សូម្បីតែធម្មជាតិផ្ទាល់ក៏បង្រៀនអ្នករាល់គ្នាដែរថា ប្រសិនបើមនុស្សប្រុសទុកសក់វែង នោះជាការអាម៉ាស់មុខដល់ខ្លួន។
១ កូរិនថូស 14:35 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើពួកនាងចង់រៀនពីអ្វីមួយ ចូរសួរប្ដីរបស់ខ្លួននៅផ្ទះចុះ ដ្បិតការដែលមនុស្សស្រីនិយាយនៅក្នុងក្រុមជំនុំ ជាការគួរឲ្យខ្មាសហើយ។ Khmer Christian Bible ហើយបើពួកនាងចង់រៀនអំពីអ្វីមួយ ចូរឲ្យពួកនាងសួរប្ដីរបស់ខ្លួននៅផ្ទះចុះ ដ្បិតជាការអាម៉ាស់មួយដែលឲ្យស្រ្ដីនិយាយនៅក្នុងក្រុមជំនុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើមានអ្វីមួយដែលនាងចង់ដឹង ត្រូវសួរប្តីនៅឯផ្ទះចុះ ដ្បិតដែលស្រ្ដីៗនិយាយនៅក្នុងក្រុមជំនុំ នោះគួរខ្មាសហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើនាងចង់ដឹងរឿងអ្វីមួយ ត្រូវសួរប្ដីនាងឯផ្ទះទៅ ព្រោះស្ត្រីៗនិយាយក្នុងក្រុមជំនុំមិនសមរម្យទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើគេចង់រៀនអ្វី នោះត្រូវតែសួរប្ដីនៅឯផ្ទះចុះ ដ្បិតដែលពួកស្រីៗនិយាយនៅក្នុងពួកជំនុំ នោះគួរខ្មាសហើយ។ អាល់គីតាប ប្រសិនបើនាងចង់ដឹងរឿងអ្វីមួយ ត្រូវសួរប្ដីនាងឯផ្ទះទៅ ព្រោះស្ដ្រីៗនិយាយក្នុងក្រុមជំអះ មិនសមរម្យទេ។ |
សូម្បីតែធម្មជាតិផ្ទាល់ក៏បង្រៀនអ្នករាល់គ្នាដែរថា ប្រសិនបើមនុស្សប្រុសទុកសក់វែង នោះជាការអាម៉ាស់មុខដល់ខ្លួន។
ប្រសិនបើមនុស្សស្រីមិនទទូរទេ នោះចូរឲ្យនាងកាត់សក់ទៅ ប៉ុន្តែប្រសិនបើការកាត់សក់ ឬកោរសក់ ជាការគួរឲ្យខ្មាសសម្រាប់មនុស្សស្រី នោះចូរឲ្យនាងទទូរចុះ។
មនុស្សស្រីត្រូវតែនៅស្ងៀមក្នុងក្រុមជំនុំ ពីព្រោះមិនអនុញ្ញាតឲ្យពួកនាងនិយាយឡើយ ផ្ទុយទៅវិញ ពួកនាងត្រូវចុះចូល ដូចដែលមានចែងក្នុងក្រឹត្យវិន័យដែរ។
តើព្រះបន្ទូលរបស់ព្រះចេញមកពីអ្នករាល់គ្នាឬ? តើព្រះបន្ទូលបានទៅដល់តែអ្នករាល់គ្នាប៉ុណ្ណោះឬ?
ដូចគ្នាដែរ ប្ដីរាល់គ្នាអើយ ចូររស់នៅជាមួយប្រពន្ធដោយការយោគយល់ ទាំងគោរពស្ត្រីក្នុងនាមនាងជាភាជនៈដែលខ្សោយជាង ពីព្រោះពួកនាងជាអ្នករួមទទួលមរតកជាព្រះគុណនៃជីវិត។ ធ្វើដូច្នេះ ការអធិស្ឋានរបស់អ្នករាល់គ្នានឹងមិនត្រូវរារាំងឡើយ។