២ ពង្សាវតារក្សត្រ 22:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ឯហ៊ីលគីយ៉ា ជាសំដេចសង្ឃ លោកប្រាប់ដល់សាផាន ជាស្មៀនថា ខ្ញុំបានប្រទះឃើញគម្ពីរក្រិត្យវិន័យ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហ៊ីលគីយ៉ាក៏ប្រគល់គម្ពីរនោះទៅសាផាន ហើយសាផានបានអានមើល សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 លោកហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ លោកប្រាប់ដល់សាផាន ជាស្មៀនថា៖ «ខ្ញុំបានឃើញគម្ពីរក្រឹត្យវិន័យនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា»។ លោកហ៊ីលគីយ៉ាក៏ប្រគល់គម្ពីរនោះទៅសាផាន ហើយសាផានបានអាន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ពេលនោះ លោកមហាបូជាចារ្យហ៊ីលគីយ៉ាមានប្រសាសន៍ទៅកាន់លោកសាផាន ជាស្មៀនហ្លួងថា៖ «ខ្ញុំបានរកឃើញគម្ពីរវិន័យ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់!»។ លោកហ៊ីលគីយ៉ាជូនគម្ពីរនេះទៅលោកសាផាន ហើយលោកសាផានក៏អាន។ សូមមើលជំពូកអាល់គីតាប8 ពេលនោះមូស្ទីហ៊ីលគីយ៉ា មានប្រសាសន៍ទៅកាន់លោកសាផានជាស្មៀនស្តេចថា៖ «ខ្ញុំបានរកឃើញគីតាបហ៊ូកុំ នៅក្នុងដំណាក់របស់អុលឡោះតាអាឡា!»។ លោកហ៊ីលគីយ៉ាជូនគីតាបនេះទៅលោកសាផាន ហើយលោកសាផានក៏អាន។ សូមមើលជំពូក |
រួចស្តេចទ្រង់យាងឡើង ទៅឯព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងពួកស្រុកយូដាទាំងអស់ ហើយពួកអ្នកនៅក្រុងយេរូសាឡិមទាំងប៉ុន្មាន នឹងពួកសង្ឃ ពួកហោរា ហើយនឹងអស់ទាំងបណ្តាជន ទាំងតូចទាំងធំផង នោះទ្រង់ក៏អានមើលអស់ទាំងព្រះបន្ទូល នៅក្នុងគម្ពីរជាសេចក្ដីសញ្ញាដែលបានប្រទះឃើញ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ឲ្យគេស្តាប់
មួយទៀត យ៉ូសៀសក៏បំបាត់ពួកគ្រូខាប គ្រូគាថា ព្រមទាំងរូបឆ្លាក់ នឹងព្រះទាំងប៉ុន្មាន ហើយគ្រប់ទាំងសេចក្ដីគួរស្អប់ខ្ពើម ដែលឃើញមាននៅស្រុកយូដា នឹងនៅក្រុងយេរូសាឡិមទាំងអស់ចេញ ដើម្បីឲ្យបានសំរេចតាមពាក្យនៃក្រិត្យវិន័យកត់ទុកក្នុងគម្ពីរ ដែលហ៊ីលគីយ៉ាជាសំដេចសង្ឃ បានប្រទះឃើញក្នុងព្រះវិហារនៃព្រះយេហូវ៉ា