ពួកអ្នកធំអើយ តើសិរីរុងរឿងរបស់ខ្ញុំត្រឡប់ជាសេចក្ដីអាម៉ាស់ដល់ពេលណា? តើអ្នករាល់គ្នានឹងស្រឡាញ់ការឥតបានការ ហើយស្វែងរកសេចក្ដីភូតភរដល់ពេលណា? សេឡា
អេសាយ 36:15 - ព្រះគម្ពីរខ្មែរសាកល កុំឲ្យហេសេគានាំឲ្យអ្នករាល់គ្នាជឿទុកចិត្តលើព្រះយេហូវ៉ា ដោយនិយាយថា: “ព្រះយេហូវ៉ានឹងរំដោះពួកយើងជាមិនខាន ទីក្រុងនេះនឹងមិនត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចអាស្ស៊ីរីទេ” នោះឡើយ’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏កុំឲ្យហេសេគានាំអ្នករាល់គ្នាឲ្យទុកចិត្តដល់ព្រះយេហូវ៉ា ដោយពោលថា ព្រះយេហូវ៉ានឹងជួយឲ្យយើងរាល់គ្នារួចជាមិនខាន ទីក្រុងនេះនឹងមិនត្រូវប្រគល់ទៅ ក្នុងកណ្ដាប់ដៃនៃស្តេចអាសស៊ើរនោះឡើយ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំទុកឲ្យស្ដេចហេសេគានាំអ្នករាល់គ្នាទុកចិត្តលើព្រះអម្ចាស់ ដោយពោលថា “ព្រះអម្ចាស់ពិតជារំដោះយើង ព្រះអង្គមិនបណ្ដោយឲ្យក្រុងនេះធ្លាក់ក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីឡើយ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏កុំឲ្យហេសេគានាំឲ្យឯងរាល់គ្នាទុកចិត្តដល់ព្រះយេហូវ៉ា ដោយថា ព្រះយេហូវ៉ាទ្រង់នឹងជួយឲ្យយើងរាល់គ្នារួចជាមិនខាន ទីក្រុងនេះនឹងមិនត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃស្តេចអាសស៊ើរនោះឡើយ អាល់គីតាប កុំទុកឲ្យស្ដេចហេសេគានាំអ្នករាល់គ្នាទុកចិត្តលើអុលឡោះតាអាឡា ដោយពោលថា “អុលឡោះតាអាឡាពិតជារំដោះយើង ទ្រង់មិនបណ្ដោយឲ្យក្រុងនេះធ្លាក់ក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីឡើយ”។ |
ពួកអ្នកធំអើយ តើសិរីរុងរឿងរបស់ខ្ញុំត្រឡប់ជាសេចក្ដីអាម៉ាស់ដល់ពេលណា? តើអ្នករាល់គ្នានឹងស្រឡាញ់ការឥតបានការ ហើយស្វែងរកសេចក្ដីភូតភរដល់ពេលណា? សេឡា
កុំឲ្យហេសេគាបញ្ចុះបញ្ចូលអ្នករាល់គ្នាដោយនិយាយថា: “ព្រះយេហូវ៉ានឹងរំដោះពួកយើង” នោះឡើយ។ តើមានព្រះណារបស់ប្រជាជាតិនានា ដែលបានរំដោះទឹកដីរបស់ពួកគេពីកណ្ដាប់ដៃរបស់ស្ដេចអាស្ស៊ីរីឬ?
ក្នុងចំណោមព្រះទាំងអស់នៃទឹកដីទាំងនោះ តើមួយណាដែលរំដោះទឹកដីរបស់ពួកគេពីកណ្ដាប់ដៃរបស់យើង បានជាព្រះយេហូវ៉ានឹងរំដោះយេរូសាឡិមពីកណ្ដាប់ដៃរបស់យើងដែរ?’”។
ប្រហែលជាអ្នកនិយាយមកយើងថា: ‘ពួកយើងជឿទុកចិត្តលើព្រះយេហូវ៉ាដ៏ជាព្រះរបស់ពួកយើង’។ ចុះមិនមែនជាព្រះនេះទេឬ ដែលហេសេគាបានបំបាត់ទីខ្ពស់ និងអាសនារបស់ព្រះអង្គចេញ ហើយប្រាប់យូដា និងយេរូសាឡិមថា: ‘អ្នករាល់គ្នាត្រូវតែថ្វាយបង្គំនៅមុខអាសនាមួយនេះ’?
“ចូរប្រាប់ហេសេគាស្ដេចនៃយូដាដូច្នេះថា: ‘កុំឲ្យព្រះរបស់អ្នកដែលអ្នកជឿទុកចិត្តលើនោះ បញ្ឆោតអ្នកដោយថា: “យេរូសាឡិមនឹងមិនត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចអាស្ស៊ីរីទេ” នោះឡើយ។
មើល៍! អ្នកបានឮអំពីអ្វីដែលពួកស្ដេចនៃអាស្ស៊ីរីបានធ្វើដល់អស់ទាំងនគរហើយ គឺពួកទ្រង់បានញែកចេញបំផ្លាញគេ។ ដូច្នេះ តើអ្នកនឹងត្រូវបានរំដោះឲ្យរួចឬ?
វាបានទុកចិត្តលើព្រះ; បើសិនព្រះអង្គសព្វព្រះហឫទ័យនឹងវា ទុកឲ្យព្រះអង្គស្រោចស្រង់វាឥឡូវនេះទៅ! ដ្បិតវាបាននិយាយថា: ‘ខ្ញុំជាព្រះបុត្រារបស់ព្រះ’”។