អញបានជីកអណ្ដូង ហើយផឹកទឹក។ អញក៏នឹងធ្វើឲ្យគ្រប់ទាំងព្រែកនៃអេហ្ស៊ីបរីងស្ងួតទៅ ដោយបាតជើងរបស់អញ”។
យើងបានជីក ហើយបានផឹកទឹក យើងនឹងធ្វើឲ្យអស់ទាំងទន្លេស្រុកអេស៊ីព្ទរីងស្ងួតទៅ ដោយបាតជើងរបស់យើង។
អញបានជីកអណ្ដូង ហើយផឹកទឹក ពេលអញឈានជើងជាន់តំបន់ទន្លេនីល ទឹកនៅតាមដៃទន្លេនឹងរីងអស់ជាមិនខាន។
អញបានជីក ហើយបានផឹកទឹក អញក៏នឹងធ្វើឲ្យអស់ទាំងទន្លេស្រុកអេស៊ីព្ទរីងស្ងួតទៅ ដោយបាតជើងរបស់អញ។
ដ្បិតស្ដេចអាស្ស៊ីរីពោលថា៖ “ដោយកម្លាំងនៃដៃរបស់យើង និងដោយប្រាជ្ញារបស់យើងនោះឯង ដែលយើងបានធ្វើការនេះ ពីព្រោះយើងមានបញ្ញា។ យើងបានដកព្រំដែននៃប្រជាជាតិនានាចេញ ហើយរឹបជាន់យកទ្រព្យសម្បត្តិរបស់ពួកគេ ព្រមទាំងបង្ក្រាបពួកអ្នកស្រុក ដូចជាមនុស្សខ្លាំងពូកែ។
ដៃរបស់យើងបានចាប់យកទ្រព្យសម្បត្តិរបស់ប្រជាជាតិទាំងនោះ ដូចជាសម្បុកចាប; យើងបានប្រមូលផែនដីទាំងមូល ដូចប្រមូលពងចាបដែលត្រូវបានបោះបង់ចោល ហើយមិនមានណាមួយកម្រើកស្លាប ឬហាមាត់ ឬស្រែកចេចចាចឡើយ”។
ទឹកសមុទ្រនឹងរីង ទន្លេនឹងស្ងួត ហើយហួតហែងទៅ
ស្ទឹងនានានឹងស្អុយ ព្រែកទាំងឡាយរបស់អេហ្ស៊ីបនឹងថយចុះ ហើយស្ងួតទៅ រីឯដើមបបុស និងដើមត្រែងនឹងក្រៀមស្វិត។
ប៉ុន្តែរ៉ាបសាកេតបថា៖ “តើចៅហ្វាយរបស់យើងបានចាត់យើងឲ្យមក ដើម្បីនិយាយពាក្យទាំងនេះដល់ចៅហ្វាយរបស់អ្នក និងដល់អ្នកឬ? តើមិនមែនដល់ពួកមនុស្សដែលអង្គុយលើកំពែង ដែលនឹងស៊ីលាមករបស់ខ្លួន ហើយផឹកទឹកនោមរបស់ខ្លួន ជាមួយពួកអ្នកទេឬ?”។