ផលរបស់មនុស្សសុចរិតជាដើមឈើនៃជីវិត ហើយអ្នកដែលឈ្នះបានព្រលឹង ជាមនុស្សមានប្រាជ្ញា។
១ កូរិនថូស 7:16 - ព្រះគម្ពីរខ្មែរសាកល តាមពិត ស្ត្រីជាប្រពន្ធអើយ តើនាងដឹងដូចម្ដេចថា នាងអាចសង្គ្រោះប្ដីបាន? រីឯបុរសជាប្ដីអើយ តើអ្នកដឹងដូចម្ដេចថា អ្នកអាចសង្គ្រោះប្រពន្ធបាន? Khmer Christian Bible ឱស្រ្ដីជាប្រពន្ធអើយ! តើអ្នកដឹងយ៉ាងដូចម្ដេចថា អ្នកនឹងសង្គ្រោះប្ដីរបស់អ្នកបាន? ឱបុរសជាប្ដីអើយ! តើអ្នកដឹងយ៉ាងដូចម្ដេចថា អ្នកនឹងសង្គ្រោះប្រពន្ធរបស់អ្នកបាន? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បងប្អូនជាប្រពន្ធរាល់គ្នាអើយ តើនាងដឹងដូចម្ដេចបានថា នាងអាចនឹងសង្គ្រោះប្ដីរបស់នាង? បងប្អូនជាប្តីរាល់គ្នាអើយ តើអ្នកដឹងដូចម្ដេចបានថា អ្នកអាចនឹងសង្គ្រោះប្រពន្ធរបស់អ្នក? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនជាស្ត្រីដែលមានប្ដីហើយ តើនាងអាចដឹងដូចម្ដេចបានថា នាងនឹងសង្គ្រោះប្ដីរបស់នាង? រីឯបងប្អូនដែលមានភរិយា តើអ្នកអាចដឹងដូចម្ដេចបានថា អ្នកនឹងសង្គ្រោះភរិយារបស់អ្នក?។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតឱស្ត្រីអើយ ប្រហែលជានាងនឹងសង្គ្រោះប្ដីបានទេដឹង ឬបុរសអើយ ប្រហែលជាអ្នកនឹងសង្គ្រោះប្រពន្ធបានដែរទេដឹង អាល់គីតាប បងប្អូនជាស្ដ្រីដែលមានប្ដីហើយ តើនាងអាចដឹងដូចម្ដេចបានថា នាងនឹងសង្គ្រោះប្ដីរបស់នាង? រីឯបងប្អូនដែលមានភរិយា តើអ្នកអាចដឹងដូចម្ដេចបានថា អ្នកនឹងសង្គ្រោះភរិយារបស់អ្នក? |
ផលរបស់មនុស្សសុចរិតជាដើមឈើនៃជីវិត ហើយអ្នកដែលឈ្នះបានព្រលឹង ជាមនុស្សមានប្រាជ្ញា។
ដូចគ្នាដែរ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅមុខបណ្ដាទូតសួគ៌របស់ព្រះ នឹងមានអំណរចំពោះមនុស្សបាបម្នាក់ដែលកែប្រែចិត្ត”។
ដើម្បីខ្ញុំបានធ្វើឲ្យជនរួមជាតិរបស់ខ្ញុំច្រណែនដោយប្រការណាមួយ ហើយបានសង្គ្រោះអ្នកខ្លះក្នុងពួកគេ។
ចំពោះអ្នកខ្សោយ ខ្ញុំត្រឡប់ជាអ្នកខ្សោយ ដើម្បីឈ្នះបានអ្នកខ្សោយមកវិញ។ ចំពោះមនុស្សគ្រប់ប្រភេទ ខ្ញុំត្រឡប់ជាគ្រប់សណ្ឋានទាំងអស់ ដើម្បីឲ្យបានសង្គ្រោះអ្នកខ្លះ។
ចូរយកចិត្តទុកដាក់ចំពោះខ្លួនអ្នក និងសេចក្ដីបង្រៀនរបស់អ្នក ហើយកាន់ខ្ជាប់នូវសេចក្ដីទាំងនេះ ដ្បិតដែលធ្វើដូច្នេះ អ្នកនឹងសង្គ្រោះទាំងខ្លួនអ្នក និងអ្នកដែលស្ដាប់តាមអ្នកផង៕