Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 17:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ត្រូវ​ឲ្យ​សៀវភៅ​នោះ​នៅ​ជា​មួយ​នឹង​ខ្លួន ហើយ​ត្រូវ​មើល​រាល់​តែ​ថ្ងៃ​ជានិច្ច អស់​១​ជីវិត​ផង ដើម្បី​នឹង​ទំលាប់​ខ្លួន ឲ្យ​ចេះ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន ប្រយោជន៍​ឲ្យ​បាន​កាន់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​នៅ​ក្នុង​ក្រឹត្យ‌វិន័យ នឹង​ច្បាប់​ទាំង​នេះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ត្រូវ​ឲ្យ​សៀវភៅ​នោះ​នៅ​ជា‌មួយ​ស្ដេច​ជានិច្ច ហើយ​ស្ដេច​ត្រូវ​អាន​រាល់​ថ្ងៃ អស់​មួយ​ជីវិត ដើម្បី​ឲ្យ​ទ្រង់​រៀន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន ដោយ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​នៅ​ក្នុង​ក្រឹត្យ‌វិន័យ និង​ច្បាប់​ទាំង​នេះ​កុំ​ខាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 សៀវភៅ​នេះ​ត្រូវ​នៅ​ជាប់​ជា​មួយ​ស្ដេច​ជានិច្ច ហើយ​ស្ដេច​អាន​ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត ដើម្បី​រៀន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ព្រម​ទាំង​កាន់ ហើយ​ប្រតិបត្តិ​ក្រឹត្យ‌វិន័យ និង​ច្បាប់​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​គម្ពីរ‌វិន័យ​នេះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 សៀវភៅ​នេះ​ត្រូវ​នៅ​ជាប់​ជា​មួយ​ស្តេច​ជា​និច្ច ហើយ​ស្តេច​អាន​ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត ដើម្បី​រៀន​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន ព្រម​ទាំង​កាន់ ហើយ​ប្រតិបត្តិ​ហ៊ូកុំ​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​គីតាប​ហ៊ូកុំ​នេះ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 17:19
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​សាផាន​ដ៏​ជា​ស្មៀន​ក៏​ទូល​ស្តេច​ថា ហ៊ីល‌គីយ៉ា ជា​សំដេច​សង្ឃ បាន​ឲ្យ​គម្ពីរ​នេះ​មក​ទូលបង្គំ ដូច្នេះ សាផាន​ក៏​អាន​មើល​ថ្វាយ​ស្តេច


អ្នក​នោះ​ត្រេក‌អរ​តែ​នឹង​ក្រិត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រិត្យ‌វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ


អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ


ដូច្នេះ ត្រូវ​ឲ្យ​រក្សា​អស់​ទាំង​ពាក្យ​អញ​ទាំង​នេះ​ទុក​នៅ​ក្នុង​ចិត្ត ក្នុង​ព្រលឹង​ឯង​ចុះ ហើយ​ត្រូវ​ឲ្យ​ចង​ពាក្យ​ទាំង​នេះ​ភ្ជាប់​នៅ​ដៃ​ឯង​ទុក​ជា​ទី​សំគាល់ នឹង​សំរាប់​ជា​ស្លាក​នៅ​កណ្តាល​ថ្ងាស​ឯង


គឺ​ពី​ថ្ងៃ​ដែល​ឯង​បាន​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ត្រង់​ភ្នំ​ហោរែប ក្នុង​កាល​ដែល​ទ្រង់​មាន​បន្ទូល​មក​អញ​ថា ចូរ​ប្រមូល​ពួក​បណ្តាជន​មក​ឯ​អញ នោះ​អញ​នឹង​ឲ្យ​គេ​ឮ​អស់​ទាំង​ពាក្យ​របស់​អញ ដើម្បី​ឲ្យ​គេ​រៀន​ឲ្យ​ចេះ​កោត‌ខ្លាច​ដល់​អញ នៅ​គ្រប់​១​ជីវិត​ដែល​គេ​រស់​នៅ​លើ​ផែនដី ហើយ​ឲ្យ​គេ​បាន​បង្រៀន​ដល់​កូន​ចៅ​គេ​ថែម​ទៀត


ប៉ុន្តែ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រយ័ត​ខ្លួន ហើយ​រក្សា​ចិត្ត​ឲ្យ​មែន‌ទែន ក្រែង​ភ្លេច​អស់​ទាំង​ការ​ដែល​ភ្នែក​ឯង​បាន​ឃើញ ហើយ​ក្រែង​នៅ​ក្នុង​ជីវិត​ឯង ការ​ទាំង​នោះ​បាន​ឃ្លាត​ចេញ​ពី​ចិត្ត​ឯង​ទៅ ត្រូវ​ឲ្យ​ឯង​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​កូន​ចៅ​ឯង​ឲ្យ​ដឹង​ត​រៀង​ទៅ​វិញ


ម៉ូសេ​ក៏​ហៅ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​មក​ប្រាប់​ថា ឱ​ពួក​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​អស់​ទាំង​ច្បាប់ នឹង​បញ្ញត្ត​ដែល​អញ​ប្រាប់​នៅ​ត្រចៀក​ឯង​រាល់​គ្នា​ក្នុង​ថ្ងៃ​នេះ​ចុះ ដើម្បី​ឲ្យ​បាន​រៀន ហើយ​ប្រយ័ត នឹង​ប្រព្រឹត្ត​តាម​ទាំង​អស់


កុំ​ឲ្យ​គម្ពីរ​ក្រិត្យ‌វិន័យ​នេះ​ភ្លេច​បាត់​ពី​មាត់​ឯង​ឡើយ គឺ​ត្រូវ​ឲ្យ​នឹក‌ជញ្ជឹង​ទាំង​យប់​ទាំង​ថ្ងៃ​វិញ ដើម្បី​ឲ្យ​បាន​កាន់ ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ឯង ដ្បិត​គឺ​យ៉ាង​នោះ​ដែល​ឯង​នឹង​បាន​កើត​ការ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង ហើយ​នឹង​បាន​ចំរើន​ឡើង​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម