សូមឲ្យអស់អ្នកដែលបម្រើរូបឆ្លាក់ គឺពួកអ្នកដែលអួតខ្លួនដោយអាងរូបបដិមាករឥតប្រយោជន៍ទាំងនោះបានអាម៉ាស់មុខ; ព្រះទាំងអស់អើយ ចូរថ្វាយបង្គំព្រះអង្គ!
អេសាយ 45:16 - ព្រះគម្ពីរខ្មែរសាកល អស់ទាំងជាងធ្វើរូបបដិមាករនឹងអាម៉ាស់មុខ ហើយអៀនខ្មាស ពួកគេនឹងចេញទៅទាំងទទួលការអាប់យសជាមួយគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកដែលធ្វើរូបព្រះ គេនឹងត្រូវខ្មាស ហើយជ្រប់មុខទាំងអស់គ្នា គេនឹងត្រូវបាក់មុខ ដោយសេចក្ដីអៀនខ្មាសទាំងអស់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលសូនធ្វើរូបបដិមា ត្រូវអាម៉ាស់ និងបាក់មុខគ្រប់ៗគ្នា ពួកគេចេញទៅទាំងអៀនខ្មាសជាខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់ពួកអ្នកដែលធ្វើរូបព្រះ គេនឹងត្រូវខ្មាស ហើយជ្រប់មុខទាំងអស់គ្នា គេនឹងត្រូវគ្របឃ្លុប ដោយសេចក្ដីអៀនខ្មាសទាំងអស់គ្នា អាល់គីតាប អស់អ្នកដែលសូនធ្វើរូបបដិមា ត្រូវអាម៉ាស់ និងបាក់មុខគ្រប់ៗគ្នា ពួកគេចេញទៅទាំងអៀនខ្មាសជាខ្លាំង។ |
សូមឲ្យអស់អ្នកដែលបម្រើរូបឆ្លាក់ គឺពួកអ្នកដែលអួតខ្លួនដោយអាងរូបបដិមាករឥតប្រយោជន៍ទាំងនោះបានអាម៉ាស់មុខ; ព្រះទាំងអស់អើយ ចូរថ្វាយបង្គំព្រះអង្គ!
យើងនឹងដាក់ដើមស៊ីដា ដើមអាកាស្យា ដើមមឺថល និងដើមអូលីវនៅទីរហោស្ថាន យើងនឹងដាក់ដើមស្រល់ ដើមស្រល់ក្រហម និងដើមស្រល់ធំជាមួយគ្នានៅវាលខ្សាច់
រីឯពួកអ្នកដែលទុកចិត្តលើរូបឆ្លាក់ ហើយនិយាយទៅកាន់រូបសិតថា: ‘ពួកព្រះអង្គជាព្រះនៃយើងខ្ញុំ’ អ្នកទាំងនោះនឹងថយទៅវិញ ហើយអាម៉ាស់មុខយ៉ាងខ្លាំង”។
មើល៍! អស់ទាំងគូកនរបស់រូបនោះនឹងអាម៉ាស់មុខ ដ្បិតខ្លួនសិប្បករទាំងនោះគ្រាន់តែជាមនុស្សប៉ុណ្ណោះ។ ចូរឲ្យពួកគេទាំងអស់គ្នាជួបជុំ ហើយឈរឡើងចុះ! ពួកគេនឹងភ័យខ្លាច ទាំងអាម៉ាស់មុខជាមួយគ្នា!
អស់អ្នកដែលបង្កើតរូបឆ្លាក់គឺឥតបានការ ហើយរបស់ដែលពួកគេពេញចិត្តនោះ ក៏ឥតប្រយោជន៍ដែរ។ សាក្សីរបស់ពួកគេមើលមិនឃើញ ហើយមិនដឹងផង ដូច្នេះពួកគេនឹងអាម៉ាស់មុខ។
ចូរផ្ដុំគ្នា ហើយមកចុះ! ជនភៀសខ្លួននៃប្រជាជាតិនានាអើយ ចូរចូលមកជិតជាមួយគ្នា! ពួកអ្នកដែលសែងរូបឆ្លាក់ឈើរបស់ខ្លួន ហើយអធិស្ឋានទៅព្រះដែលសង្គ្រោះមិនបាន ពួកគេមិនដឹងអ្វីសោះ។