Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 19:6 - ព្រះគម្ពីរខ្មែរសាកល

6 ស្ទឹង​នានា​នឹង​ស្អុយ ព្រែក​ទាំងឡាយ​របស់​អេហ្ស៊ីប​នឹង​ថយចុះ ហើយ​ស្ងួត​ទៅ រីឯ​ដើមបបុស និង​ដើមត្រែង​នឹង​ក្រៀមស្វិត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដៃ​ទន្លេ​ទាំង​ប៉ុន្មាន​នឹង​ធុំ​ស្អុយ ហើយ​ព្រែក​ទាំង​ពួង​នៃ​ស្រុក​អេស៊ីព្ទ នឹង​អន់​ថយ ហើយ​រីង​ស្ងួត​ទៅ ឯ​ដើម​បបុស ដើម​ត្រែង​នឹង​ស្វិត​ក្រៀម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ទឹក​នៅ​តាម​ព្រែក​ទាំង‌ឡាយ​នឹង​ស្អុយ​កខ្វក់ ទឹក​នៅ​តាម​តំបន់​ទន្លេ​នីល​ទាំង​មូល​នឹង​ស្រក ហើយ​រីង​អស់​ទៅ។ ដើម​ត្រែង និង​ដើម​កក់​ក៏​ក្រៀម​ស្វិត​អស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដៃ​ទន្លេ​ទាំង​ប៉ុន្មាន​នឹង​ធុំ​ស្អុយ ហើយ​ព្រែក​ទាំង​ពួង​នៃ​ស្រុក​អេស៊ីព្ទ​នឹង​អន់​ថយហើយ​រីង​ស្ងួត​ទៅ ឯ​ដើម​បបុស នឹង​ដើម​ត្រែង​នឹង​ស្វិត​ក្រៀម

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ទឹក​នៅ​តាម​ព្រែក​ទាំង‌ឡាយ​នឹង​ស្អុយ​កខ្វក់ ទឹក​នៅ​តាម​តំបន់​ទន្លេ​នីល​ទាំង​មូល​នឹង​ស្រក ហើយ​រីង​អស់​ទៅ។ ដើម​ត្រែង និង​ដើម​កក់​ក៏​ក្រៀម​ស្វិត​អស់​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 19:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​មើល៍! មាន​គោញី​ប្រាំពីរ​ក្បាល​រាង​ស្អាត ហើយ​ធាត់ ឡើង​ពី​ទន្លេនីល​មក​ស៊ី​នៅតាម​គុម្ពត្រែង​។


ទឹក​នៃ​នីមរីម​ក្លាយជា​ទីស្ងាត់ជ្រងំ ស្មៅ​បាន​ក្រៀមស្វិត​ទៅ រុក្ខជាតិ​បាន​អស់ទៅ គ្មានអ្វី​ខៀវខ្ចី​ឡើយ​។


ពួកគេ​ចាត់​ទូត​ឲ្យទៅ​តាម​សមុទ្រ គឺ​ជិះ​នាវា​ធ្វើពី​ដើមកក់​នៅលើ​ផ្ទៃ​ទឹក​។ ពួក​អ្នកនាំសារ​ដ៏រហ័ស​អើយ ចូរ​ទៅ​ចុះ​! ចូរ​ទៅរក​ប្រជាជាតិ​មួយ​ដែល​មានមាឌខ្ពស់ ហើយ​មានស្បែករលោង ជា​ជាតិសាសន៍​ដ៏​គួរឲ្យខ្លាច​ទាំងជិតទាំងឆ្ងាយ ជា​ប្រជាជាតិ​ខ្លាំងពូកែ ហើយ​ជាន់ឈ្លី​គ្រប់កន្លែង ដែល​ទឹកដី​របស់ពួកគេ​មាន​ទន្លេ​ហូរកាត់​!


អញ​បាន​ជីក​អណ្ដូង ហើយ​ផឹក​ទឹក​។ អញ​ក៏​នឹង​ធ្វើឲ្យ​គ្រប់ទាំង​ព្រែក​នៃ​អេហ្ស៊ីប​រីងស្ងួត​ទៅ ដោយ​បាតជើង​របស់អញ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម