ប៉ុន្តែប្រសិនបើអ្នករាល់គ្នាបដិសេធ ហើយបះបោរវិញ នោះអ្នករាល់គ្នានឹងត្រូវដាវត្របាក់ស៊ី”។ ដ្បិតព្រះឱស្ឋរបស់ព្រះយេហូវ៉ាមានបន្ទូលហើយ។
អេសាយ 3:25 - ព្រះគម្ពីរខ្មែរសាកល ប្រុសៗរបស់អ្នកនឹងដួលដោយមុខដាវ មនុស្សខ្លាំងពូកែរបស់អ្នកនឹងដួលនៅក្នុងសមរភូមិ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកប្រុសៗរបស់អ្នកនឹងដួលដោយមុខដាវ ហើយមនុស្សខ្លាំងពូកែរបស់អ្នក នឹងស្លាប់ក្នុងចម្បាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យេរូសាឡឹមអើយ ប្រុសៗរបស់អ្នក នឹងត្រូវស្លាប់ដោយមុខដាវ ទាហានដ៏ខ្លាំងពូកែរបស់អ្នករាល់គ្នា នឹងត្រូវស្លាប់ដោយសឹកសង្គ្រាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកប្រុសៗរបស់ឯងនឹងដួលដោយមុខដាវ ហើយមនុស្សខ្លាំងពូកែរបស់ឯងនឹងស្លាប់ក្នុងចំបាំង អាល់គីតាប យេរូសាឡឹមអើយ ប្រុសៗរបស់អ្នក នឹងត្រូវស្លាប់ដោយមុខដាវ ទាហានដ៏ខ្លាំងពូកែរបស់អ្នករាល់គ្នា នឹងត្រូវស្លាប់ដោយសឹកសង្គ្រាម។ |
ប៉ុន្តែប្រសិនបើអ្នករាល់គ្នាបដិសេធ ហើយបះបោរវិញ នោះអ្នករាល់គ្នានឹងត្រូវដាវត្របាក់ស៊ី”។ ដ្បិតព្រះឱស្ឋរបស់ព្រះយេហូវ៉ាមានបន្ទូលហើយ។
យើងនឹងតម្រូវអ្នករាល់គ្នាសម្រាប់ដាវ នោះអ្នកទាំងអស់គ្នានឹងលុតចុះឲ្យកាប់សម្លាប់ ដ្បិតយើងបានហៅ ប៉ុន្តែអ្នករាល់គ្នាមិនឆ្លើយទេ យើងបាននិយាយ ប៉ុន្តែអ្នករាល់គ្នាមិនស្ដាប់តាមឡើយ ហើយអ្នករាល់គ្នាបានប្រព្រឹត្តអ្វីដែលអាក្រក់ក្នុងភ្នែករបស់យើង ក៏បានជ្រើសរើសអ្វីដែលយើងមិនពេញចិត្តផង”។