Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 7:12 - ព្រះគម្ពីរខ្មែរសាកល

12 ចំពោះ​អ្នក​ឯទៀត (​នេះ​មិនមែន​មកពី​ព្រះអម្ចាស់​ទេ​) ខ្ញុំ​សូម​ប្រាប់ថា ប្រសិនបើ​បងប្អូន​ណាម្នាក់​មាន​ប្រពន្ធ​ជា​អ្នក​មិនជឿ ហើយ​នាង​យល់ស្រប​នឹង​រស់នៅ​ជាមួយ​ខ្លួន នោះ​កុំ​លែង​នាង​ឡើយ​;

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ប៉ុន្ដែ​សម្រាប់​អ្នក‍​ផ្សេង​ទៀត​ ខ្ញុំ​សូម​ប្រាប់​ថា​ សេចក្ដី​នេះ​មិន​មែន​ព្រះអម្ចាស់​មាន​បន្ទូល​ទេ​ គឺ​ខ្ញុំ​ ប្រសិនបើ​បងប្អូន​ណា​ម្នាក់​មាន​ប្រពន្ធ​ដែល​មិន​ជឿ​ ហើយ​នាង​ពេញចិត្ដ​រស់នៅ​ជាមួយ​គាត់​ ចូរ​កុំ​បោះបង់​នាង​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ចំពោះ​អ្នក​ឯទៀត (នេះ​មិន​មែន​មក​ពី​ព្រះ‌អម្ចាស់​ទេ គឺ​ជា​ពាក្យ​ខ្ញុំ) ខ្ញុំ​សូម​ជម្រាប​ថា បើ​បង‌ប្អូន​ណា​មាន​ប្រពន្ធ​ជា​អ្នក​មិន​ជឿ ហើយ​នាង​ព្រម​រស់​នៅ​ជា​មួ​យ នោះ​មិន​ត្រូវ​លែង​នាង​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ចំពោះ​អ្នក​ឯ​ទៀតៗ (សេចក្ដី​នេះ​មិន​មែន​មក​ពី​ព្រះ‌អម្ចាស់​ទេ គឺ​មក​ពី​ខ្ញុំ​ផ្ទាល់) ខ្ញុំ​សូម​ជម្រាប​ថា ប្រសិន​បើ​បងប្អូន​ណា​មាន​ភរិយា​ជា​អ្នក​មិន​ជឿ ហើយ​បើ​នាង​យល់​ព្រម​រស់​នៅ​ជា​មួយ កុំ​លែង​នាង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឯ​មនុស្ស​ឯ​ទៀត មិន​មែន​ព្រះ‌អម្ចាស់​មាន​បន្ទូល​ទេ គឺ​ខ្លួន​ខ្ញុំ​និយាយ​ថា បើ​បង​ប្អូន​ណា​មាន​ប្រពន្ធ​ដែល​មិន​ជឿ តែ​ព្រម​នៅ​ជា​មួយ​នឹង​ខ្លួន នោះ​មិន​ត្រូវ​លះ​ចោល​នាង​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ចំពោះ​អ្នក​ឯ​ទៀតៗ (សេចក្ដី​នេះ​មិន​មែន​មក​ពី​អ៊ីសា‌ជាអម្ចាស់​ទេ គឺ​មក​ពី​ខ្ញុំ​ផ្ទាល់) ខ្ញុំ​សូម​ជម្រាប​ថា ប្រសិន​បើ​បង​ប្អូន​ណា​មាន​ភរិយា​ជា​អ្នក​មិន​ជឿ ហើយ​បើ​នាង​យល់​ព្រម​រស់​នៅ​ជា​មួយ កុំ​លែង​នាង​ឡើយ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 7:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ប្រសិនបើ​នាង​ចាកចោល​ប្ដី​មែន នោះ​នាង​ត្រូវ​នៅដដែល​ដោយ​ឥតយកប្ដី ឬមួយក៏​ត្រូវ​ផ្សះផ្សា​នឹង​ប្ដី​វិញ​។ រីឯ​ប្ដី​ក៏​កុំឲ្យ​លែង​ប្រពន្ធ​ដែរ​។


ដូចគ្នាដែរ ប្រសិនបើ​ស្ត្រី​ណាម្នាក់​មាន​ប្ដី​ជា​អ្នក​មិនជឿ ហើយ​គាត់​យល់ស្រប​នឹង​រស់នៅ​ជាមួយ​នាង នោះ​កុំ​លែង​ប្ដី​ឡើយ


ចំពោះ​ស្ត្រីព្រហ្មចារី ខ្ញុំ​គ្មាន​បទបញ្ជា​ពី​ព្រះអម្ចាស់​ទេ ប៉ុន្តែ​ខ្ញុំ​សូម​ផ្ដល់​យោបល់​មួយ ក្នុងនាម​ជា​មនុស្ស​ស្មោះត្រង់​ដោយសារតែ​សេចក្ដី​មេត្តា​របស់​ព្រះអម្ចាស់​:


តើ​អ្នក​ជាប់ចំណង​នឹង​ប្រពន្ធ​ឬ​? កុំឲ្យ​រក​ផ្ដាច់ចំណង​ពីនាង​ឡើយ​។ តើ​អ្នក​មិនជាប់ចំណង​នឹង​ប្រពន្ធ​ឬ​? កុំឲ្យ​រក​ប្រពន្ធ​ឡើយ​។


យ៉ាងណាមិញ ខ្ញុំ​និយាយ​សេចក្ដីនេះ​ទុកជា​ការយល់ស្រប មិនមែន​ជា​ការបញ្ជា​ទេ​។


អ្វីដែល​ខ្ញុំ​និយាយ​នេះ មិនមែន​និយាយ​ស្របតាម​ព្រះអម្ចាស់​ទេ គឺ​ខ្ញុំ​និយាយ​ដូចជា​តាម​ភាពឆោតល្ងង់​វិញ ក្នុង​ការអួតអាង​អំពី​ទំនុកចិត្ត​នេះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម