“ចូរស្ងៀមស្ងប់ទៅ ហើយចូរដឹងថាយើងជាព្រះ! យើងនឹងត្រូវបានលើកតម្កើងក្នុងចំណោមប្រជាជាតិនានា យើងនឹងត្រូវបានលើកតម្កើងនៅលើផែនដី”។
អេសាយ 23:2 - ព្រះគម្ពីរខ្មែរសាកល ពួកអ្នកដែលរស់នៅតាមឆ្នេរសមុទ្រអើយ ចូរស្ងៀមចុះ! ពួកឈ្មួញនៃស៊ីដូនដែលឆ្លងសមុទ្រ បានចម្អែតនាងហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរនៅស្ងៀមចុះ ឱពួកអ្នកដែលរស់នៅតាមឆ្នេរសមុទ្រ ឱពួកឈ្មួញពីក្រុងស៊ីដូនអើយ ពួកអ្នកនាំសាររបស់អ្នករាល់គ្នា បានធ្វើដំណើរឆ្លងកាត់សមុទ្រ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាដែលរស់នៅតាមឆ្នេរសមុទ្រ អ្នករាល់គ្នាជាឈ្មួញនៅស្រុកស៊ីដូនដែលចាត់ មនុស្សឲ្យទៅរកស៊ីតាមសមុទ្រអើយ ចូរនាំគ្នាតក់ស្លុត និយាយលែងចេញ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ពួកអ្នកនៅតាមឆ្នេរសមុទ្រ ដែលបានស្បៀងគ្រប់គ្រាន់ ដោយសារពួកឈ្មួញពីក្រុងស៊ីដូន ដែលលក់ដូរតាមផ្លូវសមុទ្រអើយ ចូរស្ងៀមនៅចុះ អាល់គីតាប អ្នករាល់គ្នាដែលរស់នៅតាមឆ្នេរសមុទ្រ អ្នករាល់គ្នាជាឈ្មួញនៅស្រុកស៊ីដូនដែលចាត់ មនុស្សឲ្យទៅរកស៊ីតាមសមុទ្រអើយ ចូរនាំគ្នាតក់ស្លុត និយាយលែងចេញ!។ |
“ចូរស្ងៀមស្ងប់ទៅ ហើយចូរដឹងថាយើងជាព្រះ! យើងនឹងត្រូវបានលើកតម្កើងក្នុងចំណោមប្រជាជាតិនានា យើងនឹងត្រូវបានលើកតម្កើងនៅលើផែនដី”។
“កោះទាំងឡាយអើយ ចូរនៅស្ងៀមនៅមុខយើងចុះ! ជាតិសាសន៍នានាអើយ ចូរមានកម្លាំងជាថ្មី! ចូរឲ្យគេចូលមកជិត រួចឲ្យគេនិយាយចុះ! ចូរឲ្យពួកយើងចូលទៅជាមួយគ្នាសម្រាប់ការកាត់ក្ដី។
កូនស្រីខាល់ដេអើយ ចូរអង្គុយដោយស្ងៀមស្ងាត់ ហើយចូលទៅក្នុងទីងងឹតចុះ! ដ្បិតគេនឹងលែងហៅអ្នកថាចៅហ្វាយស្រីនៃអាណាចក្រនានាទៀតហើយ។