“ជនជាតិអាស្ស៊ីរីនឹងដួលដោយដាវដែលមិនមែនជារបស់មនុស្ស ហើយដាវដែលមិនមែនជារបស់មនុស្ស នឹងស៊ីបំផ្លាញពួកគេ។ ពួកគេនឹងរត់គេចពីចំពោះដាវមិនបានឡើយ ហើយពួកមនុស្សកំលោះរបស់ពួកគេនឹងត្រូវបានធ្វើឲ្យទៅជាទាសករបម្រើ។
អេសាយ 37:37 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ សានហេរីបស្ដេចនៃអាស្ស៊ីរីក៏ចាកចេញទៅ ហើយត្រឡប់ទៅវិញ រួចរស់នៅនីនីវេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះ ព្រះបាទសានហេរីបជាស្តេចអាសស៊ើរក៏ត្រឡប់ទៅអាស្រ័យនៅឯក្រុងនីនីវេវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី ក៏ដកទ័ពចេញពីទីនោះ វិលត្រឡប់ទៅគង់នៅក្រុងនីនីវេវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះសានហេរីប ជាស្តេចអាសស៊ើរក៏ត្រឡប់ទៅអាស្រ័យនៅឯក្រុងនីនីវេវិញ អាល់គីតាប ស្តេចសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី ក៏ដកទ័ពចេញពីទីនោះ វិលត្រឡប់ទៅនៅក្រុងនីនីវេវិញ។ |
“ជនជាតិអាស្ស៊ីរីនឹងដួលដោយដាវដែលមិនមែនជារបស់មនុស្ស ហើយដាវដែលមិនមែនជារបស់មនុស្ស នឹងស៊ីបំផ្លាញពួកគេ។ ពួកគេនឹងរត់គេចពីចំពោះដាវមិនបានឡើយ ហើយពួកមនុស្សកំលោះរបស់ពួកគេនឹងត្រូវបានធ្វើឲ្យទៅជាទាសករបម្រើ។
រីឯថ្មដារបស់ពួកគេនឹងកន្លងបាត់ទៅដោយព្រោះសេចក្ដីគួរឲ្យខ្លាច ហើយពួកមេដឹកនាំរបស់ពួកគេនឹងស្រយុតចិត្តដោយព្រោះទង់សញ្ញា”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា ដែលភ្លើងរបស់ព្រះអង្គនៅស៊ីយ៉ូន ហើយឡរបស់ព្រះអង្គនៅយេរូសាឡិម៕
អ្នកនឹងលែងឃើញជាតិសាសន៍ដ៏កាចសាហាវ ជាជាតិសាសន៍មានភាសាពិបាកយល់ដែលស្ដាប់មិនបាន មានអណ្ដាតត្រដិតដែលមិនអាចយល់បាន។
ដោយព្រោះអ្នកខឹងនឹងយើង ហើយភាពព្រហើនរបស់អ្នកបានឡើងមកដល់ត្រចៀករបស់យើង ដូច្នេះយើងនឹងដាក់កន្លុះរបស់យើង នៅច្រមុះរបស់អ្នក ក៏នឹងដាក់បង្ខាំបង្ហៀររបស់យើងនៅមាត់របស់អ្នក ហើយធ្វើឲ្យអ្នកត្រឡប់ទៅវិញតាមផ្លូវដែលអ្នកបានមក’។
មើល៍! យើងនឹងដាក់វិញ្ញាណមួយក្នុងស្ដេចអាស្ស៊ីរី ដើម្បីឲ្យគេឮពាក្យចចាមអារ៉ាមមួយ ហើយត្រឡប់ទៅស្រុករបស់ខ្លួនវិញ រួចយើងនឹងធ្វើឲ្យគេដួលដោយមុខដាវនៅក្នុងស្រុករបស់ខ្លួន’”។
នៅគ្រាជំនុំជម្រះ ពួកអ្នកនីនីវេនឹងរស់ឡើងវិញជាមួយជំនាន់នេះ ហើយផ្ដន្ទាទោសជំនាន់នេះ ពីព្រោះអ្នកនីនីវេបានកែប្រែចិត្តដោយសារតែការប្រកាសរបស់យ៉ូណាស ហើយមើល៍! អ្នកដែលធំជាងយ៉ូណាសនៅទីនេះហើយ!