នាងឆ្លើយនឹងគាត់ទៀតថា៖ “ពួកខ្ញុំមានទាំងចំបើង និងចំណីយ៉ាងច្រើន ព្រមទាំងកន្លែងឲ្យស្នាក់នៅមួយយប់ផង”។
អេសាយ 30:24 - ព្រះគម្ពីរខ្មែរសាកល រីឯគោ និងលា ដែលភ្ជួររាស់ដី នឹងស៊ីចំណីដែលដាក់អំបិល ដែលគេបានអុំដោយប៉ែល និងចង្ហាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯគោ និងលាស្ទាវ ដែលភ្ជួររាស់នឹងបានអាហារស៊ីយ៉ាងឆ្ងាញ់ ដែលគេបានរំសោះដោយចបចូក និងសមធំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គោ និងក្របីដែលធ្លាប់អូសនង្គ័ល ក៏ស៊ីស្មៅដ៏ឆ្ងាញ់បំផុត ដែលគេជជុះនឹងរនាស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯគោ នឹងលាស្ទាវ ដែលភ្ជួររាស់វានឹងបានអាហារស៊ីយ៉ាងឆ្ងាញ់ ដែលគេបានរំសោះដោយចបចូក នឹងសមធំ អាល់គីតាប គោ និងក្របីដែលធ្លាប់អូសនង្គ័ល ក៏ស៊ីស្មៅដ៏ឆ្ងាញ់បំផុត ដែលគេជជុះនឹងរនាស់ដែរ។ |
នាងឆ្លើយនឹងគាត់ទៀតថា៖ “ពួកខ្ញុំមានទាំងចំបើង និងចំណីយ៉ាងច្រើន ព្រមទាំងកន្លែងឲ្យស្នាក់នៅមួយយប់ផង”។
ដ្បិតមានទុរ្ភិក្សនៅលើផែនដីពីរឆ្នាំហើយ ក៏នឹងមានប្រាំឆ្នាំទៀតដែលគ្មានការភ្ជួររាស់ ឬការច្រូតកាត់ឡើយ។
ប៉ុន្តែមានពរហើយ! អ្នករាល់គ្នាដែលសាបព្រោះនៅក្បែរអស់ទាំងទឹក ហើយលែងជើងគោ និងលា៕
លោកកាន់ចង្ហាយក្នុងដៃ ហើយលោកនឹងសម្អាតលានបោកស្រូវរបស់លោក រួចប្រមូលស្រូវរបស់លោកដាក់ក្នុងជង្រុក រីឯអង្កាមវិញ លោកនឹងដុតក្នុងភ្លើងដែលពន្លត់មិនបាន”។
លោកកាន់ចង្ហាយក្នុងដៃ ដើម្បីសម្អាតលានបោកស្រូវរបស់លោក ហើយប្រមូលស្រូវដាក់ក្នុងជង្រុករបស់លោក រីឯអង្កាមវិញ លោកនឹងដុតក្នុងភ្លើងដែលពន្លត់មិនបាន”។