Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 36:12 - ព្រះគម្ពីរខ្មែរសាកល

12 ប៉ុន្តែ​រ៉ាបសាកេ​តបថា​៖ “តើ​ចៅហ្វាយ​របស់យើង​បាន​ចាត់​យើង​ឲ្យមក ដើម្បី​និយាយ​ពាក្យ​ទាំងនេះ​ដល់​ចៅហ្វាយ​របស់អ្នក និង​ដល់​អ្នក​ឬ​? តើ​មិនមែន​ដល់​ពួក​មនុស្ស​ដែល​អង្គុយ​លើ​កំពែង ដែល​នឹង​ស៊ី​លាមក​របស់ខ្លួន ហើយ​ផឹក​ទឹកនោម​របស់ខ្លួន ជាមួយ​ពួកអ្នក​ទេ​ឬ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ប៉ុន្តែ រ៉ាបសា‌កេ​តប​ថា៖ «ចុះ​តើ​ចៅ‌ហ្វាយ​យើង​បាន​ចាត់យើង ឲ្យ​មក​និយាយ​សេចក្ដី​ទាំង​នេះ ចំពោះ​តែ​ចៅ‌ហ្វាយ​អ្នក និង​ខ្លួន​អ្នក​ប៉ុណ្ណោះ​ឬ? គឺ​បាន​ចាត់​យើង​ឲ្យ​មក និយាយ​នឹង​មនុស្ស​ដែល​អង្គុយ​នៅ​លើ​កំផែង​វិញ​ទេ​តើ ដើម្បី​ឲ្យ​គេ​បាន​ស៊ី​លាមក ហើយ​ផឹក​ទឹក​នោម​របស់​ខ្លួន​ជា‌មួយ​អ្នក​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 មេ‌ទ័ព​អាស្ស៊ីរី​តប​វិញ​ថា៖ «ព្រះ‌មហា‌ក្សត្រ​របស់​យើង​ប្រើ​យើង​ឲ្យ​មក​នេះ មិន​មែន​គ្រាន់​តែ​នាំ​ពាក្យ​មក​ទូល​ស្ដេច​របស់​អស់​លោក ឬ​ក៏​ប្រាប់​អស់​លោក​ផ្ទាល់​ប៉ុណ្ណោះ​ទេ គឺ​ស្ដេច​ឲ្យ​យើង​មក​ប្រាប់​អ្នក​ទាំង​អស់ ដែល​ស្ថិត​នៅ​តាម​កំពែង​នេះ។ អ្នក​ទាំង​នោះ​កំពុង​តែ​ស៊ី​លាមក​ខ្លួន​ឯង ហើយ​ផឹក​ទឹក​នោម​ខ្លួន​ឯងដូច​អស់​លោក​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 តែ​រ៉ាបសាកេ​តប​ថា ចុះ​តើ​ចៅហ្វាយ​អញ​បាន​ចាត់​អញ ឲ្យ​មក​និយាយ​សេចក្ដី​ទាំង​នេះ ចំពោះ​តែ​ចៅហ្វាយ​ឯង ហើយ​នឹង​ខ្លួន​ឯង​ប៉ុណ្ណោះ​ឬ​អី គឺ​បាន​ចាត់​អញ​ឲ្យ​មក និយាយ​នឹង​មនុស្ស​ដែល​អង្គុយ​នៅ​លើ​កំផែង​វិញ​ទេ​តើ ដើម្បី​ឲ្យ​គេ​បាន​ស៊ី​លាមក ហើយ​ផឹក​ទឹក​នោម​របស់​ខ្លួន ជា​មួយ​នឹង​ឯង​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 មេ‌ទ័ព​អាស្ស៊ីរី​តប​វិញ​ថា៖ «ស្តេច​របស់​យើង​ប្រើ​យើង​ឲ្យ​មក​នេះ មិន​មែន​គ្រាន់​តែ​នាំ​ពាក្យ​មក​ជម្រាប​ស្ដេច​របស់​អស់​លោក ឬ​ក៏​ប្រាប់​អស់​លោក​ផ្ទាល់​ប៉ុណ្ណោះ​ទេ គឺ​ស្ដេច​ឲ្យ​យើង​មក​ប្រាប់​អ្នក​ទាំង​អស់ ដែល​ស្ថិត​នៅ​តាម​កំពែង​នេះ។ អ្នក​ទាំង​នោះ​កំពុង​តែ​ស៊ី​លាមក​ខ្លួន​ឯង ហើយ​ផឹក​ទឹក​នោម​ខ្លួន​ឯង​ដូច​អស់​លោក​ដែរ»។

សូមមើលជំពូក ចម្លង




អេសាយ 36:12
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អេលាគីម សេបណា និង​យ៉ូអា ក៏​និយាយ​នឹង​រ៉ាបសាកេ​ថា​៖ “សូម​មានប្រសាសន៍​នឹង​ពួក​បាវបម្រើ​របស់លោក​ជា​ភាសាអើរ៉ាម​វិញ ពីព្រោះ​យើងខ្ញុំ​ស្ដាប់បាន​។ សូម​កុំ​មានប្រសាសន៍​នឹង​យើងខ្ញុំ​ជា​ភាសាយូដា ដាក់​ត្រចៀក​របស់​ប្រជាជន​ដែល​នៅលើ​កំពែង​ឡើយ”។


រួច​រ៉ាបសាកេ​ក៏​ឈរឡើង ហើយ​ស្រែក​ដោយ​សំឡេង​យ៉ាងខ្លាំង​ជា​ភាសាយូដា​ថា​៖ “ចូរ​ស្ដាប់​ព្រះរាជឱង្ការ​របស់​ស្ដេច​ដ៏ធំឧត្ដម គឺ​ស្ដេច​នៃ​អាស្ស៊ីរី​!


ពួកគេ​កាប់​សាច់​នៅ​ខាងស្ដាំ ប៉ុន្តែ​នៅតែ​ឃ្លាន​ដដែល ពួកគេ​ត្របាក់ស៊ី​នៅ​ខាងឆ្វេង ប៉ុន្តែ​មិន​ឆ្អែត​ឡើយ ម្នាក់ៗ​នឹង​ស៊ី​សាច់​ដើមដៃ​របស់ខ្លួន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម