Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 22:18 - ព្រះគម្ពីរខ្មែរសាកល

18 ឃើញ​ព្រះអម្ចាស់​មានបន្ទូល​មក​ខ្ញុំ​ថា​:‘ចូរ​ប្រញាប់​ចាកចេញ​ពី​យេរូសាឡិម​ភ្លាម ពីព្រោះ​គេ​នឹង​មិន​ទទួលយក​ពាក្យបន្ទាល់​របស់អ្នក​អំពី​យើង​ទេ’​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ហើយ​ឃើញ​ព្រះអង្គ​មាន​បន្ទូល​មក​ខ្ញុំ​ថា​ ចូរ​ប្រញាប់​ចាកចេញ​ពី​ក្រុង​យេរូសាឡិម​ភ្លាម​ ព្រោះ​គេ​មិន​ទទួល​ទីបន្ទាល់​ដែល​អ្នក​បាន​និយាយ​អំពី​ខ្ញុំ​ទេ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ហើយ​ឃើញ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "ចូរ​ប្រញាប់​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ព្រោះ​គេ​មិន​ទទួល​ពាក្យ​ដែល​អ្នក​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​ទេ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ប្រញាប់​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ភ្លាម​ទៅ ដ្បិត​អ្នក​ក្រុង​នេះ​មិន​ព្រម​ទទួល​សក្ខីភាព​ដែល​អ្នក​និយាយ​អំពី​យើង​ទេ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ហើយ​ក៏​ឃើញ​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​ប្រញាប់​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ឆាប់ ពី​ព្រោះ​គេ​មិន​ទទួល​ពាក្យ​ដែល​អ្នក​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ឃើញ​អ៊ីសា‌ជាអម្ចាស់​និយាយ​មក​ខ្ញុំ​ថា “ចូរ​ប្រញាប់​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ភ្លាម​ទៅ ដ្បិត​អ្នក​ក្រុង​នេះ​មិន​ព្រម​ទទួល​សក្ខី‌ភាព​ដែល​អ្នក​និយាយ​អំពី​ខ្ញុំ​ទេ”។

សូមមើលជំពូក ចម្លង




កិច្ចការ 22:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អ្នកណាក៏ដោយដែល​មិន​ទទួល​អ្នករាល់គ្នា ហើយក៏មិន​ស្ដាប់​ពាក្យសម្ដី​របស់អ្នករាល់គ្នា នៅពេល​ចាកចេញ​ពី​ផ្ទះ ឬ​ទីក្រុង​នោះ ចូរ​រលាស់​ធូលី​ចេញ​ពី​ជើង​របស់អ្នករាល់គ្នា​។


កាលណា​គេ​បៀតបៀន​អ្នករាល់គ្នា​នៅ​ទី​ក្រុង​នេះ ចូរ​រត់គេច​ទៅ​ទីក្រុង​មួយទៀត​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​ដើរ​មិនទាន់​សព្វ​ទីក្រុង​នានា​នៃ​អ៊ីស្រាអែល​ឡើយ រហូតដល់​កូនមនុស្ស​បាន​មក​វិញ​។


ពេលនោះ ចូរឲ្យ​អ្នក​ដែល​នៅ​យូឌា​រត់គេច​ទៅ​ភ្នំ​ទៅ ចូរឲ្យ​អ្នក​ដែល​នៅ​កណ្ដាល​ទីក្រុងចាកចេញ​ពីទីនោះ​ទៅ ហើយ​កុំឲ្យ​អ្នក​ដែល​នៅ​វាលស្រែ​ចូលទៅ​ក្នុង​ទីក្រុង​ឡើយ


ដូច្នេះ ចូរ​កែប្រែចិត្ត ហើយ​បែរមកវិញ ដើម្បីឲ្យ​បាប​របស់អ្នករាល់គ្នា​ត្រូវបាន​លុបចេញ


គាត់​បាន​សន្ទនា និង​ជជែកវែកញែក​ជាមួយ​ជនជាតិយូដាដែលនិយាយក្រិក ប៉ុន្តែ​ពួកគេ​ប៉ុនប៉ង​សម្លាប់​គាត់​។


តើ​ខ្ញុំ​គ្មាន​សេរីភាព​ទេ​ឬ​? តើ​ខ្ញុំ​មិនមែន​ជា​សាវ័ក​ទេ​ឬ​? តើ​ខ្ញុំ​មិន​បាន​ឃើញ​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​ទេ​ឬ​? តើ​អ្នករាល់គ្នា​មិនមែន​ជា​ស្នាដៃ​របស់ខ្ញុំ​ក្នុង​ព្រះអម្ចាស់​ទេ​ឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម