ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 8:12 - ព្រះគម្ពីរខ្មែរសាកល

“កុំ​ហៅថា​ការឃុបឃិត ចំពោះ​អ្វី​ដែល​ប្រជាជន​នេះ​ហៅថា​ការឃុបឃិត​នោះ​ឡើយ​។ កុំ​ខ្លាច​អ្វីដែល​គេ​ភ័យខ្លាច​នោះ​ឡើយ ហើយក៏​កុំ​តក់ស្លុត​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«កុំ​ឲ្យ​អ្នក​ថា មាន​ការ​ក្បត់ ក្នុង​គ្រប់​ទាំង​ការ​ដែល​ជន​ជាតិ​នេះ​ថា មាន​ការ​ក្បត់​នោះ​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ការ​ដែល​គេ​ភ័យ​ខ្លាច​ដែរ កុំ​ឲ្យ​តក់‌ស្លុត​ឲ្យ​សោះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្វីៗ​ដែល​ប្រជា‌ជាតិ​នេះ​ហៅ​ថា​ការ​បះ‌បោរ មិន​ត្រូវ​ចាត់​ទុក​ថា​ជា​ការ​បះ‌បោរ​ឡើយ កុំ​ភ័យ​ខ្លាច​អ្វីៗ​ដែល​ពួក​គេ​ភ័យ​ខ្លាច គឺ​កុំ​ញ‌ញើត​ឲ្យ​សោះ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កុំ​ឲ្យ​ឯង​ថា មាន​ការ​ក្បត់ ក្នុង​គ្រប់​ទាំង​ការ​ដែល​ជន‌ជាតិ​នេះ​ថា មាន​ការ​ក្បត់​នោះ​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ការ​ដែល​គេ​ភ័យ​ខ្លាច​ដែរ កុំ​ឲ្យ​តក់‌ស្លុត​ឲ្យ​សោះ

សូមមើលជំពូក

អាល់គីតាប

អ្វីៗ​ដែល​ប្រជា‌ជាតិ​នេះ​ហៅ​ថា​ការ​បះ‌បោរ មិន​ត្រូវ​ចាត់​ទុក​ថា​ជា​ការ​បះ‌បោរ​ឡើយ កុំ​ភ័យ​ខ្លាច​អ្វីៗ​ដែល​ពួក​គេ​ភ័យ​ខ្លាច គឺ​កុំ​ញ‌ញើត​ឲ្យ​សោះ»។

សូមមើលជំពូក



អេសាយ 8:12
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ទីនោះ គេ​តក់ស្លុតយ៉ាងខ្លាំង​នៅកន្លែងដែល​គ្មាន​ការតក់ស្លុត ពីព្រោះ​ព្រះ​បាន​កម្ចាត់កម្ចាយ​ឆ្អឹង​អ្នកដែល​បោះទ័ព​ទាស់នឹង​អ្នក​។ អ្នក​បាន​ធ្វើឲ្យ​គេ​អាម៉ាស់មុខ ដោយព្រោះ​ព្រះ​បាន​បោះបង់​គេ​ចោល​។


នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “វេទនា​ហើយ​! ពួក​កូនចៅ​ជា​អ្នកដែល​បះបោរ ដើម្បី​អនុវត្ត​ផែនការ ប៉ុន្តែ​មិនមែន​មកពី​យើង ដើម្បី​បង្កើត​សន្ធិសញ្ញា ប៉ុន្តែ​មិនមែន​មកពី​វិញ្ញាណ​របស់យើង គឺ​ដើម្បី​បន្ថែម​បាប​ទៅលើ​បាប​វិញ


កាលណា​អ្នករាល់គ្នា​ឮ​អំពី​សង្គ្រាម និងចលាចល កុំ​តក់ស្លុត​ឡើយ ដ្បិត​ការទាំងនេះ​ត្រូវតែ​កើតឡើង​ជាមុន ប៉ុន្តែ​មិនមែន​ជា​ទីបញ្ចប់​ភ្លាម​ទេ”។