អេសាយ 42:18 - ព្រះគម្ពីរខ្មែរសាកល “មនុស្សថ្លង់អើយ ចូរស្ដាប់ចុះ! មនុស្សខ្វាក់ភ្នែកអើយ ចូរប្រឹងមើល ដើម្បីឲ្យបានឃើញចុះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱមនុស្សដំឡង់អើយ ចូរស្តាប់ចុះ ហើយពួកកង្វាក់អើយ ចូរមើល ដើម្បីឲ្យបានឃើញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សថ្លង់អើយ ចូរស្ដាប់ឮឡើង! មនុស្សខ្វាក់អើយ ចូរបើកភ្នែក ហើយមើលឃើញទៅ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱមនុស្សដំឡង់អើយ ចូរស្តាប់ចុះ ហើយពួកកង្វាក់អើយ ចូរមើល ដើម្បីឲ្យបានឃើញ អាល់គីតាប មនុស្សថ្លង់អើយ ចូរស្ដាប់ឮឡើង! មនុស្សខ្វាក់អើយ ចូរបើកភ្នែក ហើយមើលឃើញទៅ! |
នៅថ្ងៃនោះ មនុស្សថ្លង់នឹងឮពាក្យដែលនៅក្នុងក្រាំង ហើយភ្នែករបស់មនុស្សខ្វាក់នឹងមើលឃើញ ពីក្នុងភាពងងឹត និងពីក្នុងសេចក្ដីងងឹត។
ពេលនោះ ភ្នែករបស់មនុស្សខ្វាក់នឹងត្រូវបានបើក ត្រចៀករបស់មនុស្សថ្លង់ក៏នឹងត្រូវបានបើកដែរ។
ដូច្នេះ ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ចូរទៅប្រាប់យ៉ូហានអំពីអ្វីៗដែលអ្នករាល់គ្នាបានឃើញ និងបានឮ គឺមនុស្សខ្វាក់ភ្នែកមើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានបរិសុទ្ធ មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់ត្រូវបានលើកឲ្យរស់ឡើងវិញ ហើយមនុស្សក្រីក្របានឮដំណឹងល្អ។