រីឯចំពោះអ្នកដែលរៀបការហើយ ខ្ញុំសូមបង្គាប់ដែរ (តាមពិត មិនមែនខ្ញុំទេដែលបង្គាប់ គឺព្រះអម្ចាស់វិញ) ថា កុំឲ្យប្រពន្ធចាកចោលប្ដីឡើយ។
១ កូរិនថូស 7:6 - ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ខ្ញុំនិយាយសេចក្ដីនេះទុកជាការយល់ស្រប មិនមែនជាការបញ្ជាទេ។ Khmer Christian Bible ប៉ុន្ដែខ្ញុំនិយាយបែបនេះទុកជាយោបល់ មិនមែនទុកជាសេចក្ដីបង្គាប់ឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ខ្ញុំនិយាយសេចក្តីនេះដោយអធ្យាស្រ័យទេ មិនមែនដោយបង្គាប់ឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនិយាយដូច្នេះ ដើម្បីបើកសិទ្ធិឲ្យបងប្អូន មិនមែនចង់បង្គាប់បងប្អូនទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ខ្ញុំនិយាយសេចក្ដីនេះដោយអធ្យាស្រ័យទេ មិនមែនដោយបង្គាប់ឡើយ អាល់គីតាប ខ្ញុំនិយាយដូច្នេះ ដើម្បីបើកសិទ្ធិឲ្យបងប្អូន មិនមែនចង់បង្គាប់បងប្អូនទេ។ |
រីឯចំពោះអ្នកដែលរៀបការហើយ ខ្ញុំសូមបង្គាប់ដែរ (តាមពិត មិនមែនខ្ញុំទេដែលបង្គាប់ គឺព្រះអម្ចាស់វិញ) ថា កុំឲ្យប្រពន្ធចាកចោលប្ដីឡើយ។
ចំពោះអ្នកឯទៀត (នេះមិនមែនមកពីព្រះអម្ចាស់ទេ) ខ្ញុំសូមប្រាប់ថា ប្រសិនបើបងប្អូនណាម្នាក់មានប្រពន្ធជាអ្នកមិនជឿ ហើយនាងយល់ស្របនឹងរស់នៅជាមួយខ្លួន នោះកុំលែងនាងឡើយ;
ចំពោះស្ត្រីព្រហ្មចារី ខ្ញុំគ្មានបទបញ្ជាពីព្រះអម្ចាស់ទេ ប៉ុន្តែខ្ញុំសូមផ្ដល់យោបល់មួយ ក្នុងនាមជាមនុស្សស្មោះត្រង់ដោយសារតែសេចក្ដីមេត្តារបស់ព្រះអម្ចាស់:
ក៏ប៉ុន្តែតាមយោបល់របស់ខ្ញុំ នាងបានសុខជាង ប្រសិនបើនាងនៅដដែល។ ខ្ញុំគិតថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះដែរ៕
អ្វីដែលខ្ញុំនិយាយនេះ មិនមែននិយាយស្របតាមព្រះអម្ចាស់ទេ គឺខ្ញុំនិយាយដូចជាតាមភាពឆោតល្ងង់វិញ ក្នុងការអួតអាងអំពីទំនុកចិត្តនេះ។
ខ្ញុំនិយាយដូច្នេះ មិនមែនជាការបញ្ជាទេ គឺខ្ញុំកំពុងពិសោធមើលសេចក្ដីស្រឡាញ់ដ៏ពិតត្រង់របស់អ្នករាល់គ្នាដោយចិត្តខ្នះខ្នែងរបស់អ្នកដទៃ។