Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 13:11 - Khmer Christian Bible

11 កាល​ខ្ញុំ​នៅ​ជា​កូន​ក្មេង​ ខ្ញុំ​និយាយ​ដូចជា​កូន​ក្មេង​ គិត​ដូចជា​កូន​ក្មេង​ ហើយ​យល់​ឃើញ​ដូចជា​កូន​ក្មេង​ ប៉ុន្ដែ​ពេល​ខ្ញុំ​ត្រលប់​ជា​ពេញ​វ័យ​ ខ្ញុំ​ក៏​បញ្ឈប់​អ្វីៗដែល​ជា​លក្ខណៈ​កូន​ក្មេង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 កាល​ខ្ញុំ​នៅ​ជា​កូនក្មេង​នៅឡើយ ខ្ញុំ​និយាយ​ដូច​កូនក្មេង គិត​ដូច​កូនក្មេង ហើយ​យល់ឃើញ​ដូច​កូនក្មេង លុះ​ខ្ញុំ​បានពេញវ័យ ខ្ញុំ​ក៏​លះបង់​ការ​របស់​កូនក្មេង​ចោល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ធ្លាប់​និយាយ​ដូច​កូន​ក្មេង ធ្លាប់​មាន​គំនិត​ដូច​កូន​ក្មេង ហើយ​ធ្លាប់​ពិចារណា​ដូច​កូន​ក្មេង លុះ​ពេល​ខ្ញុំ​ធំ​ពេញ​វ័យ ខ្ញុំ​បាន​លះ​បង់​អ្វីៗ​ដែល​ជា​លក្ខណៈ​របស់​កូន​ក្មេង​ចោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 កាល​ពី​ក្មេង ខ្ញុំ​និយាយ​ស្ដី​ដូច​កូន​ក្មេង ខ្ញុំ​មាន​គំនិត​ដូច​ជា​កូន​ក្មេង ហើយ​ខ្ញុំ​រិះគិត​ដូច​កូន​ក្មេង​ដែរ។ លុះ​ខ្ញុំ​ពេញ​វ័យ ខ្ញុំ​បាន​បោះ​បង់​អ្វីៗ​ទាំង​អស់ ដែល​ជា​លក្ខណៈ​របស់​កូន​ក្មេង​ចោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 កាល​ដែល​ខ្ញុំ​នៅ​ក្មេង​នៅ​ឡើយ នោះ​ខ្ញុំ​បាន​និយាយ​ដូច​ជា​កូន​ក្មេង ក៏​មាន​គំនិត​ដូច​ជា​កូន​ក្មេង ហើយ​បាន​ពិចារណា ដូច​ជា​កូន​ក្មេង​ដែរ លុះ​កាល​ខ្ញុំ​ធំ​ហើយ នោះ​ខ្ញុំ​បាន​លះ​ចោល​ការ​របស់​កូន​ក្មេង​ចេញ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 កាល​ពី​ក្មេង ខ្ញុំ​និយាយ​ស្ដី​ដូច​កូន​ក្មេង ខ្ញុំ​មាន​គំនិត​ដូច​ជា​កូន​ក្មេង ហើយ​ខ្ញុំ​រិះ‌គិត​ដូច​កូន​ក្មេង​ដែរ។ លុះ​ខ្ញុំ​ពេញ​វ័យ ខ្ញុំ​បាន​បោះ​បង់​អ្វីៗ​ទាំង​អស់ ដែល​ជា​លក្ខណៈ​របស់​កូន​ក្មេង​ចោល។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 13:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ពួក​សិស្ស​ក៏​សួរ​ដេញ​ដោល​គ្នា​ថា៖​ «ព្រោះ​តែ​យើង​មិន​បាន​យក​នំប៉័ង​មក​ទេ​ដឹង»។​


ប៉ុន្ដែ​ពេល​ភាព​ពេញលេញ​មក​ដល់​ នោះ​ភាព​មិន​ពេញលេញ​នឹង​សាបសូន្យ។​


ដ្បិត​ឥឡូវ​នេះ​ យើង​មើល​តាម​កញ្ចក់​ ឃើញ​មិន​ច្បាស់​ទេ​ ប៉ុន្ដែ​នៅ​ពេល​ក្រោយ​ ​យើង​នឹង​ឃើញ​មុខ​ផ្ទាល់។​ ឥឡូវ​នេះ​ ខ្ញុំ​ស្គាល់​ព្រះអង្គ​តែ​មួយ​ចំណែក​ ប៉ុន្ដែ​ក្រោយ​មក​ ខ្ញុំ​នឹង​ស្គាល់​ព្រះអង្គ​ច្បាស់​ ​ដូចជា​ព្រះអង្គ​ស្គាល់​ខ្ញុំ​ច្បាស់​ដែរ‍។​


បងប្អូន​អើយ!​ ​កុំ​ឲ្យ​នៅ​ក្មេង​ខ្ចី​ខាង​ឯ​គំនិត​ឡើយ​ បើ​ខាង​ឯ​សេចក្ដី​អាក្រក់​ ចូរ​ឲ្យ​នៅ​ជា​ទារក​ចុះ​ ប៉ុន្ដែ​ខាង​ឯ​ការ​យល់​ដឹង​ ចូរ​ឲ្យ​ពេញ​វ័យ​ឡើង។​


ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ កាល​ណា​អ្នក​ស្នង​មរតក​នៅ​ក្មេង​នៅ​ឡើយ​ នោះ​មិន​ខុស​ពី​បាវបម្រើ​ទេ​ ទោះបី​គាត់​ជា​ម្ចាស់​លើ​អ្វីៗ​ទាំង​អស់​ក៏​ដោយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម