២ របាក្សត្រ 34:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 លោកក៏ប្រាប់ដល់ស្មៀនសាផានថា ខ្ញុំបានប្រទះឃើញគម្ពីរក្រិត្យវិន័យ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា រួចលោកប្រគល់គម្ពីរនោះទៅសាផាន សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 លោកក៏ប្រាប់ដល់ស្មៀនសាផានថា ខ្ញុំបានប្រទះឃើញគម្ពីរក្រឹត្យវិន័យ នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា រួចលោកប្រគល់គម្ពីរនោះទៅសាផាន សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 លោកហ៊ីលគីយ៉ាមានប្រសាសន៍ទៅកាន់លោកសាផាន ជាស្មៀនហ្លួងថា៖ «ខ្ញុំបានរកឃើញគម្ពីរវិន័យនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់!»។ លោកហ៊ីលគីយ៉ាជូនគម្ពីរនោះទៅលោកសាផាន។ សូមមើលជំពូកអាល់គីតាប15 លោកហ៊ីលគីយ៉ាមានប្រសាសន៍ទៅកាន់លោកសាផាន ជាស្មៀនស្តេចថា៖ «ខ្ញុំបានរកឃើញគីតាបហ៊ូកុំនៅក្នុងដំណាក់របស់អុលឡោះតាអាឡា!»។ លោកហ៊ីលគីយ៉ាជូនគីតាបនោះទៅលោកសាផាន។ សូមមើលជំពូក |
រួចស្តេចទ្រង់យាងឡើងទៅឯព្រះវិហារនៃព្រះយេហូវ៉ា មានទាំងពួកស្រុកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា ហើយពួកសង្ឃ ពួកលេវី នឹងបណ្តាជនទាំងឡាយ ទាំងធំ ទាំងតូចផង នោះទ្រង់ក៏អានមើល ឲ្យគេស្តាប់អស់ទាំងពាក្យ នៅក្នុងគម្ពីរនៃសេចក្ដីសញ្ញា ដែលបានប្រទះឃើញក្នុងព្រះវិហារនៃព្រះយេហូវ៉ា