ព្រះអង្គបានបណ្ដេញប្រជាជាតិនានាចេញពីមុខពួកគាត់ ហើយបែងចែកមរតកដល់ពួកគាត់ដោយខ្សែរង្វាស់ ក៏ឲ្យបណ្ដាកុលសម្ព័ន្ធនៃអ៊ីស្រាអែលរស់នៅក្នុងរោងរបស់ខ្លួន។
អេសាយ 34:17 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានចាប់ឆ្នោតឲ្យពួកវា ហើយព្រះហស្តរបស់ព្រះអង្គបានចែកស្រុកនោះឲ្យពួកវាដោយខ្សែរង្វាស់។ ពួកវានឹងកាន់កាប់ស្រុកនោះជារៀងរហូត ហើយរស់នៅស្រុកនោះពីជំនាន់មួយទៅជំនាន់មួយ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានបោះឆ្នោតឲ្យពួកសត្វទាំងនោះ ហើយព្រះហស្តរបស់ព្រះអង្គបានវាស់ចែកស្រុកឲ្យ គេរាល់គ្នានឹងបានស្រុកនោះ ជារៀងរាបដរាប ហើយនឹងអាស្រ័យនៅ ដរាបដល់អស់ទាំងតំណមនុស្សតរៀងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គជ្រើសរើសកន្លែងសម្រាប់សត្វទាំងនោះ ហើយវាស់ទឹកដីចែកឲ្យពួកវា ពួកវាធ្វើជាម្ចាស់ និងរស់នៅលើទឹកដីនោះ រហូតអស់កល្បជាអង្វែងតរៀងទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានបោះឆ្នោតឲ្យពួកសត្វទាំងនោះ ហើយព្រះហស្តទ្រង់បានវាស់ចែកស្រុកឲ្យ វារាល់គ្នានឹងបានស្រុកនោះជារៀងរាបដរាប ហើយនឹងអាស្រ័យនៅ ដរាបដល់អស់ទាំងដំណមនុស្សតរៀងទៅ។ អាល់គីតាប ទ្រង់ជ្រើសរើសកន្លែងសម្រាប់សត្វទាំងនោះ ហើយវាស់ទឹកដីចែកឲ្យពួកវា ពួកវាធ្វើជាម្ចាស់ និងរស់នៅលើទឹកដីនោះ រហូតអស់កល្បជាអង្វែងតរៀងទៅ»។ |
ព្រះអង្គបានបណ្ដេញប្រជាជាតិនានាចេញពីមុខពួកគាត់ ហើយបែងចែកមរតកដល់ពួកគាត់ដោយខ្សែរង្វាស់ ក៏ឲ្យបណ្ដាកុលសម្ព័ន្ធនៃអ៊ីស្រាអែលរស់នៅក្នុងរោងរបស់ខ្លួន។
ជាតិសាសន៍នានានឹងស្រែករំពងដូចសូរសន្ធឹកនៃទឹកដ៏ច្រើន ប៉ុន្តែព្រះអង្គនឹងស្ដីបន្ទោសពួកគេ នោះពួកគេនឹងរត់គេចទៅឆ្ងាយ ក៏នឹងត្រូវបានដេញតាមដូចជាអង្កាមលើភ្នំនៅមុខខ្យល់ និងដូចជាដុំស្មៅនៅមុខខ្យល់កួច។
នៅពេលល្ងាច មើល៍! មានសេចក្ដីគួរឲ្យខ្លាច! មុនពេលព្រឹក គ្មានពួកគេឡើយ! នេះហើយជាចំណែករបស់អ្នកដែលរឹបជាន់យកពីយើង ជាវាសនារបស់អ្នកដែលប្លន់យកពីយើង៕
ភ្លើងនោះនឹងមិនរលត់ទាំងយប់ទាំងថ្ងៃ ផ្សែងរបស់វានឹងហុយឡើងជារៀងរហូត ស្រុកនោះនឹងនៅជាទីហិនហោចពីជំនាន់មួយទៅជំនាន់មួយ គ្មានអ្នកណាឆ្លងកាត់តាមនោះជារៀងរហូតតទៅ។
សត្វទុង និងកាំប្រមានឹងកាន់កាប់ស្រុកនោះវិញ ហើយសត្វគូក និងក្អែកនឹងរស់នៅស្រុកនោះដែរ; ព្រះអង្គនឹងសន្ធឹងខ្សែរង្វាស់នៃការហិនហោចនៅលើស្រុកនោះ ក៏សន្ធឹងខ្សែប្រយោលនៃភាពទទេសូន្យ។
ក្រោយពីបំផ្លាញប្រជាជាតិទាំងប្រាំពីរនៅដែនដីកាណាន ព្រះអង្គបានប្រទានទឹកដីនោះដល់ពួកគេជាមរតក។
ព្រះអង្គបានបង្កើតប្រជាជាតិនីមួយៗពីមនុស្សម្នាក់ ឲ្យរស់នៅលើផ្ទៃផែនដីទាំងមូល ហើយតាំងឲ្យមានសម័យកាលដែលបានកំណត់ទុកមុនសម្រាប់ពួកគេ និងព្រំដែននៃលំនៅរបស់ពួកគេ