ប្រសិនបើអ្នករាល់គ្នាជម្រាបសួរតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើអ្នករាល់គ្នាបានធ្វើអ្វីពិសេស? សូម្បីតែពួកសាសន៍ដទៃក៏មិនធ្វើដូច្នោះដែរទេឬ?
២ យ៉ូហាន 1:13 - ព្រះគម្ពីរខ្មែរសាកល កូនៗរបស់បងស្រីអ្នក គឺបងស្រីដែលត្រូវបានជ្រើសតាំង ក៏ផ្ដាំសួរសុខទុក្ខលោកស្រីដែរ៕៚ Khmer Christian Bible កូនចៅ បងស្រីរបស់លោកស្រីដែលព្រះជាម្ចាស់បានជ្រើសរើសនោះ ក៏ជម្រាបសួរមកលោកស្រីដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនៗរបស់បងស្រីលោកស្រី គឺបងស្រីដែលព្រះរើសតាំង ក៏សូមជម្រាបសួរមកលោកស្រីដែរ។ អាម៉ែន។:៚ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅបងស្រីរបស់លោកស្រី គឺបងស្រីដែលព្រះអង្គបានជ្រើសរើសនោះ ក៏សូមជម្រាបសួរមកលោកស្រីដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនចៅរបស់ប្អូនស្រីរើសតាំងរបស់លោកស្រី ក៏សូមជំរាបសួរមកលោកស្រីដែរ។ អាម៉ែន។:៚ អាល់គីតាប កូនចៅបងស្រីរបស់លោកស្រី គឺបងស្រីដែលអុលឡោះបានជ្រើសរើសនោះ ក៏ផ្ញើសាឡាមមកលោកស្រីដែរ។ |
ប្រសិនបើអ្នករាល់គ្នាជម្រាបសួរតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើអ្នករាល់គ្នាបានធ្វើអ្វីពិសេស? សូម្បីតែពួកសាសន៍ដទៃក៏មិនធ្វើដូច្នោះដែរទេឬ?
លោកស្រីដែលនៅបាប៊ីឡូន ដែលត្រូវបានជ្រើសរើសជាមួយអ្នករាល់គ្នា ព្រមទាំងម៉ាកុសកូនប្រុសរបស់ខ្ញុំ ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។