ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“មិនមែនមនុស្សទាំងអស់អាចទទួលយកពាក្យនេះបានទេ មានតែអ្នកដែលបានប្រទានឲ្យប៉ុណ្ណោះ ដែលអាចទទួលយកបាន។
១ កូរិនថូស 1:4 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំតែងតែអរព្រះគុណដល់ព្រះរបស់ខ្ញុំ អំពីអ្នករាល់គ្នា ចំពោះព្រះគុណរបស់ព្រះ ដែលបានប្រទានមកអ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ Khmer Christian Bible ខ្ញុំតែងតែអរព្រះគុណដល់ព្រះជាម្ចាស់របស់ខ្ញុំជានិច្ចសម្រាប់អ្នករាល់គ្នា ចំពោះព្រះគុណរបស់ព្រះជាម្ចាស់ដែលបានប្រទានដល់អ្នករាល់គ្នាក្នុងព្រះគ្រិស្ដយេស៊ូ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំអរព្រះគុណដល់ព្រះរបស់ខ្ញុំ សម្រាប់អ្នករាល់គ្នាជានិច្ច ដោយព្រោះព្រះគុណរបស់ព្រះ ដែលបានផ្តល់មកអ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់ជានិច្ច ព្រោះព្រះអង្គបានប្រណីសន្ដោសដល់បងប្អូន ដោយបងប្អូនរួមជាមួយព្រះគ្រិស្តយេស៊ូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ អំពីដំណើរអ្នករាល់គ្នាជាដរាប ដោយព្រោះព្រះគុណនៃព្រះ ដែលបានផ្តល់មកអ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ អាល់គីតាប ខ្ញុំតែងតែអរគុណអុលឡោះជានិច្ច ព្រោះទ្រង់បានប្រណីសន្ដោសដល់បងប្អូន ដោយបងប្អូនរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា។ |
ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“មិនមែនមនុស្សទាំងអស់អាចទទួលយកពាក្យនេះបានទេ មានតែអ្នកដែលបានប្រទានឲ្យប៉ុណ្ណោះ ដែលអាចទទួលយកបាន។
ហើយខ្ញុំនឹងទូលសុំព្រះបិតា រួចព្រះអង្គនឹងប្រទានព្រះជំនួយមួយអង្គទៀតមកអ្នករាល់គ្នា ដើម្បីឲ្យព្រះអង្គគង់នៅជាមួយអ្នករាល់គ្នាជារៀងរហូត។
ប៉ុន្តែព្រះជំនួយ គឺព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះបិតានឹងចាត់ឲ្យមកក្នុងនាមរបស់ខ្ញុំ ព្រះអង្គនឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ហើយនឹងរំលឹកអ្នករាល់គ្នាអំពីសេចក្ដីទាំងអស់ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា។
“នៅពេលព្រះជំនួយដែលខ្ញុំនឹងចាត់ពីព្រះបិតាឲ្យមកអ្នករាល់គ្នា គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតដែលចេញមកពីព្រះបិតាបានយាងមក ព្រះអង្គនឹងធ្វើបន្ទាល់អំពីខ្ញុំ
នៅពេលបារណាបាសបានទៅដល់ ហើយឃើញព្រះគុណរបស់ព្រះ នោះគាត់ក៏អរសប្បាយ ហើយលើកទឹកចិត្តពួកគេទាំងអស់គ្នាឲ្យប្ដេជ្ញាចិត្តនៅជាប់នឹងព្រះអម្ចាស់
កាលបានឮអំពីការទាំងនេះ ពួកគេក៏លើកតម្កើងសិរីរុងរឿងដល់ព្រះ។ បន្ទាប់មក ពួកគេនិយាយនឹងគាត់ថា៖ “ប៉ូលជាបងប្អូនអើយ អ្នកឃើញហើយថា មានមនុស្សរាប់ម៉ឺននាក់ដែលបានជឿក្នុងចំណោមជនជាតិយូដា ហើយពួកគេសុទ្ធតែជាអ្នកស៊ប់ខាងក្រឹត្យវិន័យ។
ជាបឋម ខ្ញុំសូមអរព្រះគុណដល់ព្រះរបស់ខ្ញុំតាមរយៈព្រះយេស៊ូវគ្រីស្ទ អំពីអ្នកទាំងអស់គ្នា ពីព្រោះជំនឿរបស់អ្នករាល់គ្នាកំពុងត្រូវបានប្រកាសនៅទូទាំងពិភពលោក។
សូមអរព្រះគុណដល់ព្រះ ដែលពីដើមអ្នករាល់គ្នាធ្លាប់ជាទាសកររបស់បាប ប៉ុន្តែអ្នករាល់គ្នាបានស្ដាប់បង្គាប់អស់ពីចិត្តចំពោះក្បួននៃសេចក្ដីបង្រៀនដែលត្រូវបានប្រគល់មកអ្នករាល់គ្នា
សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា!
ហើយព្រះគុណរបស់ព្រះអម្ចាស់នៃយើង បានកើនឡើងយ៉ាងសម្បូរហូរហៀរ ជាមួយនឹងជំនឿ និងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។