ដ្បិតព្រះអង្គជាព្រះរបស់យើង ហើយយើងជាប្រជារាស្ត្រនៃវាលស្មៅរបស់ព្រះអង្គ និងជាចៀមនៅក្នុងព្រះហស្តរបស់ព្រះអង្គ។ ឱបើថ្ងៃនេះ អ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គទៅអេះ!
ហេព្រើរ 3:15 - ព្រះគម្ពីរខ្មែរសាកល ដូចដែលមានចែងទុកមកថា: “ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ កុំឲ្យចិត្តរបស់អ្នករាល់គ្នារឹងរូសដូចក្នុងការបះបោរនោះឡើយ”។ Khmer Christian Bible ដូចដែលមានចែងថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងរបស់ព្រះអង្គ ចូរកុំមានចិត្តរឹងរូសដូចជានៅគ្រាដែលបណ្ដាលឲ្យព្រះអង្គក្រោធនោះឡើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះមានសេចក្តីចែងថា៖ «នៅថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮសំឡេងព្រះអង្គ នោះមិនត្រូវតាំងចិត្តរឹងរូស ដូចកាលគ្រាបះបោរនោះឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះក្នុងគម្ពីរមានចែងថា «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀង របស់ព្រះអង្គ មិនត្រូវមានចិត្តរឹងរូសដូចនៅគ្រាបះបោរ នោះឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កំពុងដែលនៅមានសេចក្ដីថា «នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់ នោះកុំឲ្យតាំងចិត្តរឹងរូស ដូចកាលគ្រាបះបោរនោះឡើយ» អាល់គីតាប ព្រោះក្នុងគីតាបមានចែងថា «ថ្ងៃនេះប្រសិនបើអ្នករាល់គ្នាឮសំឡេង របស់ទ្រង់ មិនត្រូវមានចិត្ដរឹងរូសដូចនៅគ្រាបះបោរ នោះឡើយ»។ |
ដ្បិតព្រះអង្គជាព្រះរបស់យើង ហើយយើងជាប្រជារាស្ត្រនៃវាលស្មៅរបស់ព្រះអង្គ និងជាចៀមនៅក្នុងព្រះហស្តរបស់ព្រះអង្គ។ ឱបើថ្ងៃនេះ អ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គទៅអេះ!
ចុះអ្នករាល់គ្នាគិតថា អ្នកដែលជាន់ឈ្លីព្រះបុត្រារបស់ព្រះ ហើយចាត់ទុកព្រះលោហិតនៃសម្ពន្ធមេត្រីដែលខ្លួនត្រូវបានញែកជាវិសុទ្ធនោះថាមិនបរិសុទ្ធ ថែមទាំងបង្អាប់បង្អោនព្រះវិញ្ញាណនៃព្រះគុណ តើអ្នកនោះសមតែទទួលទោសធ្ងន់ជាងជាយ៉ាងណាទៅ!
រីឯមនុស្សសុចរិតរបស់យើងនឹងរស់ដោយជំនឿ ហើយប្រសិនបើអ្នកនោះដកខ្លួនថយ ព្រលឹងរបស់យើងមិនពេញចិត្តនឹងគាត់ឡើយ”។
នោះព្រះក៏កំណត់ថ្ងៃមួយទៀតថា“ថ្ងៃនេះ” ក្រោយពីរយៈពេលយ៉ាងយូរ ដោយមានបន្ទូលតាមរយៈដាវីឌ ដូចដែលមានថ្លែងទុកមុនថា: “ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ កុំឲ្យចិត្តរបស់អ្នករាល់គ្នារឹងរូសឡើយ”។