យប់មួយ ព្រះអម្ចាស់មានបន្ទូលនឹងប៉ូលក្នុងនិមិត្តថា៖“កុំខ្លាចឡើយ ចូរបន្តនិយាយចុះ! កុំនៅស្ងៀមឡើយ
១ កូរិនថូស 15:8 - ព្រះគម្ពីរខ្មែរសាកល នៅទីបំផុត ព្រះអង្គបានលេចមកដល់ខ្ញុំ ដែលដូចជាកូនកើតមិនគ្រប់ខែនេះដែរ។ Khmer Christian Bible ចុងក្រោយបំផុត ព្រះអង្គបានបង្ហាញខ្លួនឲ្យខ្ញុំឃើញដែរ សូម្បីតែខ្ញុំដូចជាកូនកើតមិនគ្រប់ខែ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចុងក្រោយបង្អស់ ព្រះអង្គក៏លេចឲ្យខ្ញុំឃើញ សូម្បីតែខ្ញុំនេះដូចជាកូនដែលកើតមិនគ្រប់ខែ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយបង្អស់ ព្រះអង្គបានបង្ហាញខ្លួនឲ្យខ្ញុំ ដែលប្រៀបបីដូចជាកូនកើតមិនគ្រប់ខែនេះឃើញដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់បានលេចមកឲ្យខ្ញុំឃើញ ជាខាងក្រោយគេបង្អស់ ដូចជាលេចមកដល់កូនកើតមុនកំណត់ដែរ អាល់គីតាប ក្រោយបង្អស់ គាត់បានបង្ហាញខ្លួនឲ្យខ្ញុំ ដែលប្រៀបបីដូចជាកូនកើតមិនគ្រប់ខែនេះឃើញដែរ |
យប់មួយ ព្រះអម្ចាស់មានបន្ទូលនឹងប៉ូលក្នុងនិមិត្តថា៖“កុំខ្លាចឡើយ ចូរបន្តនិយាយចុះ! កុំនៅស្ងៀមឡើយ
គាត់និយាយទៀតថា: ‘ព្រះនៃដូនតារបស់យើងបានជ្រើសរើសអ្នកឲ្យស្គាល់បំណងព្រះហឫទ័យរបស់ព្រះអង្គ និងឲ្យឃើញព្រះអង្គដ៏សុចរិតយុត្តិធម៌ ព្រមទាំងឲ្យឮព្រះសូរសៀងពីព្រះឱស្ឋរបស់ព្រះអង្គផង
ឃើញព្រះអម្ចាស់មានបន្ទូលមកខ្ញុំថា:‘ចូរប្រញាប់ចាកចេញពីយេរូសាឡិមភ្លាម ពីព្រោះគេនឹងមិនទទួលយកពាក្យបន្ទាល់របស់អ្នកអំពីយើងទេ’។
“ខណៈដែលខ្ញុំកំពុងធ្វើដំណើរទៅជិតដល់ដាម៉ាស់ មានកើតឡើងដូច្នេះ: ប្រហែលជាថ្ងៃត្រង់ ស្រាប់តែមានពន្លឺយ៉ាងខ្លាំងពីលើមេឃចាំងមកជុំវិញខ្ញុំ។
“នៅគ្រានោះ ខ្ញុំព្រះបាទបានធ្វើដំណើរទៅដាម៉ាស់ ដោយទទួលសិទ្ធិអំណាច និងការអនុញ្ញាតពីពួកនាយកបូជាចារ្យ។
ចូរក្រោកឡើង ហើយឈរដោយជើងអ្នកចុះ! ដ្បិតយើងបានលេចមកដល់អ្នកដើម្បីការនេះ គឺដើម្បីតែងតាំងអ្នកជាអ្នកបម្រើ និងជាសាក្សីអំពីការដែលអ្នកបានឃើញយើង ព្រមទាំងអំពីអ្វីដែលយើងនឹងសម្ដែងដល់អ្នក។
ដូច្នេះ អាណានាសក៏ចេញទៅ ហើយចូលទៅក្នុងផ្ទះនោះ រួចដាក់ដៃលើសូល និយាយថា៖ “សូលជាបងប្អូនអើយ ព្រះអម្ចាស់បានចាត់ខ្ញុំឲ្យមក គឺព្រះយេស៊ូវដែលលេចមកដល់អ្នក តាមផ្លូវដែលអ្នកបានធ្វើដំណើរមកនោះ ដើម្បីឲ្យអ្នកបានមើលឃើញវិញ ព្រមទាំងពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធផង”។
តើខ្ញុំគ្មានសេរីភាពទេឬ? តើខ្ញុំមិនមែនជាសាវ័កទេឬ? តើខ្ញុំមិនបានឃើញព្រះយេស៊ូវព្រះអម្ចាស់នៃយើងទេឬ? តើអ្នករាល់គ្នាមិនមែនជាស្នាដៃរបស់ខ្ញុំក្នុងព្រះអម្ចាស់ទេឬ?