អេសាយ 38:9 - ព្រះគម្ពីរខ្មែរសាកល នេះជាកំណាព្យរបស់ហេសេគាស្ដេចនៃយូដា នៅពេលទ្រង់ប្រឈួន ហើយជាពីជំងឺរបស់ទ្រង់វិញ: ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាពាក្យដែលព្រះបាទហេសេគា ជាស្តេចយូដា បានសរសេរ ក្នុងកាលដែលទ្រង់ប្រឈួន ហើយបានជាឡើងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពេលព្រះបាទហេសេគា ជាស្ដេចស្រុកយូដា បានជាសះស្បើយពីជំងឺវិញ ស្ដេចក៏លើកទំនុកតម្កើង ព្រះអម្ចាស់ដូចតទៅ: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាពាក្យដែលហេសេគា ជាស្តេចយូដា បានសរសេរ ក្នុងកាលដែលទ្រង់ប្រឈួន ហើយបានជាឡើងវិញ។ អាល់គីតាប ក្រោយពេលស្តេចហេសេគា ជាស្ដេចស្រុកយូដាបានជាសះស្បើយពីជំងឺវិញ ស្តេចក៏លើកទំនុកតម្កើងអុលឡោះតាអាឡាដូចតទៅ: |
“ខ្ញុំបានពោលថា: ‘នៅពាក់កណ្ដាលនៃអាយុរបស់ខ្ញុំ ខ្ញុំចេញទៅឯខ្លោងទ្វារនៃស្ថានមនុស្សស្លាប់; សំណល់នៃឆ្នាំអាយុរបស់ខ្ញុំត្រូវបានបំបាត់ហើយ!’។
“មើល៍! យើងនឹងធ្វើឲ្យស្រមោលពីព្រះអាទិត្យដែលជ្រេទៅលើនាឡិកាថ្ងៃរបស់អ័ហាសត្រឡប់ទៅវិញ គឺថយក្រោយដប់ចំណុច”’”។ នោះស្រមោលពីព្រះអាទិត្យក៏ត្រឡប់ទៅវិញដប់ចំណុច លើនាឡិកាថ្ងៃដែលវាបានជ្រេទៅហើយ។