អេសាយ 28:27 - ព្រះគម្ពីរខ្មែរសាកល ដ្បិតគេមិនដែលបញ្ជាន់គ្រាប់ឌីលដោយក្ដារបញ្ជាន់ទេ ក៏មិនដែលយកកង់រទេះមកកិនលើគ្រាប់គូមីនដែរ គឺគេគោះគ្រាប់ឌីលដោយឈើ ហើយគោះគ្រាប់គូមីនដោយដំបង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីព្រោះល្ងស មិនត្រូវវាយដោយប្រដាប់មុតទេ ក៏មិនត្រូវឲ្យកង់រទេះកិនល្ងខ្មៅដែរ គឺត្រូវគោះល្ងសដោយរំពាត់ ហើយល្ងខ្មៅដោយដំបង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលបេះសណ្ដែក បេះល្ងរួចហើយ គាត់យកឈើមកវាយគ្រាប់សណ្ដែក និងយករំពាត់មកវាយគ្រាប់ល្ង គឺគាត់មិនយករនាស់មករាស់សណ្ដែក ឬក៏យករទេះមកបរពីលើល្ងឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះឯល្ងស នោះមិនត្រូវវាយដោយប្រដាប់មុតទេ ក៏មិនត្រូវឲ្យកង់រទេះកិនល្ងខ្មៅដែរ គឺត្រូវគោះល្ងសដោយរំពាត់ ហើយល្ងខ្មៅដោយដំបង អាល់គីតាប ពេលបេះសណ្ដែក បេះល្ងរួចហើយ គាត់យកឈើមកវាយគ្រាប់សណ្ដែក និងយករំពាត់មកវាយគ្រាប់ល្ង គឺគាត់មិនយករនាស់មករាស់សណ្ដែក ឬក៏យករទេះមកបរពីលើល្ងឡើយ។ |
ស្រូវសម្រាប់ធ្វើនំប៉័ងត្រូវតែកិនម៉ដ្ដ ប៉ុន្តែគេមិនបញ្ជាន់ឥតឈប់ឈរជារៀងរហូតនោះទេ។ ទោះបីជាបរកង់រទេះលើវាក៏ដោយ ក៏សេះរបស់គេមិនកិនវាម៉ដ្ដឡើយ។
មើល៍! យើងបានធ្វើឲ្យអ្នកទៅជាក្ដារបញ្ជាន់ដ៏ថ្មី ហើយមុត ដែលមានធ្មេញច្រើន។ អ្នកនឹងបញ្ជាន់ភ្នំទាំងឡាយ ហើយកិនពួកវាម៉ដ្ដ ក៏នឹងធ្វើឲ្យទីទួលនានាបានដូចជាអង្កាមផង។
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាថ្វាយតង្វាយមួយភាគដប់ ជាជីរអង្កាម ជីរឌីល និងគ្រាប់គូមីន ប៉ុន្តែអ្នករាល់គ្នាបានបោះបង់ចោលអ្វីៗដែលសំខាន់ជាងក្នុងក្រឹត្យវិន័យ គឺសេចក្ដីយុត្តិធម៌ សេចក្ដីមេត្តា និងជំនឿ។ ការទាំងនេះត្រូវតែធ្វើ ហើយក៏មិនត្រូវបោះបង់ចោលការឯទៀតនោះដែរ។