ព្រះយេហូវ៉ាអើយ សូមនឹកចាំថានៅថ្ងៃនៃសេចក្ដីអន្តរាយរបស់យេរូសាឡិម កូនចៅអេដំបានពោលថា៖ “កម្ទេចទៅ! កម្ទេចទៅ! រហូតដល់គ្រឹះរបស់វា!”។
អេសាយ 34:6 - ព្រះគម្ពីរខ្មែរសាកល ដាវរបស់ព្រះយេហូវ៉ាបានប្រឡាក់ឈាមដាប ក៏ជោកដោយខ្លាញ់ គឺដោយឈាមរបស់កូនចៀម និងពពែឈ្មោល ព្រមទាំងខ្លាញ់ក្រលៀនរបស់ចៀមឈ្មោល ពីព្រោះព្រះយេហូវ៉ាទ្រង់ធ្វើពិធីថ្វាយយញ្ញបូជានៅបុសរ៉ា ហើយមានការកាប់សម្លាប់យ៉ាងធំនៅដែនដីអេដំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាវរបស់ព្រះយេហូវ៉ាបានប្រឡាក់ឈាមដាប ក៏ជោកដោយខ្លាញ់ គឺដោយឈាមកូនចៀម និងពពែ ព្រមទាំងខ្លាញ់ដែលជាប់នៅអង្គញ់នៃចៀមឈ្មោល ពីព្រោះព្រះយេហូវ៉ាមានការថ្វាយយញ្ញបូជានៅក្រុងបុសរ៉ា ក៏មានការសម្លាប់យ៉ាងសម្បើមនៅក្នុងស្រុកអេដុម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះខ័នរបស់ព្រះអម្ចាស់ប្រឡាក់សុទ្ធតែ ឈាម និងខ្លាញ់ គឺដូចឈាមកូនចៀម និងពពែឈ្មោល ដូចខ្លាញ់ដែលជាប់នឹងក្រលៀន របស់ចៀមឈ្មោល ដ្បិតព្រះអម្ចាស់ធ្វើយញ្ញបូជានៅក្រុងបូសរ៉ា ហើយនឹងមានការសម្លាប់រង្គាលយ៉ាងខ្លាំង នៅស្រុកអេដុម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដាវរបស់ព្រះយេហូវ៉ា បានប្រឡាក់ឈាមដាប ក៏ជោកដោយខ្លាញ់ គឺដោយឈាមកូនចៀមនឹងពពែ ព្រមទាំងខ្លាញ់ដែលជាប់នៅអង្គញ់នៃចៀមឈ្មោល ពីព្រោះព្រះយេហូវ៉ាទ្រង់មានការថ្វាយយញ្ញបូជានៅក្រុងបុសរ៉ា ក៏មានការសង្ហារយ៉ាងសំបើមនៅក្នុងស្រុកអេដំម អាល់គីតាប ដាវរបស់អុលឡោះតាអាឡាប្រឡាក់សុទ្ធតែ ឈាម និងខ្លាញ់ គឺដូចឈាមកូនចៀម និងពពែឈ្មោល ដូចខ្លាញ់ដែលជាប់នឹងក្រលៀន របស់ចៀមឈ្មោល ដ្បិតអុលឡោះតាអាឡាធ្វើគូរបាននៅក្រុងបូសរ៉ា ហើយនឹងមានការសម្លាប់រង្គាលយ៉ាងខ្លាំង នៅស្រុកអេដុម។ |
ព្រះយេហូវ៉ាអើយ សូមនឹកចាំថានៅថ្ងៃនៃសេចក្ដីអន្តរាយរបស់យេរូសាឡិម កូនចៅអេដំបានពោលថា៖ “កម្ទេចទៅ! កម្ទេចទៅ! រហូតដល់គ្រឹះរបស់វា!”។
ក៏ប៉ុន្តែយើងនឹងធ្វើទុក្ខអើរាល នោះនាងនឹងមានការថ្ងូរ និងការទួញសោក ហើយនាងនឹងបានដូចជាចង្ក្រានអាសនាដល់យើង។
ដ្បិតដាវរបស់យើងបានផឹកឆ្អែតនៅលើមេឃហើយ មើល៍! វានឹងចុះមកលើជនជាតិអេដំដើម្បីជំនុំជម្រះ គឺចុះមកលើប្រជាជនដែលយើងបានញែកចេញបំផ្លាញ!
តើអ្នកនេះដែលមកពីអេដំ ដែលស្លៀកសម្លៀកបំពាក់ពណ៌ក្រហមជាំពីបុសរ៉ា ជានរណា? តើអ្នកនេះដែលពាក់អាវវែងប្រកបដោយសិរីរុងរឿង ហើយយាត្រាមកក្នុងឫទ្ធានុភាពដ៏ធំឧត្ដម ជានរណា? “គឺយើងនេះហើយ ដែលនិយាយដោយសេចក្ដីសុចរិតយុត្តិធម៌ ដែលខ្លាំងពូកែនឹងសង្គ្រោះ”។
“យើងបានជាន់ក្នុងទីបញ្ជាន់ផ្លែតែម្នាក់ឯង គ្មានអ្នកណាក្នុងចំណោមប្រជាជាតិនានានៅជាមួយយើងឡើយ។ យើងបានជាន់ពួកគេដោយកំហឹងរបស់យើង ហើយបានជាន់ឈ្លីពួកគេដោយសេចក្ដីក្ដៅក្រហាយរបស់យើង នោះឈាមរបស់ពួកគេបានខ្ទាតមកលើសម្លៀកបំពាក់របស់យើង ហើយអាវវែងទាំងមូលរបស់យើងក៏ប្រឡាក់។
យើងនឹងតម្រូវអ្នករាល់គ្នាសម្រាប់ដាវ នោះអ្នកទាំងអស់គ្នានឹងលុតចុះឲ្យកាប់សម្លាប់ ដ្បិតយើងបានហៅ ប៉ុន្តែអ្នករាល់គ្នាមិនឆ្លើយទេ យើងបាននិយាយ ប៉ុន្តែអ្នករាល់គ្នាមិនស្ដាប់តាមឡើយ ហើយអ្នករាល់គ្នាបានប្រព្រឹត្តអ្វីដែលអាក្រក់ក្នុងភ្នែករបស់យើង ក៏បានជ្រើសរើសអ្វីដែលយើងមិនពេញចិត្តផង”។