ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា៖ “មក៍! ចូរទៅរកចៅហ្វាវាំងម្នាក់នេះ គឺសេបណាដែលត្រួតលើរាជវាំង ហើយនិយាយថា:
អេសាយ 36:11 - ព្រះគម្ពីរខ្មែរសាកល អេលាគីម សេបណា និងយ៉ូអា ក៏និយាយនឹងរ៉ាបសាកេថា៖ “សូមមានប្រសាសន៍នឹងពួកបាវបម្រើរបស់លោកជាភាសាអើរ៉ាមវិញ ពីព្រោះយើងខ្ញុំស្ដាប់បាន។ សូមកុំមានប្រសាសន៍នឹងយើងខ្ញុំជាភាសាយូដា ដាក់ត្រចៀករបស់ប្រជាជនដែលនៅលើកំពែងឡើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអេលាគីម សេបណា និងយ៉ូអា ក៏ឆ្លើយតបទៅរ៉ាបសាកេថា៖ «សូមមានប្រសាសន៍ ជាភាសាអើរ៉ាមមកយើងខ្ញុំប្របាទវិញ ដ្បិតយើងខ្ញុំស្តាប់បាន សូមកុំមានប្រសាសន៍ជាភាសាយូដាមកយើងខ្ញុំ ឲ្យពួកបណ្ដាជនដែលនៅលើកំផែងស្តាប់ឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកអេលាគីម លោកសេបណា និងលោកយ៉ូអា ពោលទៅកាន់មេទ័ពអាស្ស៊ីរីថា៖ «សូមលោកមេត្តាមានប្រសាសន៍មកយើងខ្ញុំជាភាសាអើរ៉ាមមក ដ្បិតយើងខ្ញុំស្ដាប់ភាសាលោកបាន តែសូមកុំមានប្រសាសន៍ជាភាសាយូដា ក្រែងប្រជាជននៅតាមកំពែងក្រុងឮ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអេលាគីម សេបណា នឹងយ៉ូអា ក៏ឆ្លើយតបទៅរ៉ាបសាកេថា សូមមានប្រសាសន៍ ជាភាសាអើរ៉ាមមកយើងខ្ញុំប្របាទវិញ ដ្បិតយើងខ្ញុំស្តាប់បាន សូមកុំមានប្រសាសន៍ជាភាសាយូដាមកយើងខ្ញុំ ឲ្យពួកបណ្តាជនដែលនៅលើកំផែងស្តាប់ផងនោះឡើយ អាល់គីតាប ពេលនោះ លោកអេលាគីម លោកសេបណា និងលោកយ៉ូអា ពោលទៅកាន់មេទ័ពអាស្ស៊ីរីថា៖ «សូមអ្នកមេត្តាមានប្រសាសន៍មកយើងខ្ញុំជាភាសាអើរ៉ាមមក ដ្បិតយើងខ្ញុំស្ដាប់ភាសាអ្នកបាន តែសូមកុំមានប្រសាសន៍ជាភាសាយូដា ក្រែងប្រជាជននៅតាមកំពែងក្រុងឮ»។ |
ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា៖ “មក៍! ចូរទៅរកចៅហ្វាវាំងម្នាក់នេះ គឺសេបណាដែលត្រួតលើរាជវាំង ហើយនិយាយថា:
ប៉ុន្តែរ៉ាបសាកេតបថា៖ “តើចៅហ្វាយរបស់យើងបានចាត់យើងឲ្យមក ដើម្បីនិយាយពាក្យទាំងនេះដល់ចៅហ្វាយរបស់អ្នក និងដល់អ្នកឬ? តើមិនមែនដល់ពួកមនុស្សដែលអង្គុយលើកំពែង ដែលនឹងស៊ីលាមករបស់ខ្លួន ហើយផឹកទឹកនោមរបស់ខ្លួន ជាមួយពួកអ្នកទេឬ?”។
រួចរ៉ាបសាកេក៏ឈរឡើង ហើយស្រែកដោយសំឡេងយ៉ាងខ្លាំងជាភាសាយូដាថា៖ “ចូរស្ដាប់ព្រះរាជឱង្ការរបស់ស្ដេចដ៏ធំឧត្ដម គឺស្ដេចនៃអាស្ស៊ីរី!
ជាយុវជនដែលឥតមានភាពខ្ចោះណាមួយនៅលើពួកគេ មានរូបឆោមល្អ ឈ្លាសវៃក្នុងគ្រប់ទាំងប្រាជ្ញា ចេះចំណេះដឹង មានការយល់ច្បាស់ក្នុងចំណេះវិជ្ជា ហើយមានសមត្ថភាពឈរចាំបម្រើក្នុងរាជវាំងរបស់ស្ដេច ដើម្បីបង្រៀនពួកគេនូវអក្សរសាស្ដ្រ និងភាសារបស់ជនជាតិខាល់ដេ។
ពួកខាល់ដេទាំងនោះក៏ទូលស្ដេច ជាភាសាអើរ៉ាមថា៖ “ព្រះរាជាអើយ សូមឲ្យព្រះករុណាមានព្រះជន្មរស់ជារៀងរហូត! សូមប្រាប់សុបិននោះដល់បាវបម្រើរបស់ទ្រង់ចុះ នោះយើងខ្ញុំនឹងបង្ហាញការកាត់ស្រាយ”។