ​ហើយ នោះ​ត្រូវ​ឲ្យ​ចម្លង​ក្រឹត្យ‌វិន័យ​តាម​គម្ពីរ​ដែល​នៅ​មុខ​ពួក​លេវី​ដ៏​ជា​សង្ឃ ទុក​ក្នុង​សៀវភៅ​សំរាប់​ខ្លួន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ណា​ស្តេច​បាន​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ​របស់​ព្រះ‌អង្គ​ហើយ ស្ដេច​ត្រូវ​ចម្លង​ក្រឹត្យ‌វិន័យ​នេះ​មួយ​ច្បាប់ នៅ​មុខ​ពួក​លេវី​ដែល​ជា​សង្ឃ ទុក​ក្នុង​សៀវភៅ​មួយ​សម្រាប់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ណា​ស្ដេច​ឡើង​គ្រង​រាជ​សម្បត្តិ​ហើយ ត្រូវ​ឲ្យ​ស្ដេច​យក​ក្រឹត្យ‌វិន័យ​នេះ​ពី​បូជា‌ចារ្យ​លេវី ទៅ​ចម្លង​ទុក​ក្នុង​សៀវភៅ​មួយ។

សូមមើលជំពូក

អាល់គីតាប

ពេល​ណា​ស្តេច​ឡើង​គ្រង​រាជ​សម្បត្តិ​ហើយ ត្រូវ​ឲ្យ​ស្តេច​យក​ហ៊ូកុំ​នេះ​ពី​អ៊ីមុាំ​នៃ​កុល‌សម្ព័ន្ធ​លេវី ទៅ​ចម្លង​ទុក​ក្នុង​សៀវភៅ​មួយ។

សូមមើលជំពូក



ចោទិយ‌កថា 17:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដើម្បី​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ព្រម​ទាំង​កាន់​តាម​សេចក្ដី​បង្គាប់នឹង​ក្រិត្យ‌ក្រម ហើយ​នឹង​សេចក្ដី​បន្ទាល់​របស់​ទ្រង់ តាម​សេចក្ដី ដែល​បាន​កត់​ទុក​ហើយ ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ប្រយោជន៍​ឲ្យ​ឯង​បាន​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ក្នុង​គ្រប់​ទាំង​ការ​ដែល​ឯង​ធ្វើ ហើយ​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ


នោះ​លោក​នាំ​ព្រះ‌រាជ‌បុត្រា​នៃ​ស្តេច​ចេញ​មក ហើយ​បំពាក់​មកុដ‌រាជ្យ​ថ្វាយ​ទ្រង់ ព្រម​ទាំង​ប្រគល់​សេចក្ដី​បន្ទាល់​ដល់​ទ្រង់ តាំង​ឡើង​ជា​ស្តេច ហើយ​ចាក់​ប្រេង​ថ្វាយ នោះ​គេ​ក៏​ទះ​ដៃ​បន្លឺ​ឡើង​ថា សូម​ឲ្យ​ព្រះ‌ករុណា​ប្រកប​ដោយ​សេចក្ដី​ចំរើន។


ឯ​ហ៊ីល‌គីយ៉ា ជា​សំដេច​សង្ឃ លោក​ប្រាប់​ដល់​សាផាន ជា​ស្មៀន​ថា ខ្ញុំ​បាន​ប្រទះ​ឃើញ​គម្ពីរ​ក្រិត្យ‌វិន័យ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហ៊ីល‌គីយ៉ា​ក៏​ប្រគល់​គម្ពីរ​នោះ​ទៅ​សាផាន ហើយ​សាផាន​បាន​អាន​មើល


លោក​ក៏​ប្រាប់​ដល់​ស្មៀន​សាផាន​ថា ខ្ញុំ​បាន​ប្រទះ​ឃើញ​គម្ពីរ​ក្រិត្យ‌វិន័យ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា រួច​លោក​ប្រគល់​គម្ពីរ​នោះ​ទៅ​សាផាន


ម៉ូសេ​ក៏​កត់​ក្រឹត្យ‌វិន័យ​នេះ ប្រគល់​ឲ្យ​ដល់​ពួក​សង្ឃ ជា​កូន​ចៅ​លេវី ដែល​គេ​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ហើយ​ដល់​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ផង


កុំ​ឲ្យ​គម្ពីរ​ក្រិត្យ‌វិន័យ​នេះ​ភ្លេច​បាត់​ពី​មាត់​ឯង​ឡើយ គឺ​ត្រូវ​ឲ្យ​នឹក‌ជញ្ជឹង​ទាំង​យប់​ទាំង​ថ្ងៃ​វិញ ដើម្បី​ឲ្យ​បាន​កាន់ ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ឯង ដ្បិត​គឺ​យ៉ាង​នោះ​ដែល​ឯង​នឹង​បាន​កើត​ការ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង ហើយ​នឹង​បាន​ចំរើន​ឡើង​ផង