ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 28:21 - ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​នឹង​ក្រោកឡើង​ដូច​នៅ​ភ្នំ​ពេរ៉ាស៊ីម ព្រះអង្គ​នឹង​ព្រះពិរោធ​ដូច​នៅ​ជ្រលងភ្នំ​គីបៀន ដើម្បី​ធ្វើ​កិច្ចការ​របស់ព្រះអង្គ គឺ​កិច្ចការ​ចម្លែក​របស់ព្រះអង្គ ដើម្បី​ធ្វើ​ការងារ​របស់ព្រះអង្គ គឺ​ការងារ​ប្លែកពីធម្មតា​របស់ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រោះ​ព្រះ‌យេហូវ៉ា​នឹង​ក្រោក​ឈរ​ឡើង ដូច​ជា​នៅ​ត្រង់​ភ្នំ​ពេរ៉ា‌ស៊ីម ព្រះ‌អង្គ​នឹង​មាន​សេចក្ដី​ក្រោធ ដូច​ជា​នៅ​ក្នុង​ច្រក​ភ្នំ​គីបៀន ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ធ្វើ​ការ​របស់​ព្រះ‌អង្គ ដែល​ប្លែក ហើយ​សម្រេច​កិច្ច​របស់​ព្រះ‌អង្គ ដែល​ប្លែកពី​ធម្មតា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​នឹង​យាង​មក ដូច​កាល​ព្រះអង្គ​យាង​មក​នៅ​ភ្នំ​ពេរ៉ា‌ស៊ីម និង​វាល​ទំនាប​គីបៀន​ដែរ ព្រះអង្គ​ក្រោក​ឡើង​សម្តែង​ឫទ្ធិ‌បារមី ដែល​ជា​ឫទ្ធិ‌បារមី​ដ៏​ចម្លែក ព្រះអង្គ​បំពេញ​កិច្ចការ​របស់​ព្រះអង្គ ដែល​ជា​កិច្ចការ​ខុស​ប្លែក​ពី​ធម្មតា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ក្រោក​ឈរ​ឡើង ដូច​ជា​នៅ​ត្រង់​ភ្នំ​ពេរ៉ា‌ស៊ីម ទ្រង់​នឹង​មាន​សេចក្ដី​ក្រោធ ដូច​ជា​នៅ​ក្នុង​ច្រក​ភ្នំ​គីបៀន ដើម្បី​ឲ្យ​ទ្រង់​បាន​ធ្វើ​ការ​របស់​ទ្រង់ គឺ​ជា​ការ​យ៉ាង​ប្លែក ហើយ​នឹង​សំរេច​កិច្ច​របស់​ទ្រង់ គឺ​ជា​កិច្ច​យ៉ាង​ប្លែក

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​នឹង​មក ដូច​កាល​ទ្រង់​មក​នៅ​ភ្នំ​ពេរ៉ា‌ស៊ីម និង​វាល​ទំនាប​គីបៀន​ដែរ ទ្រង់​ក្រោក​ឡើង​សំដែង​អំណាច ដែល​ជា​អំណាច​ដ៏​ចម្លែក ទ្រង់​បំពេញ​កិច្ចការ​របស់​ទ្រង់ ដែល​ជា​កិច្ចការ​ខុស​ប្លែក​ពី​ធម្មតា។

សូមមើលជំពូក



អេសាយ 28:21
21 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​នរណា​ក្រោកឡើង​សម្រាប់​ខ្ញុំ ទាស់នឹង​អ្នកដែល​ធ្វើអាក្រក់​? តើ​នរណា​ឈរឡើង​សម្រាប់​ខ្ញុំ ទាស់នឹង​អ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​?


កាលណា​ព្រះអម្ចាស់​បាន​បង្ហើយ​គ្រប់ទាំង​កិច្ចការ​របស់ព្រះអង្គ​នៅលើ​ភ្នំ​ស៊ីយ៉ូន និង​នៅលើ​យេរូសាឡិម ព្រះអង្គនឹងមានបន្ទូលថា​៖ “យើង​នឹង​ដាក់ទោស​ដល់​ផលផ្លែ​ពី​ការអួតបំប៉ោង​នៃ​ចិត្ត​របស់​ស្ដេច​អាស្ស៊ីរី និង​ភាពអួតអាង​នៃ​ភ្នែក​ឆ្មើងឆ្មៃ​របស់គេ”។


រាល់ពេល​ដែល​ការនោះ​ឆ្លងកាត់មក វា​នឹង​យក​អ្នករាល់គ្នា​ទៅ ដ្បិត​ការនោះ​នឹង​ឆ្លងកាត់មក​ពីមួយព្រឹកទៅមួយព្រឹក ហើយ​ទាំង​ថ្ងៃ​ទាំង​យប់​ផង​។ ការដែល​យល់​ដំណឹង​នេះ គឺ​មាន​តែ​សេចក្ដីភ័យរន្ធត់​ប៉ុណ្ណោះ”។


ដោយហេតុនេះ មើល៍! យើង​នឹង​ធ្វើឲ្យ​ប្រជាជន​នេះ​ស្ញែង​ម្ដងទៀត ដោយ​ការអស្ចារ្យ​ដ៏ចម្លែក នោះ​ប្រាជ្ញា​របស់​មនុស្ស​មានប្រាជ្ញា​ក្នុងចំណោម​ពួកគេ នឹង​ត្រូវបាន​បំផ្លាញ ហើយ​ការយល់ដឹង​របស់​មនុស្ស​មានការយល់ច្បាស់ នឹង​ត្រូវបាន​បំបាំង”។


ដ្បិត​កាលណា​គាត់​ឃើញ​កូនចៅ​របស់ខ្លួន​ដែលជា​ស្នាដៃ​របស់យើង​នៅកណ្ដាល​គាត់ ពួកគេ​នឹង​តម្កើង​នាម​របស់យើង​ជាវិសុទ្ធ ហើយ​តម្កើង​អង្គ​ដ៏វិសុទ្ធ​នៃ​យ៉ាកុប​ជាវិសុទ្ធ​ដែរ ព្រមទាំង​កោតខ្លាច​ព្រះ​នៃ​អ៊ីស្រាអែល​ផង​។


——​ដូចដែល​ភ្លើង​ឆេះ​ស្នាប់គុម្ពោត ដូចដែល​ភ្លើង​ធ្វើឲ្យ​ទឹក​ពុះ​ឡើង​—— ដើម្បី​ធ្វើឲ្យ​បច្ចាមិត្ត​របស់ព្រះអង្គ​ស្គាល់​ព្រះនាម​របស់ព្រះអង្គ ហើយឲ្យ​ប្រជាជាតិ​នានា​ភ័យញ័រ​នៅចំពោះ​ព្រះអង្គ​។


នូវ​អំពើទុច្ចរិត​របស់អ្នករាល់គ្នា និង​អំពើទុច្ចរិត​របស់​ដូនតា​អ្នករាល់គ្នា​ផង ដោយព្រោះ​អ្នករាល់គ្នា​បាន​ដុតគ្រឿងក្រអូប​នៅលើ​ភ្នំ​នានា ហើយ​ត្មះតិះដៀល​យើង​នៅលើ​ទីទួល​ទាំងឡាយ ដូច្នេះ​យើង​នឹង​វាល់​សំណង​នៃទង្វើ​ពីមុន​របស់ពួកគេ ដាក់​លើ​ទ្រូង​របស់ពួកគេ”។