ផ្សែងបានហុយចេញមកពីព្រះនាសារបស់ព្រះអង្គ ភ្លើងដែលស៊ីបំផ្លាញចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ ហើយរងើកភ្លើងដែលឆេះឡើងក៏ចេញមកពីព្រះអង្គ។
អេសាយ 6:4 - ព្រះគម្ពីរខ្មែរសាកល គ្រឹះនៃមេទ្វារក៏ញ័រដោយសំឡេងនៃសម្រែកនោះ ហើយព្រះដំណាក់ក៏ពេញដោយផ្សែង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្របទ្វារក៏ញ័រ ដោយសូរសំឡេងសេរភីមដែលបន្លឺនោះ ហើយមានផ្សែងពេញព្រះដំណាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះសូរសៀងរបស់ព្រះអង្គធ្វើឲ្យកក្រើកទ្វារព្រះវិហារ ហើយមានផ្សែងហុយពេញព្រះដំណាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្របទ្វារក៏ញ័រ ដោយសូរសំឡេងនៃសេរភីមដែលបន្លឺនោះ ហើយព្រះវិហារបានពេញទៅដោយផ្សែង អាល់គីតាប សំឡេងរបស់ទ្រង់ធ្វើឲ្យកក្រើកទ្វារម៉ាស្ជិទ ហើយមានផ្សែងហុយពេញដំណាក់។ |
ផ្សែងបានហុយចេញមកពីព្រះនាសារបស់ព្រះអង្គ ភ្លើងដែលស៊ីបំផ្លាញចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ ហើយរងើកភ្លើងដែលឆេះឡើងក៏ចេញមកពីព្រះអង្គ។
ពេលនោះ ព្រះវិហាររបស់ព្រះនៅស្ថានសួគ៌បានបើកឡើង ហើយឃើញមានហិបនៃសម្ពន្ធមេត្រីរបស់ព្រះអង្គនៅក្នុងព្រះវិហារ។ បន្ទាប់មក មានផ្លេកបន្ទោរ សូរសន្ធឹក ផ្គរលាន់ រញ្ជួយផែនដី និងមានធ្លាក់ដុំទឹកកកធំ៕
ទីវិសុទ្ធក៏ពោរពេញទៅដោយផ្សែងពីសិរីរុងរឿងរបស់ព្រះ និងពីព្រះចេស្ដារបស់ព្រះអង្គ ហើយគ្មានអ្នកណាអាចចូលទៅក្នុងទីវិសុទ្ធបានឡើយ រហូតដល់គ្រោះកាចទាំងប្រាំពីររបស់ទូតសួគ៌ប្រាំពីររូបនោះ បានបញ្ចប់៕