ពួកគាត់ធ្វើឲ្យព្រះអង្គក្រេវក្រោធដោយទីខ្ពស់របស់ពួកគាត់ ហើយធ្វើឲ្យព្រះអង្គប្រច័ណ្ឌដោយរូបឆ្លាក់របស់ពួកគាត់។
១ កូរិនថូស 10:22 - ព្រះគម្ពីរខ្មែរសាកល ឬមួយក៏យើងចង់ធ្វើឲ្យព្រះអម្ចាស់ច្រណែន? តើយើងខ្លាំងជាងព្រះអង្គឬ? Khmer Christian Bible ឬមួយយើងធ្វើឲ្យព្រះអម្ចាស់ប្រចណ្ឌ? តើយើងខ្លាំងពូកែជាងព្រះអង្គឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឬមួយយើងចង់ឲ្យព្រះអម្ចាស់ប្រចណ្ឌ? តើយើងខ្លាំងពូកែជាងព្រះអង្គឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឬមួយក៏យើងចង់ឲ្យព្រះអម្ចាស់មានព្រះហឫទ័យច្រណែន? តើយើងខ្លាំងពូកែជាងព្រះអង្គឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬតើយើងចង់បណ្តាលឲ្យព្រះអម្ចាស់ទ្រង់ប្រចណ្ឌឬអី តើយើងខ្លាំងពូកែជាងទ្រង់ឬ។ អាល់គីតាប ឬមួយក៏យើងចង់ឲ្យអ៊ីសាជាអម្ចាស់ច្រណែន? តើយើងខ្លាំងពូកែជាងគាត់ឬ? |
ពួកគាត់ធ្វើឲ្យព្រះអង្គក្រេវក្រោធដោយទីខ្ពស់របស់ពួកគាត់ ហើយធ្វើឲ្យព្រះអង្គប្រច័ណ្ឌដោយរូបឆ្លាក់របស់ពួកគាត់។
អ្វីៗដែលមាននៅ ត្រូវបានដាក់ឈ្មោះតាំងពីយូរមកហើយ; មនុស្សជាអ្វីក៏ត្រូវបានស្គាល់ហើយ ហើយគេមិនអាចឈ្លោះប្រកែកជាមួយអ្នកដែលខ្លាំងជាងខ្លួនបានឡើយ។
វេទនាហើយ! អ្នកដែលតតាំងនឹងអ្នកដែលបានសូនខ្លួនឡើង! គេគ្រាន់តែជាភាជនៈដីមួយក្នុងចំណោមភាជនៈដីទាំងអស់នៅលើផែនដីប៉ុណ្ណោះ។ តើដីឥដ្ឋនិយាយនឹងអ្នកដែលសូនខ្លួនថា៖ “ឯងកំពុងធ្វើអ្វី? ម្ដេចក៏សមិទ្ធផលរបស់ឯងគ្មានដៃចាប់ដូច្នេះ?” ឬ?
ការធ្លាក់ទៅក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះដ៏មានព្រះជន្មរស់ ជាការគួរឲ្យភ័យខ្លាចណាស់។