ដូច្នេះ ចូរដកទុក្ខព្រួយចេញពីចិត្តរបស់អ្នក ហើយយកការឈឺចាប់ចេញពីសាច់ឈាមរបស់អ្នកចុះ។ ជាការពិត យុវវ័យ និងវ័យពេញកម្លាំងសុទ្ធតែឥតន័យ៕
១ កូរិនថូស 13:11 - ព្រះគម្ពីរខ្មែរសាកល កាលខ្ញុំនៅជាកូនក្មេងនៅឡើយ ខ្ញុំនិយាយដូចកូនក្មេង គិតដូចកូនក្មេង ហើយយល់ឃើញដូចកូនក្មេង លុះខ្ញុំបានពេញវ័យ ខ្ញុំក៏លះបង់ការរបស់កូនក្មេងចោល។ Khmer Christian Bible កាលខ្ញុំនៅជាកូនក្មេង ខ្ញុំនិយាយដូចជាកូនក្មេង គិតដូចជាកូនក្មេង ហើយយល់ឃើញដូចជាកូនក្មេង ប៉ុន្ដែពេលខ្ញុំត្រលប់ជាពេញវ័យ ខ្ញុំក៏បញ្ឈប់អ្វីៗដែលជាលក្ខណៈកូនក្មេង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលខ្ញុំនៅក្មេង ខ្ញុំធ្លាប់និយាយដូចកូនក្មេង ធ្លាប់មានគំនិតដូចកូនក្មេង ហើយធ្លាប់ពិចារណាដូចកូនក្មេង លុះពេលខ្ញុំធំពេញវ័យ ខ្ញុំបានលះបង់អ្វីៗដែលជាលក្ខណៈរបស់កូនក្មេងចោល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលពីក្មេង ខ្ញុំនិយាយស្ដីដូចកូនក្មេង ខ្ញុំមានគំនិតដូចជាកូនក្មេង ហើយខ្ញុំរិះគិតដូចកូនក្មេងដែរ។ លុះខ្ញុំពេញវ័យ ខ្ញុំបានបោះបង់អ្វីៗទាំងអស់ ដែលជាលក្ខណៈរបស់កូនក្មេងចោល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលដែលខ្ញុំនៅក្មេងនៅឡើយ នោះខ្ញុំបាននិយាយដូចជាកូនក្មេង ក៏មានគំនិតដូចជាកូនក្មេង ហើយបានពិចារណា ដូចជាកូនក្មេងដែរ លុះកាលខ្ញុំធំហើយ នោះខ្ញុំបានលះចោលការរបស់កូនក្មេងចេញទៅ អាល់គីតាប កាលពីក្មេង ខ្ញុំនិយាយស្ដីដូចកូនក្មេង ខ្ញុំមានគំនិតដូចជាកូនក្មេង ហើយខ្ញុំរិះគិតដូចកូនក្មេងដែរ។ លុះខ្ញុំពេញវ័យ ខ្ញុំបានបោះបង់អ្វីៗទាំងអស់ ដែលជាលក្ខណៈរបស់កូនក្មេងចោល។ |
ដូច្នេះ ចូរដកទុក្ខព្រួយចេញពីចិត្តរបស់អ្នក ហើយយកការឈឺចាប់ចេញពីសាច់ឈាមរបស់អ្នកចុះ។ ជាការពិត យុវវ័យ និងវ័យពេញកម្លាំងសុទ្ធតែឥតន័យ៕
ឥឡូវនេះ យើងឃើញព្រឹលៗដូចជាមើលក្នុងកញ្ចក់ ប៉ុន្តែគ្រានោះ យើងនឹងឃើញមុខទល់នឹងមុខ; ឥឡូវនេះ ខ្ញុំស្គាល់តែមួយផ្នែក ប៉ុន្តែគ្រានោះ ខ្ញុំនឹងស្គាល់ច្បាស់ ដូចដែលខ្ញុំត្រូវបានស្គាល់ច្បាស់ដែរ។
បងប្អូនអើយ កុំធ្វើជាកូនក្មេងក្នុងការយល់ដឹងឡើយ គឺក្នុងការអាក្រក់ ចូរធ្វើជាកូនក្មេង ហើយក្នុងការយល់ដឹង ចូរធ្វើជាមនុស្សពេញវ័យចុះ។
ខ្ញុំចង់និយាយដូច្នេះថា ដរាបណាអ្នកទទួលមរតកនៅក្មេង ទោះបីគាត់ជាម្ចាស់លើទ្រព្យសម្បត្តិទាំងអស់ក៏ដោយ ក៏គាត់មិនខុសពីទាសករទេ