ព្រះយេស៊ូវមានបន្ទូលនឹងពួកនាងថា៖“កុំខ្លាចឡើយ! ចូរទៅប្រាប់បងប្អូនរបស់ខ្ញុំឲ្យទៅកាលីឡេ ហើយនៅទីនោះពួកគេនឹងជួបខ្ញុំ”។
១ កូរិនថូស 15:6 - ព្រះគម្ពីរខ្មែរសាកល ក្រោយមក ព្រះអង្គបានលេចមកដល់បងប្អូនជាងប្រាំរយនាក់ក្នុងពេលតែមួយ ក្នុងចំណោមបងប្អូនទាំងនោះ ភាគច្រើននៅរស់រហូតមកដល់ពេលនេះ ប៉ុន្តែក៏មានអ្នកខ្លះដេកលក់ទៅហើយ; Khmer Christian Bible ក្រោយមក ព្រះអង្គបានបង្ហាញខ្លួនឲ្យបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលតែមួយ។ ក្នុងចំណោមពួកគេ ភាគច្រើននៅរស់រហូតដល់សព្វថ្ងៃនេះ ប៉ុន្ដែក៏មានអ្នកខ្លះបានស្លាប់ហើយដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះអង្គបានលេចឲ្យបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលតែមួយ ក្នុងចំណោមបងប្អូនអ្នកទាំងនោះ ភាគច្រើននៅរស់នៅឡើយ តែមានខ្លះបានស្លាប់ផុតទៅហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះអង្គបានបង្ហាញខ្លួនឲ្យបងប្អូនជាងប្រាំរយនាក់ឃើញ ក្នុងពេលជាមួយគ្នា។ ក្នុងចំណោមបងប្អូនទាំងនោះមានភាគច្រើននៅរស់នៅឡើយ តែមានអ្នកខ្លះបានទទួលមរណភាព ផុតទៅហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយទៀត ទ្រង់លេចមកឲ្យពួកបងប្អូនជាង៥០០នាក់ឃើញតែម្តង ជាពួកដែលមានគ្នាច្រើនរស់នៅ ដរាបដល់សព្វថ្ងៃនេះ តែមានខ្លះបានដេកលក់ទៅហើយ អាល់គីតាប បន្ទាប់មក អ៊ីសាបានបង្ហាញខ្លួន ឲ្យបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលជាមួយគ្នា។ ក្នុងចំណោមបងប្អូនទាំងនោះមានភាគច្រើននៅរស់នៅឡើយ តែមានអ្នកខ្លះ បានស្លាប់ ផុតទៅហើយ។ |
ព្រះយេស៊ូវមានបន្ទូលនឹងពួកនាងថា៖“កុំខ្លាចឡើយ! ចូរទៅប្រាប់បងប្អូនរបស់ខ្ញុំឲ្យទៅកាលីឡេ ហើយនៅទីនោះពួកគេនឹងជួបខ្ញុំ”។
ចូរទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ ព្រមទាំងពេត្រុសថា: ‘ព្រះអង្គនឹងយាងទៅកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងឃើញព្រះអង្គនៅទីនោះ ដូចដែលព្រះអង្គបានមានបន្ទូលនឹងអ្នករាល់គ្នារួចមកហើយ’”។
ពោលគឺ ថ្វីត្បិតតែដាវីឌបានដេកលក់ ក្រោយពីបម្រើតាមគម្រោងរបស់ព្រះក្នុងជំនាន់របស់ខ្លួន ហើយត្រូវបានបន្ថែមទៅក្នុងពួកដូនតារបស់គាត់ ទាំងជួបការរលួយក៏ដោយ
បន្ទាប់មក គាត់លុតជង្គង់ ហើយស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះអម្ចាស់អើយ! សូមកុំប្រកាន់បាបនេះនឹងពួកគេឡើយ!”។ កាលទូលដូច្នេះហើយ គាត់ក៏ដេកលក់ទៅ៕
ប៉ុន្តែឥឡូវនេះ ព្រះគ្រីស្ទត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ ជាផលដំបូងនៃអ្នកដែលបានដេកលក់។
បងប្អូនអើយ យើងមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីពួកអ្នកដែលបានដេកលក់ទៅហើយនោះទេ ដើម្បីកុំឲ្យអ្នករាល់គ្នាព្រួយចិត្ត ដូចពួកអ្នកដទៃដែលគ្មានសង្ឃឹមនោះឡើយ។
ពិតមែនហើយ យើងសូមប្រាប់ការនេះដល់អ្នករាល់គ្នា ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ថា យើងដែលនៅរស់ ដែលនៅសល់រហូតដល់ការយាងមកវិញរបស់ព្រះអម្ចាស់ យើងនឹងមិនឆ្លងហួសទៅមុនពួកអ្នកដែលបានដេកលក់នោះឡើយ
ហើយពោលថា៖ “តើសេចក្ដីសន្យាអំពីការយាងមកវិញរបស់ព្រះអង្គនៅឯណា? ដ្បិតតាំងពីពួកដូនតាបានដេកលក់មកម្ល៉េះ របស់សព្វសារពើនៅដដែលតាំងពីដើមដំបូងនៃការនិម្មិតបង្កើតពិភពលោក”។