Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 7:10 - ព្រះគម្ពីរខ្មែរសាកល

10 រីឯ​ចំពោះ​អ្នក​ដែល​រៀបការ​ហើយ ខ្ញុំ​សូម​បង្គាប់​ដែរ (​តាមពិត មិនមែន​ខ្ញុំ​ទេ​ដែល​បង្គាប់ គឺ​ព្រះអម្ចាស់​វិញ​) ថា កុំឲ្យ​ប្រពន្ធ​ចាកចោល​ប្ដី​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ប៉ុន្ដែ​ចំពោះ​ពួកអ្នក​ដែល​រៀបការ​ហើយ​ ខ្ញុំ​សូម​ដាស់តឿន​តាម​បង្គាប់​ព្រះអម្ចាស់​ មិន​មែន​ខ្ញុំ​ទេ​ គឺ​ថា​ ប្រពន្ធ​មិន​ត្រូវ​បែក​ពី​ប្ដី​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ប៉ុន្តែ ចំពោះ​អ្នក​រៀប‌ការ​ហើយ ខ្ញុំ​សូម​ទូន្មាន​តាម​បង្គាប់​ព្រះ‌អម្ចាស់ មិន​មែន​ខ្ញុំ​ទេ គឺ​ថា ប្រពន្ធ​មិន​ត្រូវ​បែក​ពី​ប្តី​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ខ្ញុំ​សូម​បង្គាប់​អស់​អ្នក​ដែល​មាន​គូ‌ស្រករ​ហើយ​ថា ភរិយា​មិន​ត្រូវ​ចាក​ចោល​ស្វាមី​របស់​ខ្លួន​ឡើយ (មិន​មែន​ខ្ញុំ​ទេ​ជា​អ្នក​បង្គាប់ គឺ​ព្រះ‌អម្ចាស់​ទេ​តើ​ដែល​បង្គាប់)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឯ​ខាង​អ្នក​ដែល​មាន​ប្ដី​ប្រពន្ធ​ហើយ នោះ​ខ្ញុំ​នឹង​បង្គាប់​ដែរ តែ​មិន​គឺ​ខ្ញុំ គឺ​ជា​ព្រះ‌អម្ចាស់​វិញ ទ្រង់​បង្គាប់​ថា កុំ​ឲ្យ​ប្រពន្ធ​លែង​ប្ដី​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ខ្ញុំ​សូម​បង្គាប់​អស់​អ្នក​ដែល​មាន​គូ​ស្រករ​ហើយ​ថា ភរិយា​មិន​ត្រូវ​ចាក​ចោល​ស្វាមី​របស់​ខ្លួន​ឡើយ (មិន​មែន​ខ្ញុំ​ទេ​ជា​អ្នក​បង្គាប់ គឺ​អ៊ីសា‌ជាអម្ចាស់​ទេ​តើ​ដែល​បង្គាប់)។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 7:10
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​លែង​ប្រពន្ធ​របស់​ខ្លួន កំពុង​ធ្វើឲ្យ​នាង​ទៅជា​មនុស្ស​ផិតក្បត់​ហើយ លើកលែងតែ​ក្នុង​ករណី​អំពើអសីលធម៌ខាងផ្លូវភេទ រីឯ​អ្នកណាក៏ដោយដែល​រៀបការ​ជាមួយ​ស្ត្រី​ប្ដីលែង អ្នកនោះ​ក៏​កំពុង​ផិតក្បត់​ដែរ​។


មាន​ពួកផារិស៊ី​ចូលមកជិត ល្បងល​ព្រះអង្គ​ដោយ​ទូល​សួរថា​៖ “តើ​ការដែល​ប្ដី​លែង​ប្រពន្ធ ត្រូវច្បាប់​ឬទេ​?”។


“អស់អ្នក​ដែល​លែង​ប្រពន្ធ​របស់​ខ្លួន ហើយ​រៀបការ​ជាមួយ​ស្ត្រី​ម្នាក់ទៀត អ្នកនោះ​កំពុង​ប្រព្រឹត្តអំពើផិតក្បត់​ហើយ រីឯ​អ្នក​ដែល​រៀបការ​ជាមួយ​ស្ត្រី​ប្ដីលែង អ្នកនោះ​ក៏​កំពុង​ប្រព្រឹត្តអំពើផិតក្បត់​ដែរ​។


ប៉ុន្តែ​ប្រសិនបើ​នាង​ចាកចោល​ប្ដី​មែន នោះ​នាង​ត្រូវ​នៅដដែល​ដោយ​ឥតយកប្ដី ឬមួយក៏​ត្រូវ​ផ្សះផ្សា​នឹង​ប្ដី​វិញ​។ រីឯ​ប្ដី​ក៏​កុំឲ្យ​លែង​ប្រពន្ធ​ដែរ​។


ចំពោះ​អ្នក​ឯទៀត (​នេះ​មិនមែន​មកពី​ព្រះអម្ចាស់​ទេ​) ខ្ញុំ​សូម​ប្រាប់ថា ប្រសិនបើ​បងប្អូន​ណាម្នាក់​មាន​ប្រពន្ធ​ជា​អ្នក​មិនជឿ ហើយ​នាង​យល់ស្រប​នឹង​រស់នៅ​ជាមួយ​ខ្លួន នោះ​កុំ​លែង​នាង​ឡើយ​;


ផ្ទុយទៅវិញ ប្រសិនបើ​អ្នក​មិនជឿ​ចង់​ចាកចោល​ទៅ នោះ​ចូរឲ្យ​អ្នកនោះ​ចាកចោល​ទៅចុះ​។ បងប្អូនប្រុស ឬ​បងប្អូនស្រី មិន​ត្រូវ​ជាប់ចំណង​នឹង​រឿង​បែបនេះ​ឡើយ ដ្បិត​ព្រះ​បាន​ត្រាស់ហៅ​អ្នករាល់គ្នា​ឲ្យមក​ក្នុង​សេចក្ដីសុខសាន្ត​។


ចំពោះ​ស្ត្រីព្រហ្មចារី ខ្ញុំ​គ្មាន​បទបញ្ជា​ពី​ព្រះអម្ចាស់​ទេ ប៉ុន្តែ​ខ្ញុំ​សូម​ផ្ដល់​យោបល់​មួយ ក្នុងនាម​ជា​មនុស្ស​ស្មោះត្រង់​ដោយសារតែ​សេចក្ដី​មេត្តា​របស់​ព្រះអម្ចាស់​:


ក៏ប៉ុន្តែ​តាម​យោបល់​របស់ខ្ញុំ នាង​បានសុខ​ជាង ប្រសិនបើ​នាង​នៅដដែល​។ ខ្ញុំ​គិតថា ខ្ញុំក៏​មាន​ព្រះវិញ្ញាណ​របស់​ព្រះ​ដែរ​៕


យ៉ាងណាមិញ ខ្ញុំ​និយាយ​សេចក្ដីនេះ​ទុកជា​ការយល់ស្រប មិនមែន​ជា​ការបញ្ជា​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម