មនុស្សអាក្រក់រត់គេច ទោះបីជាគ្មានអ្នកណាដេញតាម រីឯមនុស្សសុចរិតក្លាហានដូចសិង្ហស្ទាវ។
អេសាយ 30:17 - ព្រះគម្ពីរខ្មែរសាកល មួយពាន់នាក់នឹងរត់គេចនៅចំពោះការសម្លុតគំរាមរបស់ម្នាក់; អ្នករាល់គ្នានឹងរត់គេចនៅចំពោះការសម្លុតគំរាមរបស់ប្រាំនាក់ រហូតដល់អ្នករាល់គ្នានៅសល់ ដូចជាដងទង់មួយនៅលើកំពូលភ្នំ និងដូចជាទង់សញ្ញានៅលើទីទួល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មួយពាន់នាក់នឹងរត់ទៅ ដោយមានតែម្នាក់កំហែងគេ ហើយបើមានប្រាំនាក់កំហែង នោះអ្នករាល់គ្នានឹងរត់ទៅ នៅសល់តែគ្នាតិច ដូចជាបង្គោលមួយដោតនៅលើភ្នំធំ ហើយដូចជាទង់នៅលើភ្នំតូចប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្មាំងសត្រូវតែម្នាក់គំរាមកំហែង អ្នករាល់គ្នាមួយពាន់នាក់ឲ្យរត់ប្រាសអាយុ ខ្មាំងតែប្រាំនាក់នឹងធ្វើឲ្យអ្នករាល់គ្នា រត់អស់គ្មានសល់។ ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលសល់ពីស្លាប់ មានគ្នាតិចណាស់ គឺប្រៀបបាននឹងបង្គោលមួយនៅលើភ្នំ ឬដូចជាទង់មួយនៅលើទួលប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយពាន់នាក់នឹងរត់ទៅ ដោយមានតែម្នាក់កំហែងគេ ហើយបើមាន៥នាក់កំហែង នោះឯងរាល់គ្នានឹងរត់ទៅ ទាល់តែសំណល់នៃឯង បានដូចជាបង្គោលមួយ ដោតនៅលើភ្នំធំ ហើយដូចជាទង់នៅលើភ្នំតូចប៉ុណ្ណោះ។ អាល់គីតាប ខ្មាំងសត្រូវតែម្នាក់គំរាមកំហែង អ្នករាល់គ្នាមួយពាន់នាក់ឲ្យរត់ប្រាសអាយុ ខ្មាំងតែប្រាំនាក់នឹងធ្វើឲ្យអ្នករាល់គ្នា រត់អស់គ្មានសល់។ ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលសល់ពីស្លាប់ មានគ្នាតិចណាស់ គឺប្រៀបបាននឹងបង្គោលមួយនៅលើភ្នំ ឬដូចជាទង់មួយនៅលើទួលប៉ុណ្ណោះ។ |
មនុស្សអាក្រក់រត់គេច ទោះបីជាគ្មានអ្នកណាដេញតាម រីឯមនុស្សសុចរិតក្លាហានដូចសិង្ហស្ទាវ។
កាលណាមែករបស់វាក្រៀមស្វិត គេបំបាក់វា នោះពួកស្រីៗនឹងមកយកវាបង្កាត់ភ្លើង។ ដោយព្រោះប្រជាជននេះគ្មានការយល់ដឹង ដូច្នេះព្រះសូនបង្កើតរបស់គេនឹងមិនអាណិតអាសូរដល់គេឡើយ ព្រះអង្គដែលសូនគេឡើងនឹងមិនមេត្តាដល់គេឡើយ។
ទោះបីជាមានសល់មួយភាគដប់នៅក្នុងទឹកដីនោះក៏ដោយ ក៏វានឹងត្រូវបានដុតចោលទៀតដែរ គឺដូចដើមឈើទាល និងដើមអូកដែលមានសល់ដង្គត់នៅពេលត្រូវបានកាប់រំលំហើយ។ គឺពូជពង្សវិសុទ្ធហើយ ជាដង្គត់នោះឯង”៕
ប៉ុន្តែប្រសិនបើមែកខ្លះត្រូវបានកាច់ចេញ ហើយអ្នកដែលជាមែកអូលីវព្រៃត្រូវបានបំបៅនៅកណ្ដាលមែកទាំងនោះ ព្រមទាំងរួមចំណែកទទួលជីជាតិពីឫសរបស់ដើមអូលីវស្រុក