ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 37:30 - ព្រះគម្ពីរខ្មែរសាកល

“‘នេះ​ជា​ទីសម្គាល់​សម្រាប់​អ្នក គឺ​ឆ្នាំ​នេះ អ្នករាល់គ្នា​នឹង​ហូប​អ្វីដែលដុះឯង ហើយ​នៅ​ឆ្នាំ​ទីពីរ អ្នករាល់គ្នា​នឹង​ហូប​អ្វីដែលដុះក្រោយមកទៀត ប៉ុន្តែ​នៅ​ឆ្នាំ​ទីបី ចូរ​សាបព្រោះ ច្រូតកាត់ ហើយ​ធ្វើ​ចម្ការទំពាំងបាយជូរ រួច​ហូប​ផល​ទាំងនោះ​វិញ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ការ​នេះ​នឹង​បាន​ជា​ទី​សម្គាល់​ដល់​អ្នក​រាល់​គ្នា គឺ​នៅ​ឆ្នាំ​នេះ អ្នក​រាល់​គ្នា​នឹង​បរិ‌ភោគ​ផល​ដែល​ដុះ​ឯង ដល់​ឆ្នាំ​ទី​ពីរ នោះ​នឹង​បរិ‌ភោគ​ផល​ដែល​កើត​ពី​នោះ​ទៀត តែ​ដល់​ឆ្នាំ​ទី​បី អ្នក​រាល់​គ្នា​ត្រូវ​សាប‌ព្រោះ ច្រូត​កាត់ ហើយ​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ រួច​បរិ‌ភោគ​ផល​ទាំង​នោះ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចំពោះ​អ្នក​វិញ ហេ‌សេគា​អើយ យើង​នឹង​បង្ហាញ​ទី​សម្គាល់​មួយ​ឲ្យ​អ្នក​ឃើញ គឺ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ អ្នក​រាល់​គ្នា​បរិភោគ​ស្រូវ​ដែល​ដុះ​ឯក​ឯង តែ​ឆ្នាំ​ក្រោយ​មួយ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​សាប​ព្រោះ ច្រូត​កាត់ អ្នក​រាល់​គ្នា​ត្រូវ​ដាំ​ទំពាំង‌បាយជូរ រួច​បរិភោគ​ផល​នោះ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ការ​នេះ​នឹង​បាន​ជា​ទី​សំគាល់​ដល់​ឯង​រាល់​គ្នា គឺ​នៅ​ឆ្នាំ​នេះ ឯង​រាល់​គ្នា​នឹង​បរិភោគ​ផល​ដែល​ដុះ​ឯង ដល់​ឆ្នាំ​ទី​២ នោះ​នឹង​បរិភោគ​ផល​ដែល​កើត​ពី​នោះ​ទៀត តែ​ដល់​ឆ្នាំ​ទី​៣ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​សាប‌ព្រោះ ច្រូត​កាត់ ហើយ​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ​ទៅ រួច​បរិភោគ​ផល​ទាំង​នោះ​វិញ

សូមមើលជំពូក

អាល់គីតាប

ចំពោះ​អ្នក​វិញ ហេសេ‌គា​អើយ យើង​នឹង​បង្ហាញ​ទី​សំគាល់​មួយ​ឲ្យ​អ្នក​ឃើញ គឺ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ អ្នក​រាល់​គ្នា​បរិភោគ​ស្រូវ​ដែល​ដុះ​ឯក​ឯង តែ​ឆ្នាំ​ក្រោយ​មួយ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​សាប​ព្រោះ ច្រូត​កាត់ អ្នក​រាល់​គ្នា​ត្រូវ​ដាំ​ទំពាំង‌បាយជូរ រួច​បរិភោគ​ផល​នោះ​ទៅ។

សូមមើលជំពូក



អេសាយ 37:30
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​ទីសម្គាល់​ពី​ព្រះយេហូវ៉ា​ដល់​អ្នក ថា​ព្រះយេហូវ៉ា​នឹង​ធ្វើ​តាម​ព្រះបន្ទូល​នេះ ដែល​ព្រះអង្គ​បាន​មានបន្ទូល​ហើយ​:


គេ​នឹង​សង់​ផ្ទះ ហើយ​រស់នៅ​ក្នុងនោះ គេ​នឹង​ធ្វើ​ចម្ការទំពាំងបាយជូរ ហើយ​ហូប​ផល​របស់វា​។


“ចូរ​សុំ​សម្រាប់​ខ្លួនអ្នក នូវ​ទីសម្គាល់​មួយ​ពី​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់អ្នក​ចុះ ទោះបីជា​ជ្រៅ​ដល់​ស្ថានមនុស្សស្លាប់ ឬ​ខ្ពស់​ដល់​ស្ថានលើ​ក្ដី”។


ដោយហេតុនេះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​ប្រទាន​ទីសម្គាល់​មួយ​ដល់​អ្នករាល់គ្នា​ដោយ​អង្គទ្រង់ផ្ទាល់​: មើល៍! ស្ត្រីព្រហ្មចារី​ម្នាក់​នឹង​មានផ្ទៃពោះ ហើយ​សម្រាល​បាន​កូនប្រុស​ម្នាក់ នាង​នឹង​ហៅ​នាម​របស់កូននោះ​ថា អេម៉ាញូអែល​។