ចូរឲ្យមនុស្សមានប្រាជ្ញាស្ដាប់ ហើយកើនសេចក្ដីអប់រំចុះ ចូរឲ្យមនុស្សដែលយល់ច្បាស់ ទទួលបានការណែនាំចុះ
១ យ៉ូហាន 2:21 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានសរសេរមកអ្នករាល់គ្នា មិនមែនដោយព្រោះអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតទេ គឺដោយព្រោះអ្នករាល់គ្នាបានស្គាល់សេចក្ដីពិត និងដោយព្រោះគ្មានសេចក្ដីកុហកណាចេញពីសេចក្ដីពិតឡើយ។ Khmer Christian Bible ខ្ញុំសរសេរមកអ្នករាល់គ្នា មិនមែនដោយព្រោះអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតទេ គឺដោយព្រោះអ្នករាល់គ្នាបានស្គាល់រួចហើយ ហើយគ្មានសេចក្ដីភូតភរណាចេញមកពីសេចក្ដីពិតឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំសរសេរមកអ្នករាល់គ្នា មិនមែនដោយព្រោះអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតនោះទេ គឺដោយព្រោះអ្នកបានស្គាល់សេចក្ដីពិតហើយ ហើយក៏ដឹងថា គ្មានពាក្យភូតភរណាកើតមកពីសេចក្ដីពិតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសរសេរមកអ្នករាល់គ្នា មិនមែនមកពីអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតនោះទេ គឺខ្ញុំសរសេរមក ព្រោះអ្នករាល់គ្នាស្គាល់សេចក្ដីពិតរួចហើយ ហើយគ្មានពាក្យកុហកណាកើតមកពីសេចក្ដីពិតទាល់តែសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំសរសេរផ្ញើមក មិនមែនដោយព្រោះអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតទេ គឺដោយព្រោះបានស្គាល់ហើយ ក៏ដឹងថា គ្មានសេចក្ដីភូតភរណាកើតពីសេចក្ដីពិតនោះឡើយ អាល់គីតាប ខ្ញុំសរសេរមកអ្នករាល់គ្នា មិនមែនមកពីអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតនោះទេ គឺខ្ញុំសរសេរមកព្រោះអ្នករាល់គ្នាស្គាល់សេចក្ដីពិតរួចហើយ ហើយគ្មានពាក្យកុហកណាកើតមកពីសេចក្ដីពិតទាល់តែសោះ។ |
ចូរឲ្យមនុស្សមានប្រាជ្ញាស្ដាប់ ហើយកើនសេចក្ដីអប់រំចុះ ចូរឲ្យមនុស្សដែលយល់ច្បាស់ ទទួលបានការណែនាំចុះ
ពីឡាត់ក៏សួរថា៖ “អីចឹង អ្នកជាស្ដេច?”។ ព្រះយេស៊ូវទ្រង់តបថា៖“គឺលោកទេតើ ដែលនិយាយថាខ្ញុំជាស្ដេច។ ខ្ញុំបានកើតមកដើម្បីការនេះ ហើយបានមកក្នុងពិភពលោកដើម្បីការនេះ គឺដើម្បីធ្វើបន្ទាល់អំពីសេចក្ដីពិត។ អស់អ្នកដែលជារបស់សេចក្ដីពិត ស្ដាប់សំឡេងរបស់ខ្ញុំ”។
អ្នករាល់គ្នាមានឪពុកជាមារ ហើយអ្នករាល់គ្នាចង់ប្រព្រឹត្តតាមចំណង់របស់ឪពុកអ្នករាល់គ្នា។ វាជាឃាតករតាំងពីដើមមក ហើយវាមិនឈរនៅក្នុងសេចក្ដីពិតទេ ពីព្រោះសេចក្ដីពិតមិននៅក្នុងវាឡើយ។ នៅពេលវានិយាយកុហក វានិយាយចេញពីចរិតខ្លួនវា ពីព្រោះវាជាអ្នកភូតភរ ហើយជាឪពុកនៃសេចក្ដីភូតភរ។
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរដឹងការនេះថា មនុស្សម្នាក់ៗត្រូវឆាប់នឹងស្ដាប់ យឺតនឹងនិយាយ ហើយយឺតនឹងខឹង។
ដោយហេតុនេះ ខ្ញុំបម្រុងនឹងរំលឹកអ្នករាល់គ្នាអំពីសេចក្ដីទាំងនេះជានិច្ច ទោះបីជាអ្នករាល់គ្នាស្គាល់ ព្រមទាំងត្រូវបានពង្រឹងក្នុងសេចក្ដីពិតដែលអ្នករាល់គ្នាមានហើយនោះក៏ដោយ។
ដោយសារតែការនេះ យើងនឹងដឹងថា យើងជារបស់សេចក្ដីពិត ហើយយើងនឹងស្ងប់ចិត្តនៅចំពោះព្រះ
ទោះបីជាអ្នករាល់គ្នាដឹងសេចក្ដីទាំងអស់នេះហើយក៏ដោយ ក៏ខ្ញុំចង់រំលឹកអ្នករាល់គ្នាថា ព្រះអម្ចាស់បានសង្គ្រោះប្រជារាស្ត្រចេញពីដែនដីអេហ្ស៊ីបតែម្ដងគត់ ហើយក្រោយមក ព្រះអង្គបានបំផ្លាញពួកអ្នកដែលមិនបានជឿ