Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 15:18 - ព្រះគម្ពីរខ្មែរសាកល

18 ដូច្នេះ អ្នក​ដែល​ដេកលក់​ក្នុង​ព្រះ​គ្រីស្ទ ក៏​វិនាស​ហើយ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 បើ​ដូច្នេះ​មែន​ ពួកអ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​ព្រះគ្រិស្ដ​ក៏​វិនាស​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ឯ​អស់​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ព្រះ‌គ្រីស្ទ ក៏​បាន​វិនាស​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 រីឯ​អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ក៏​ត្រូវ​វិនាស​សាប‌សូន្យ​ទាំង​អស់​គ្នា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ហើយ​អស់​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ក្នុង​ព្រះ‌គ្រីស្ទ គេ​បាន​ត្រូវ​វិនាស​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 រីឯ​អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស ក៏​ត្រូវ​វិនាស​សាប​សូន្យ​ទាំង​អស់​គ្នា​ដែរ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 15:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក គាត់​លុតជង្គង់ ហើយ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា៖ “ព្រះអម្ចាស់​អើយ! សូម​កុំ​ប្រកាន់​បាប​នេះ​នឹង​ពួកគេ​ឡើយ​!”។ កាល​ទូល​ដូច្នេះ​ហើយ គាត់​ក៏​ដេកលក់​ទៅ៕


ក្រោយមក ព្រះអង្គ​បាន​លេចមក​ដល់​បងប្អូន​ជាង​ប្រាំរយ​នាក់​ក្នុងពេលតែមួយ ក្នុងចំណោម​បងប្អូនទាំងនោះ ភាគច្រើន​នៅរស់​រហូតមកដល់​ពេលនេះ ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ​ដេកលក់​ទៅហើយ​;


ពិតមែនហើយ យើង​សូម​ប្រាប់​ការនេះ​ដល់​អ្នករាល់គ្នា ស្របតាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ថា យើង​ដែល​នៅរស់ ដែល​នៅសល់​រហូតដល់​ការយាងមកវិញ​របស់​ព្រះអម្ចាស់ យើង​នឹង​មិន​ឆ្លងហួសទៅមុន​ពួក​អ្នក​ដែល​បាន​ដេកលក់​នោះ​ឡើយ


ដ្បិត​ព្រះអម្ចាស់​ផ្ទាល់​នឹង​យាង​ចុះមក​ពី​លើមេឃ ដោយ​សម្រែកបញ្ជា ដោយ​សំឡេង​របស់​មហាទូតសួគ៌ និង​ដោយ​សំឡេង​ត្រែ​របស់​ព្រះ នោះ​មនុស្សស្លាប់​ក្នុង​ព្រះ​គ្រីស្ទ​នឹង​រស់ឡើងវិញ​ជាមុន


ពេលនោះ ខ្ញុំ​ឮ​សំឡេង​មួយ​ពី​លើមេឃ និយាយថា៖ “ចូរ​សរសេរ​ដូច្នេះ​ថា​: មានពរ​ហើយ មនុស្សស្លាប់​ដែល​ស្លាប់​ក្នុង​ព្រះអម្ចាស់​ចាប់ពីឥឡូវនេះទៅ​!”។ ព្រះវិញ្ញាណ​មានបន្ទូលថា​៖ “មែនហើយ​! ពួកគេ​នឹង​បាន​សម្រាក​ពី​ការនឿយហត់​របស់​ពួកគេ ដ្បិត​ការប្រព្រឹត្ត​របស់​ពួកគេ នឹង​ជាប់តាម​ពួកគេ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម