ទូលបង្គំទូលថា៖ “ព្រះនៃទូលបង្គំអើយ សូមកុំដកទូលបង្គំចេញពីកណ្ដាលថ្ងៃអាយុរបស់ទូលបង្គំឡើយ! ព្រះជន្មាយុរបស់ព្រះអង្គនៅស្ថិតស្ថេរពីជំនាន់មួយទៅជំនាន់មួយ។
អេសាយ 38:10 - ព្រះគម្ពីរខ្មែរសាកល “ខ្ញុំបានពោលថា: ‘នៅពាក់កណ្ដាលនៃអាយុរបស់ខ្ញុំ ខ្ញុំចេញទៅឯខ្លោងទ្វារនៃស្ថានមនុស្សស្លាប់; សំណល់នៃឆ្នាំអាយុរបស់ខ្ញុំត្រូវបានបំបាត់ហើយ!’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ "យើងបានពោលថា យើងនឹងទៅឯទ្វារនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក្នុងកាលដែលនៅពាក់កណ្ដាលអាយុទេ សំណល់នៃឆ្នាំអាយុបានបង្អត់ដល់យើងហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ខ្ញុំនឹកថា ខ្ញុំរស់បានតែពាក់កណ្ដាលអាយុ ហើយខ្ញុំត្រូវលាចាកលោកនេះ ទៅកាន់ស្ថានមនុស្សស្លាប់ ដើម្បីបន្តអាយុជីវិត ដែលនៅសល់នៅស្ថាននោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងបានពោលថា យើងនឹងទៅឯទ្វារនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក្នុងកាលដែលនៅពាក់កណ្តាលអាយុទេ សំណល់នៃឆ្នាំអាយុបានបង្អត់ដល់យើងហើយ អាល់គីតាប «ខ្ញុំនឹកថា ខ្ញុំរស់បានតែពាក់កណ្ដាលអាយុ ហើយខ្ញុំត្រូវលាចាកលោកនេះ ទៅកាន់ស្ថានមនុស្សស្លាប់ ដើម្បីបន្តអាយុជីវិត ដែលនៅសល់នៅស្ថាននោះ។ |
ទូលបង្គំទូលថា៖ “ព្រះនៃទូលបង្គំអើយ សូមកុំដកទូលបង្គំចេញពីកណ្ដាលថ្ងៃអាយុរបស់ទូលបង្គំឡើយ! ព្រះជន្មាយុរបស់ព្រះអង្គនៅស្ថិតស្ថេរពីជំនាន់មួយទៅជំនាន់មួយ។
អស់ទាំងវិសុទ្ធជនរបស់ព្រះយេហូវ៉ាអើយ ចូរស្រឡាញ់ព្រះអង្គចុះ! ព្រះយេហូវ៉ាការពារអ្នកដែលស្មោះត្រង់ ប៉ុន្តែព្រះអង្គតបសងឲ្យគ្រប់បរិបូរ ដល់អ្នកដែលប្រព្រឹត្តដោយអំនួត។
អ្វីក៏ដោយដែលដៃរបស់អ្នករកធ្វើបាន ចូរធ្វើអស់ពីកម្លាំងរបស់អ្នកចុះ; ដ្បិតនៅស្ថានមនុស្សស្លាប់ ជាកន្លែងដែលអ្នកនឹងទៅនោះ គ្មានកិច្ចការ ឬគម្រោង ឬចំណេះដឹង ឬប្រាជ្ញាឡើយ។
នៅគ្រានោះ ហេសេគាប្រឈួនស្ទើរតែសោយទិវង្គត។ ព្យាការីអេសាយកូនរបស់អ័ម៉ូសក៏មកគាល់ទ្រង់ ហើយទូលទ្រង់ថា៖ “ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: ‘ចូរចាត់ចែងផ្ទះរបស់អ្នកចុះ ដ្បិតអ្នកត្រូវស្លាប់ហើយ គឺមិនរស់ទេ’”។
នេះជាកំណាព្យរបស់ហេសេគាស្ដេចនៃយូដា នៅពេលទ្រង់ប្រឈួន ហើយជាពីជំងឺរបស់ទ្រង់វិញ:
ជាការពិត យើងមានអារម្មណ៍ដូចជាត្រូវបានកាត់ទោសប្រហារជីវិតក្នុងខ្លួន។ នេះគឺដើម្បីកុំឲ្យយើងទុកចិត្តលើខ្លួនឯងឡើយ គឺឲ្យទុកចិត្តលើព្រះដែលលើកមនុស្សស្លាប់ឲ្យរស់ឡើងវិញ។