ព្រះអង្គមិនសព្វព្រះហឫទ័យនឹងយញ្ញបូជា និងតង្វាយទេ ព្រះអង្គមិនទាមទារតង្វាយដុត និងតង្វាយលោះបាបទេ ព្រះអង្គបានបើកត្រចៀកឲ្យទូលបង្គំ
អេសាយ 1:12 - ព្រះគម្ពីរខ្មែរសាកល កាលណាអ្នករាល់គ្នាចូលមក ដើម្បីលេចមកនៅចំពោះយើង តើនរណាបានទាមទារពីដៃរបស់អ្នករាល់គ្នា គឺទាមទារឲ្យជាន់ឈ្លីទីធ្លារបស់យើងដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាអ្នករាល់គ្នាចូលមកចំពោះយើង តើអ្នកណាបានបង្គាប់អ្នករាល់គ្នា ឲ្យចូលមកជាន់ទីលានរបស់យើងដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលអ្នករាល់គ្នាចូលមករកយើង តើនរណាហៅអ្នករាល់គ្នាឲ្យមកជាន់ ទីលានដំណាក់របស់យើងដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាឯងរាល់គ្នាលេចមកនៅចំពោះអញ នោះតើអ្នកណាបានបង្គាប់ឲ្យឯងរាល់គ្នាធ្វើដូច្នេះ ដើម្បីឲ្យបានចូលមកជាន់ទីលានរបស់អញនេះ អាល់គីតាប ពេលអ្នករាល់គ្នាចូលមករកយើង តើនរណាហៅអ្នករាល់គ្នាឲ្យមកជាន់ ទីលានដំណាក់របស់យើងដូច្នេះ? |
ព្រះអង្គមិនសព្វព្រះហឫទ័យនឹងយញ្ញបូជា និងតង្វាយទេ ព្រះអង្គមិនទាមទារតង្វាយដុត និងតង្វាយលោះបាបទេ ព្រះអង្គបានបើកត្រចៀកឲ្យទូលបង្គំ
ចូរប្រយ័ត្នប្រយែងជំហានរបស់អ្នក នៅពេលអ្នកចូលទៅក្នុងដំណាក់របស់ព្រះ; ការដែលចូលទៅជិតដើម្បីស្ដាប់ ប្រសើរជាងការដែលមនុស្សល្ងង់ថ្វាយយញ្ញបូជា ដ្បិតពួកគេមិនដឹងថាខ្លួនឯងកំពុងធ្វើអាក្រក់ទេ។
“ចូរប្រាប់ប្រជាជនទាំងអស់នៃទឹកដីនេះ និងពួកបូជាចារ្យថា: ‘កាលអ្នករាល់គ្នាបានតមអាហារ ហើយកាន់ទុក្ខនៅខែទីប្រាំ និងខែទីប្រាំពីរ អស់រយៈពេលចិតសិបឆ្នាំនេះ តើអ្នករាល់គ្នាពិតជាតមអាហារសម្រាប់យើងឬ?
ពួកគេធ្វើកិច្ចការទាំងអស់ដើម្បីឲ្យគេឃើញ។ ពួកគេពង្រីកប្រអប់ព្រះបន្ទូលរបស់ពួកគេ ហើយធ្វើរំយោលអាវឲ្យវែង។