នៅពេលព្រះយេស៊ូវទ្រង់ជ្រាបថា ពួកផារិស៊ីបានឮថាព្រះអង្គបង្កើតសិស្ស និងធ្វើពិធីជ្រមុជទឹកច្រើនជាងយ៉ូហាន
១ កូរិនថូស 1:17 - ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះគ្រីស្ទបានចាត់ខ្ញុំឲ្យមកមិនមែនដើម្បីធ្វើពិធីជ្រមុជទឹកទេ គឺដើម្បីផ្សាយដំណឹងល្អវិញ ប៉ុន្តែមិនមែនដោយប្រាជ្ញាខាងពាក្យសម្ដីឡើយ ក្រែងលោឈើឆ្កាងរបស់ព្រះគ្រីស្ទទៅជាឥតប្រយោជន៍។ Khmer Christian Bible ដ្បិតព្រះគ្រិស្ដមិនបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជទឹកទេ គឺឲ្យប្រកាសដំណឹងល្អវិញ ហើយមិនមែនដោយពាក្យសំដីដែលប្រកបដោយប្រាជ្ញាទេ ក្រែងលោឈើឆ្កាងរបស់ព្រះគ្រិស្ដគ្មានប្រយោជន៍។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះគ្រីស្ទមិនបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជទឹកទេ គឺឲ្យប្រកាសដំណឹងល្អវិញ តែមិនមែនដោយប្រាជ្ញាឧត្តុង្គឧត្តមឡើយ ក្រែងឈើឆ្កាងរបស់ព្រះគ្រីស្ទទៅជាអសារឥតការ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគ្រិស្តពុំបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជទឹកឡើយ គឺព្រះអង្គចាត់ខ្ញុំឲ្យមកផ្សព្វផ្សាយដំណឹងល្អ*វិញ។ ប៉ុន្តែ ខ្ញុំផ្សព្វផ្សាយមិនមែនដោយប្រើពាក្យពេចន៍តាមប្រាជ្ញាឡើយ ក្រែងធ្វើឲ្យការសោយទិវង្គតរបស់ព្រះគ្រិស្តនៅលើឈើឆ្កាងទៅជាអស់ខ្លឹមសារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះគ្រីស្ទមិនបានចាត់ខ្ញុំឲ្យមកធ្វើបុណ្យជ្រមុជទឹកទេ គឺឲ្យមកផ្សាយដំណឹងល្អប៉ុណ្ណោះ តែមិនមែនដោយពាក្យឧត្តុង្គឧត្តមឡើយ ក្រែងឈើឆ្កាងនៃព្រះគ្រីស្ទទៅជាអសារឥតការវិញ អាល់គីតាប អាល់ម៉ាហ្សៀសពុំបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជទឹកឡើយ គឺគាត់ចាត់ខ្ញុំឲ្យមកផ្សព្វផ្សាយដំណឹងល្អវិញ។ ប៉ុន្ដែ ខ្ញុំផ្សព្វផ្សាយមិនមែនដោយប្រើពាក្យពេចន៍តាមប្រាជ្ញាឡើយ ក្រែងធ្វើឲ្យការស្លាប់របស់អាល់ម៉ាហ្សៀសនៅលើឈើឆ្កាងទៅជាអស់ខ្លឹមសារ។ |
នៅពេលព្រះយេស៊ូវទ្រង់ជ្រាបថា ពួកផារិស៊ីបានឮថាព្រះអង្គបង្កើតសិស្ស និងធ្វើពិធីជ្រមុជទឹកច្រើនជាងយ៉ូហាន
(តាមពិត ព្រះយេស៊ូវផ្ទាល់មិនបានធ្វើពិធីជ្រមុជទឹកទេ គឺពួកសិស្សរបស់ព្រះអង្គវិញដែលធ្វើ)
ដូច្នេះ គាត់ក៏បង្គាប់ឲ្យពួកគេទទួលពិធីជ្រមុជទឹកក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ។ បន្ទាប់មក ពួកគេសុំពេត្រុសឲ្យស្នាក់នៅប៉ុន្មានថ្ងៃទៀត៕
បងប្អូនអើយ រីឯខ្ញុំវិញ កាលខ្ញុំបានមករកអ្នករាល់គ្នា ខ្ញុំបានមកប្រកាសអាថ៌កំបាំងរបស់ព្រះដល់អ្នករាល់គ្នា មិនមែនដោយពាក្យសម្ដីដ៏ពូកែ ឬប្រាជ្ញាទេ
ហើយយើងក៏ថ្លែងសេចក្ដីទាំងនោះដែរ មិនមែនដោយពាក្យសម្ដីដែលបង្រៀនដោយប្រាជ្ញារបស់មនុស្សទេ គឺបង្រៀនដោយព្រះវិញ្ញាណវិញ ព្រមទាំងប្រៀបធៀបសេចក្ដីខាងវិញ្ញាណជាមួយសេចក្ដីខាងវិញ្ញាណផង។
នេះជាមោទនភាពរបស់យើង គឺទីបន្ទាល់នៃសតិសម្បជញ្ញៈរបស់យើងដែលថា ក្នុងពិភពលោកនេះ យើងបានប្រព្រឹត្តដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីបរិសុទ្ធរបស់ព្រះ មិនមែនតាមប្រាជ្ញាខាងសាច់ឈាមទេ គឺតាមព្រះគុណរបស់ព្រះវិញ; យើងបានប្រព្រឹត្តដូច្នេះ ជាពិសេសចំពោះអ្នករាល់គ្នា។
ដ្បិតមានគេនិយាយថា៖ “សំបុត្ររបស់ប៉ូលធ្ងន់ៗ ហើយខ្លាំងមែន ប៉ុន្តែពេលខ្លួនគាត់នៅជាមួយ គាត់ខ្សោយ ហើយពាក្យសម្ដីរបស់គាត់ក៏គួរឲ្យមើលងាយដែរ”។
ទោះបីជាខ្ញុំមិនពូកែខាងពាក្យសម្ដីក៏ដោយ ក៏មិនដូច្នោះខាងចំណេះដឹងឡើយ។ តាមពិត យើងបានបញ្ជាក់ការនេះឲ្យច្បាស់ដល់អ្នករាល់គ្នា ដោយគ្រប់របៀបក្នុងគ្រប់ការទាំងអស់។
ផ្ទុយទៅវិញ យើងលះចោលអំពើលាក់កំបាំងដ៏គួរឲ្យខ្មាស ហើយមិនដើរក្នុងល្បិចកលឡើយ ព្រមទាំងមិនបំប្លែងព្រះបន្ទូលរបស់ព្រះដែរ គឺនៅចំពោះព្រះ យើងណែនាំខ្លួនយើងឲ្យសតិសម្បជញ្ញៈរបស់មនុស្សទាំងអស់ទទួលយក ដោយការបើកសម្ដែងសេចក្ដីពិត។
ជាការពិត យើងមិនបានតាមទេវកថាដែលប្រឌិតយ៉ាងប៉ិនប្រសប់នោះទេ កាលយើងប្រាប់អ្នករាល់គ្នាឲ្យដឹងអំពីព្រះចេស្ដា និងការយាងមកវិញរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ផ្ទុយទៅវិញ យើងជាសាក្សីផ្ទាល់ភ្នែកនៃអានុភាពរបស់ព្រះអង្គ។