ពាក្យសម្ដីរបស់មនុស្សមានប្រាជ្ញាប្រៀបដូចជាជន្លួញ ហើយពាក្យសម្ដីរបស់ពួកអ្នកដែលប្រមូលពាក្យទាំងនេះទុក ក៏ប្រៀបដូចជាដែកគោលដែលត្រូវបានបោះភ្ជាប់ ជាពាក្យដែលត្រូវបានប្រទានមក ពីអ្នកគង្វាលម្នាក់។
អេសាយ 22:23 - ព្រះគម្ពីរខ្មែរសាកល យើងនឹងបោះគាត់ភ្ជាប់នឹងកន្លែងរឹងមាំមួយ ដូចដែកគោល ហើយគាត់នឹងបានជាបល្ល័ង្កដ៏រុងរឿងដល់វង្សត្រកូលរបស់ឪពុកគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងបោះគាត់ភ្ជាប់ ដូចជាបោះដែកគោលជាប់នៅកន្លែងមួយដែលស្ថិតស្ថេរ ហើយគាត់នឹងធ្វើជាបល្ល័ង្កដ៏រុងរឿងដល់វង្សារបស់បិតាគាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងតាំងគាត់ឲ្យមានជំហររឹងប៉ឹង ដូចដែកគោលដែលបោះភ្ជាប់លើឈើខ្លឹម គាត់នឹងធ្វើឲ្យវង្សត្រកូលរបស់គាត់ មានកិត្តិយសថ្លៃថ្នូរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងបោះគាត់ភ្ជាប់ទៅ ដូចជាបោះដែកគោលជាប់នៅកន្លែង១ដែលស្ថិតស្ថេរ ហើយគាត់នឹងបានសំរាប់ជាបល្ល័ង្កដ៏រុងរឿង ដល់វង្សារបស់បិតាគាត់ អាល់គីតាប យើងនឹងតាំងគាត់ឲ្យមានជំហររឹងប៉ឹង ដូចដែកគោលដែលបោះភ្ជាប់លើឈើខ្លឹម គាត់នឹងធ្វើឲ្យវង្សត្រកូលរបស់គាត់ មានកិត្តិយសថ្លៃថ្នូរ។ |
ពាក្យសម្ដីរបស់មនុស្សមានប្រាជ្ញាប្រៀបដូចជាជន្លួញ ហើយពាក្យសម្ដីរបស់ពួកអ្នកដែលប្រមូលពាក្យទាំងនេះទុក ក៏ប្រៀបដូចជាដែកគោលដែលត្រូវបានបោះភ្ជាប់ ជាពាក្យដែលត្រូវបានប្រទានមក ពីអ្នកគង្វាលម្នាក់។
គេនឹងយកអស់ទាំងសិរីរុងរឿងនៃវង្សត្រកូលរបស់ឪពុកគាត់ ព្យួរនៅលើគាត់ គឺទាំងកូនចៅ និងសែស្រឡាយ ដែលប្រៀបដូចជាអស់ទាំងភាជនៈតូចៗ ចាប់ពីពែង រហូតដល់ថូគ្រប់ប្រភេទ”។
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ៖ “នៅថ្ងៃនោះ ដែកគោលដែលត្រូវបានបោះភ្ជាប់នឹងកន្លែងរឹងមាំនោះ នឹងរបូតចេញ ហើយត្រូវបានកាប់ ក៏ធ្លាក់ចុះ នោះបន្ទុកដែលនៅលើដែកគោលនោះនឹងត្រូវបានកាត់ចេញ”។ ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលហើយ៕
ថ្មគ្រឹះនឹងចេញមកពីពួកគេ ស្នឹងរោងនឹងចេញមកពីពួកគេ ធ្នូចម្បាំងនឹងចេញមកពីពួកគេ អស់ទាំងអ្នកគ្រប់គ្រងនឹងចេញមកពីពួកគេជាមួយគ្នា។
អ្នកដែលមានជ័យជម្នះ យើងនឹងឲ្យអ្នកនោះអង្គុយជាមួយយើង នៅលើបល្ល័ង្ករបស់យើង ដូចដែលយើងមានជ័យជម្នះ ហើយបានអង្គុយជាមួយព្រះបិតារបស់យើង នៅលើបល្ល័ង្ករបស់ព្រះអង្គដែរ។