Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 40:23 - ព្រះគម្ពីរខ្មែរសាកល

23 ព្រះអង្គ​បាន​ធ្វើឲ្យ​ពួក​មេគ្រប់គ្រង​ទៅជា​គ្មានតម្លៃ ហើយ​ធ្វើឲ្យ​ពួក​ចៅក្រម​នៃ​ផែនដី​បាន​ដូចជា​ភាពទទេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ព្រះ‌អង្គ​ទម្លាក់​ងារ​ពួក​អ្នក​គ្រប់‌គ្រង​ឲ្យ​សូន្យ​ទៅ ក៏​ធ្វើ​ឲ្យ​ពួក​ចៅ‌ក្រម​នៅ​ផែនដី​ទៅ​ជា​ឥត​ប្រយោជន៍​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​ទាំង‌ឡាយ ទៅ​ជា​ឥត​ប្រយោជន៍ ព្រះអង្គ​ធ្វើ​ឲ្យ​អ្នក​កាន់​អំណាច​ទាំង​ប៉ុន្មាន នៅ​លើ​ផែនដី​ទៅ​ជា​ឥត​បាន​ការ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ទ្រង់​ទំលាក់​ងារ​ពួក​អ្នក​គ្រប់‌គ្រង​ឲ្យ​សូន្យ​ទៅ ក៏​ធ្វើ​ឲ្យ​ពួក​ចៅ‌ក្រម​នៅ​ផែនដី​ទៅ​ជា​ឥត​ប្រយោជន៍​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ទ្រង់​បាន​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​ទាំង‌ឡាយ ទៅ​ជា​ឥត​ប្រយោជន៍ ទ្រង់​ធ្វើ​ឲ្យ​អ្នក​កាន់​អំណាច​ទាំង​ប៉ុន្មាន នៅ​លើ​ផែនដី​ទៅ​ជា​ឥត​បាន​ការ។

សូមមើលជំពូក ចម្លង




អេសាយ 40:23
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ទ្រង់​ចាក់​សេចក្ដីមើលងាយ​លើ​ពួក​អភិជន ហើយ​ធ្វើឲ្យ​ពួកគេ​វង្វេង​នៅក្នុង​កន្លែងហិនហោច​ដែល​គ្មាន​ផ្លូវ​។


ព្រះអង្គ​នឹង​ផ្ដាច់​វិញ្ញាណ​របស់​ពួក​អ្នកដឹកនាំ ព្រះអង្គ​ត្រូវបាន​កោតខ្លាច​ពី​បណ្ដា​ស្ដេច​នៃ​ផែនដី​៕


ភ្នែក​ក្រអឺតក្រទម​របស់​មនុស្ស​នឹង​ត្រូវបាន​បន្ទាបចុះ ភាពឆ្មើងឆ្មៃ​របស់​មនុស្ស​នឹង​ត្រូវបាន​បង្អោនចុះ នោះ​មានតែ​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លើកតម្កើង​នៅ​ថ្ងៃ​នោះ​។


ដ្បិត​នឹង​មាន​ថ្ងៃ​មួយ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​សម្រាប់​ទាស់នឹង​អស់អ្នក​ដែល​ក្រអឺតក្រទម និង​ឆ្មើងឆ្មៃ ព្រមទាំង​ទាស់នឹង​អស់អ្នក​ដែល​លើកតម្កើង​ខ្លួន នោះ​ពួកគេនឹងត្រូវបាន​បន្ទាបចុះ


គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ហើយ ដែល​គ្រោង​ការនេះ ដើម្បី​បន្ទាបបន្ថោក​អំនួត​របស់​អស់ទាំង​ភាពរុងរឿង ដើម្បី​បន្ទាបបន្ថោក​អស់ទាំង​អ្នក​មានយសស័ក្ដិ​នៅលើ​ផែនដី​។


នៅ​ទីនោះ​គ្មាន​អភិជន​របស់អេដំ​ដែល​នឹង​ប្រកាស​រាជ្យអំណាច​ឡើយ មេដឹកនាំ​ទាំងអស់​របស់នាង​ក៏​នឹង​អស់ទៅ​ដែរ​។


វេទនា​ហើយ​! អ្នកដែល​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង និង​អ្នកដែល​មានការយល់ដឹង​នៅចំពោះ​មុខ​ខ្លួនឯង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម