ព្រះអង្គបានធ្វើឲ្យពួកមេគ្រប់គ្រងទៅជាគ្មានតម្លៃ ហើយធ្វើឲ្យពួកចៅក្រមនៃផែនដីបានដូចជាភាពទទេ។
អេសាយ 34:12 - ព្រះគម្ពីរខ្មែរសាកល នៅទីនោះគ្មានអភិជនរបស់អេដំដែលនឹងប្រកាសរាជ្យអំណាចឡើយ មេដឹកនាំទាំងអស់របស់នាងក៏នឹងអស់ទៅដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងហៅពួកត្រកូលខ្ពស់មកឲ្យតាំងរាជ្យឡើង តែគ្មានអ្នកណាមកឡើយ ឯពួកចៅហ្វាយទាំងប៉ុន្មាននឹងផុតអស់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្នុងស្រុកនឹងលែងមានអ្នកធំ ដើម្បីជ្រើសរើសស្ដេចឲ្យឡើង សោយរាជ្យទៀតហើយ រីឯអ្នកដឹកនាំស្រុកក៏បាត់សូន្យអស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងហៅពួកត្រកូលខ្ពស់មកឲ្យតាំងរាជ្យឡើង តែនឹងគ្មានអ្នកណាមកឡើយ ឯពួកចៅហ្វាយទាំងប៉ុន្មាន នឹងផុតអស់ទៅ អាល់គីតាប នៅក្នុងស្រុកនឹងលែងមានអ្នកធំ ដើម្បីជ្រើសរើសស្ដេចឲ្យឡើង សោយរាជ្យទៀតហើយ រីឯអ្នកដឹកនាំស្រុកក៏បាត់សូន្យអស់ដែរ។ |
ព្រះអង្គបានធ្វើឲ្យពួកមេគ្រប់គ្រងទៅជាគ្មានតម្លៃ ហើយធ្វើឲ្យពួកចៅក្រមនៃផែនដីបានដូចជាភាពទទេ។
មើល៍! អ្នករាល់គ្នាគ្មានតម្លៃសោះ ហើយកិច្ចការរបស់អ្នករាល់គ្នាក៏អន់ជាងគ្មានតម្លៃទៅទៀត; អ្នកណាក៏ដោយដែលជ្រើសរើសអ្នករាល់គ្នា គឺជាទីស្អប់ខ្ពើម!
ប្រសិនបើខ្ញុំមានអំណោយទានខាងថ្លែងព្រះបន្ទូល ព្រមទាំងស្គាល់អាថ៌កំបាំងទាំងអស់ និងចំណេះដឹងគ្រប់យ៉ាង ហើយប្រសិនបើខ្ញុំមានជំនឿដ៏ពេញលេញ រហូតដល់រើភ្នំចេញបាន ប៉ុន្តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំគ្មានតម្លៃទេ។
ដូច្នេះ ចំពោះការហូបអាហារដែលសែនដល់រូបបដិមាករ យើងដឹងហើយថា “រូបបដិមាករនៅក្នុងពិភពលោក មិនមែនជាអ្វីទេ” ហើយក៏ដឹងដែរថា “ក្រៅពីព្រះតែមួយអង្គគត់ គ្មានព្រះណាទៀតឡើយ”។
ខ្ញុំបានក្លាយជាមនុស្សល្ងង់ គឺអ្នករាល់គ្នាបានបង្ខំខ្ញុំ។ តាមពិត ខ្ញុំគួរតែត្រូវអ្នករាល់គ្នាណែនាំឲ្យគេទទួលយក ពីព្រោះខ្ញុំគ្មានអ្វីចាញ់ពួក “មហាសាវ័ក” ទាំងនោះទេ ទោះបីជាខ្ញុំគ្មានតម្លៃក៏ដោយ។