ពួកគេសំលៀងអណ្ដាតរបស់ខ្លួនឲ្យដូចអណ្ដាតពស់; បបូរមាត់របស់ពួកគេបង្កប់ដោយពិសពស់វែក។ សេឡា
អេសាយ 11:8 - ព្រះគម្ពីរខ្មែរសាកល ទារកនៅបៅនឹងលេងនៅក្បែររន្ធពស់វែក ក្មេងផ្ដាច់ដោះនឹងដាក់ដៃទៅក្នុងរូងពស់ពិស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនមនុស្សដែលនៅបៅដោះ នឹងលេងនៅត្រង់មាត់រន្ធពស់ហនុមាន ហើយក្មេងលែងដោះនឹងលូកដៃចូលទៅក្នុង រូងពស់វែកបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្មេងដែលនៅបៅដោះនឹងលេង ត្រង់មាត់រន្ធពស់វែក ក្មេងតូចៗលូកដៃទៅក្នុងរន្ធពស់អសិរពិស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនមនុស្សដែលនៅបៅដោះនឹងលេងនៅត្រង់មាត់រន្ធពស់ហនុមាន ហើយក្មេងលែងដោះនឹងលូកដៃចូលទៅក្នុងរូងពស់វែកបាន អាល់គីតាប ក្មេងដែលនៅបៅដោះនឹងលេង ត្រង់មាត់រន្ធពស់វែក ក្មេងតូចៗលូកដៃទៅក្នុងរន្ធពស់អសិរពិស។ |
ពួកគេសំលៀងអណ្ដាតរបស់ខ្លួនឲ្យដូចអណ្ដាតពស់; បបូរមាត់របស់ពួកគេបង្កប់ដោយពិសពស់វែក។ សេឡា
ពួកវានឹងមិនធ្វើទុក្ខ ឬបំផ្លាញ នៅភ្នំដ៏វិសុទ្ធទាំងមូលរបស់យើងឡើយ ដ្បិតផែនដីនឹងពេញដោយចំណេះដឹងអំពីព្រះយេហូវ៉ា ដូចដែលទឹកគ្របលើសមុទ្រ។
ភីលីស្ទីនអើយ កុំឲ្យអ្នកទាំងអស់គ្នាអរសប្បាយ ដោយព្រោះរំពាត់ដែលធ្លាប់វាយអ្នកត្រូវបានបំបាក់នោះឡើយ! ដ្បិតពស់ពិសនឹងកើតចេញពីឫសនៃសត្វពស់ ហើយផលផ្លែរបស់វានឹងទៅជាពស់ភ្លើងហោះ។
ពួកគេភ្ញាស់ពងរបស់ពស់ពិស ហើយព័ទ្ធជាសំណាញ់ពីងពាង; អ្នកដែលហូបពងរបស់ពួកវានឹងស្លាប់ ហើយពងដែលជាន់បែក ក៏ញាស់ចេញជាពស់វែក។